Home PhumiKhmer Lakorn Thai ភ្លើងបុណ្យ

ភ្លើងបុណ្យ

891
0
ពេញចិត្ត
Contact us, for Ads Here!
“ភ្លើងបុណ្យ” ឬ “ស្នេហ៍បង្កប់ពិស”

ភ្លើងបុណ្យ” ជាប្រភេទរឿងល្ខោនភាគថៃបានចាក់បញ្ចាំលើប៉ុស្តិ៍ទូរទស្សន៍លេខ៣ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថានៅប្រទេសថៃ ឬខ្មែរ។ ព្រោះវាបាន​បង្ហាញពីធាតុពិតនៃមនុស្សមួយចំនួន​ដែល គេហៅថាមិត្តស៊ីមិត្ត ជាមនុស្សប្រភេទស៊ីវីល័យជ្រុលនិយម និងអត្មានិយមបំផុត ដូចតួយ៉ាងនាង ចៃរើង។ រឿងល្ខោនភាគដែលអ្នកទស្សនាមិនហ៊ានរំលងភាគនេះ និពន្ធលោកស្រី ណាតយ៉ា ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់ធ្លាប់មានស្នាដៃដូចជា៖ ស្នេហ៍ប្រែកាយ, កុំភ្លេចខ្ញុំ,…
ខាងក្រោមជាការសង្ខេបសាច់រឿងត្រួសៗពី ភូមិខ្មែរ៖

ភីម និង ចៃរើង ជាមិត្តជិតស្និតនិងគ្នាតាំងពីកុមារភាព ដោយពួកគេនៅផ្ទះជិតគ្នា និងរៀននៅសាលា ថ្នាក់ជាមួយគ្នាថែមទៀតផង។ ថ្ងៃមួយគ្រួសាររបស់លោក រឹក បានរើមកនៅក្បែរផ្ទះពួកនាង ហើយក៏ក្លាយទៅជាមិត្តនិងពួកគេទាំង២។

រើង និង រឹក បានលួចស្រលាញ់គ្នាទៅវិញទៅមក ហើយក៏ចាប់ផ្ដើមទាក់ទងគ្នា លោករឹកបានលង់ស្រលាញ់យ៉ាងងប់ងុលទៅលើ ចៃរើង ដែលចៃរើងវិញមិនសូវជាយកចិត្តទុកដាក់ខ្លាំងក្លាណាស់ណាទេ។ រាល់ពេលដែលពួកគេមានជំលោះនឹងគ្នា! លោករឹក តែងតែទៅសុំយោបល់ពី ភីម​។ ហើយចាប់ពីពេលដែល ចៃរើង បានជួប លោកធើតផាន់ ចៃរើងក៏បានសុំបែកគ្នាពី លោករឹក ហើយបានទៅរៀបការជាមួយនឹង លោកធើត។ រឿងនេះបានធ្វើអោយ លោករឹត ឈឺចាប់ និងខឹង ចៃរើង យ៉ាងខ្លាំង។

ភីម ក៏បានទៅលួងលោម លោករឹក ហើយពួកគេក៏កាន់តែជិតស្និទនិងគ្នាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយថ្ងៃមួយ លោករឹក បានសារភាពស្នេហ៍ប្រាប់ ភីម ហើយពួកគេក៏បានទាក់ទងគ្នា និងបានសន្យាថាពួកគេនិងរៀបការជាមួយគ្នាបន្ទាប់ពី ភីមរៀនចប់។

នៅថ្ងៃរៀបរបស់ពួកគេទាំងពី ចៃរើង ក៏បានបង្ហាញមុខមកក្នុងកម្មវិធី ហើយបានប្រាប់ ភីម ថានាងចង់លែងលះជាមួយ លោកធើត (លោកធើតមានវិបត្តិសេដ្ឋកិច្ច)។ បន្ទាប់ពីភីម និងលោករឹក រៀបការហើយពួកគេក៏បានរើទៅនៅផ្ទះផ្ទាល់ខ្លួនមួយដែល ឪពុករបស់លោករឹក បានទិញអោយ ហើយចៃរើងដែលបានលែងលះគ្នាពីលោកធើត ក៏បានទៅសុំអោយ ភីមជួយ។ ភីម អាណិតចៃរើង ក៏អោយនាងនៅជាមួយ។ ភីម មិនបានដឹងថាការសម្រេចចិត្តរបស់នាង បានធ្វើអោយគ្រួសារថ្មីថ្មោងរបស់នាងបែកបាក់ ព្រោះក្រោយពេលចៃរើងចូលមកក្នុងជីវិតគ្រួសាររបស់នាង ចៃរើងតែងតែប្រើគ្រប់វិធីដើម្បីទាក់លោករឹក និងចង់បំបែកពួកគេពីគ្នា។ ថ្វីបើដំបូងៗ លោករឹក នៅខឹងនិងចៃរើង ដែលធ្លាប់បោះបង់លោកចោលទៅស្រវ៉ារៀបការនិងកូននាក់មាន ហើយចង់សងសឹកនឹងចៃរើង តែក៏បែរជាមានទំនាក់ទំនងបង្កាត់ស្នេហ៍ចាស់លួចលាក់ជាមួយនាងទៅវិញ។

