Home ព័ត៌មាន ព័ត៌មានកំសាន្ត ពិធីមង្គលការរបស់ សុគន្ធ នីសា ត្រៀមកុម្ម៉ង់សុទ្ធតែ…ឡូយកប់!

ពិធីមង្គលការរបស់ សុគន្ធ នីសា ត្រៀមកុម្ម៉ង់សុទ្ធតែ…ឡូយកប់!

324
0
ពេញចិត្ត
Contact us, for Ads Here!

​មួយរយៈ​កន្លងមកនេះ​ តារាចម្រៀង សុគន្ធ នីសា បានប្រកាសថា​ នឹង​ចូល​រោងការ​នៅ​ដើមខែ​ធ្នូ​ជាមួយ​បុរស​សាមញ្ញ​ម្នាក់ ។ អ្វីដែល​កត់សម្គាល់នោះ ថ្មីៗ​នេះ​មានការ​បង្ហើប​ពី​សំណាក់​មិត្ត​រួម​អាជីព​របស់​តារាចម្រៀង​រូបនេះ​ថា ​ពិធី​រៀបការ​របស់ សុគន្ធ នីសា គ្រោង​នឹងរៀបចំ​យ៉ាង​អធិកអធម​ ដោយ​ជ្រើសរើស​សណ្ឋាគារ​ផ្កាយ​ប្រាំ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ ជា​កន្លែង​ទទួលភ្ញៀវ ។​

​ពេលនេះ​ដែរ សុគន្ធ នីសា បានរៀបចំ​រួចរាល់​អស់ហើយ ​សម្រាប់​ពិធី​រៀប​មង្គលការ​របស់​នា​ង​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៦ ខែធ្នូ ខាងមុខនេះ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ។ ប្រភពដដែលបាន​បន្ថែមទៀតថា​ ពិធី​រៀបការ​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស​រូបនេះ​គ្រោង​នឹង​ធ្វើ​យ៉ាង​អធិកអធម​ ដោយ​អញ្ជើញ​ភ្ញៀវ​ជា​អ្នក​ក្នុង និង ក្រៅ​សិល្បៈ​មិន​ក្រោម​មួយរយ​តុ​នោះទេ ។​

ហើយគូ​ដណ្តឹង សុគន្ធ នីសា ត្រៀម​ចំណាយ​ជាច្រើន​ម៉ឺន​ដុល្លារ​សម្រាប់​ពិធី​ពិសេស​នេះ ​មិន​ថា​​សម្អាងការ និង ​ការរៀបចំ​លំអ ផ្កា​ស្រស់​សម្រាប់​តុបតែង​ពិធី​ធ្វើយ៉ាងណា​ដើម្បី​ស័ក្តិសម​កិត្តិយស​របស់​ពួកគេ​ទាំងពីរ ។ កន្លងមក​អ្នកសិល្បៈ​ដែល ជ្រើសរើស​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ជា​កន្លែង​ទទួលភ្ញៀវ​មានដូចជា គង់ ច​ន្ទ័​ស្រីមុំ និង​ តារាចម្រៀង អេ​ដា ។

​សុគន្ធ នីសា ក៏បាន​ទទួល​ថ្លៃ​បណ្ណាការ រួមទាំង​គ្រឿងអលង្ការ​មួយ​យ៉ាង​ស្រស់ស្អាត​ពី​សំណាក់​គូ​ដណ្តឹង​ផងដែរ ។ ពេលនេះ​ដែរ សុគន្ធ នីសា និង គូ​ដណ្តឹង​ក៏​ចាប់ផ្តើម​ថតរូប ​Pre Wedding សម្រាប់​ពិធី​រៀបការ​របស់ខ្លួន ។ ទោះបីជា សុគន្ធ នីសា ប្រកាសថា​ គូ​ដណ្តឹង​របស់ខ្លួន​ជាម​នុស្ស​សាមញ្ញ មិនមាន​មុខមាត់​យស​សក្តិ​នៅក្នុង​សង្គម​ក៏ពិតមែន ​តែមានការ​អះអាងថា​ គូ​ដណ្តឹង​របស់​នាង​ជា​អ្នកមាន​ទ្រព្យ​ធូរធារ ។

ក្រោយ​ពីរៀបការ សុគន្ធ នីសា អាច​នឹង​បញ្ចប់​អាជីព​សិល្បៈ​ ហើយ​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​អនាគត​ស្វាមី ៕ ចេ​នី​

Contact us, for Ads Here!
SOURCEប្រជាប្រិយ
SHARE