ភីមចាប់ផ្ដើមដឹងរឿងខ្លះៗ ក្រោយពីមានបងប្អូន មិត្តភក្ដិ និងគ្រួសារជួយប្រាប់ពីសកម្មភាពក្បត់ក្រោយខ្នងរបស់ប្ដីនិងមិត្តខ្លួន ចុងក្រោយលោករឹក ក៏បានសារភាពប្រាប់ភីម ហើយភីមរន្ធត់ចិត្តកាន់តែខ្លាំងក្រោយពីបានស្ដាប់ពាក្យចេញពីមាត់លោករឹក។ ការឈឺចាប់របស់ភីម ឈានដល់ការសុំលែងលះជាមួយលោករឹក តែលោករឹកបដិសេធមិនព្រម និងបានសុំអភ័យទោសពីភីម។

ក្រោយមក ភីមមានការឈឺចាប់ជាថ្មីម្ដងទៀត ក្រោយពីបានដឹងថា ចៃរើងមានផ្ទៃពោះជាមួយលោករឹក ហើយលើកនេះនាងបានសម្រេចចិត្តដាច់ខាតត្រូវតែលែងលះអោយខានតែបាន ទោះបីលោករឹកមិនព្រម។ ពេលវេលាចេះតែរំកិលទៅមុខ លោករឹក និង ចៃរើង បានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ក្រោយ​កើតបាន​កូនប្រុសម្នាក់ ពួកគេតែងតែទាស់សម្ដីគ្នាជារៀងរាល់ថ្ងៃ។ លោករឹក ក៏ក្លាយជាជនប្រមឹក ហើយចៃរើងក៏ចេញទៅដើរលេងខាងក្រៅរាល់យប់ដូចទម្លាប់ពីមុនរបស់នាង។ ការទាស់សម្ដីគ្នាកាន់តែខ្លះឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ធ្វើអោយ ចៃរើងចេញពីផ្ទះចោលលោករឹក និងកូន។

លោករឹកបានដឹងកំហុសខ្លួនឯង ដែលល្ងង់ចង់យកឈ្នះមន្នុស្សស្រីដូចចៃរើង អ្វីៗកន្លងមកដែល​លោក​បានធ្វើ​គឺជារឿង​ដ៏ឆ្កួតលីលាបំផុតដែលបានមិនគួរបែកគ្នាពីភីម។ លោករឹកបានព្យាយាមទៅសុំទោសភីម និងចង់ត្រឡប់ទៅត្រូវគ្នាវិញ ប៉ុន្តែភីមមិនព្រម ព្រោះខ្លាចរឹកក្បត់នាងម្ដងទៀត តែចុងក្រោយនាងនៅតែអនុគ្រោះអោយលោករឹក ព្រោះនាងមិនអាចបដិសេធពីក្ដីស្រលាញ់នាងចំពោះលោករឹកបាននោះទេ។

ចៃរើង ក្នុងជីវិតចុងក្រោយរបស់នាង ក្រោយពេលចាកចោលលោករឹក និងកូន នាងបានស្គាល់ប្រុសម្នាក់ទៀត ដែលបានជះលុយទិញទឹកចិត្តនាង តែក៏បានលក់នាងទៅអោយបងធំម្នាក់ដែលទុកនាងដូចល្បែងលេង។ ចុងក្រោយនាងត្រូវគេបានគេបាញ់សម្លាប់ ដែលជាពេលដែលនាងទើបតែកែរខ្លួន បានបន្តិច! ទេវត្តាមិនបានទុកពេលអោយនាង បានលៀងនូវអំពើរបាបដែលនាងធ្លាប់បានធ្វើដាក់មនុស្សជុំវិញខ្លួននោះទេ។

ចប់!

Contact us, for Ads Here!

រួមសម្ដែងដោយ: