Home ព័ត៌មាន ព័ត៌មានកំសាន្ត តារាថៃ ៣ដួងជាប់ឈ្មោះជា “ស្រីពិសពុល ដណ្ដើមប្ដីមិត្ត”

តារាថៃ ៣ដួងជាប់ឈ្មោះជា “ស្រីពិសពុល ដណ្ដើមប្ដីមិត្ត”

362
0
ពេញចិត្ត
Contact us, for Ads Here!

នេះជាតារា ៣ដួង​ដែលឆក់យកស្នេហាពី​មិត្តល្អរបស់ខ្លួន ហើយត្រូវអ្នកទស្សនាស្អប់ និងប្រើពាក្យជេរយ៉ាងចាស់ដៃ ព្រោះការសម្ដែងរបស់ពួកគេវាចាក់ដោតដូចក្នុងសង្គមបច្ចុប្បន្ន។ បើតាមយោបល់របស់លោកអ្នក តើគិតថាតារាសម្ដែងសមជាងគេ?

“ស្រីអាក្រក់” ក្នុងរឿង ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព Club Friday The Series 6: The Fault, Dear Friend ភាគ១ និងភាគ២

សាយផាន សម្ដែងក្នុងរឿងភាគថៃ បែបមនោសញ្ចេតនា ដណ្ដើមស្នេហាមិត្តភក្ដិ ដែលយុវវ័យខ្មែរមួយចំនួនធ្លាប់បានទស្សនារួចមកហើយ (ភូមិខ្មែរ មិនមានរឿងនេះទេ) ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព។ រឿងល្ខោនភាគនេះមិនមែនជារឿងប្រឌិតនោះទេ វាជារឿងពិតដែលនារីម្នាក់ត្រូវមិត្តជិតស្និតជាង ២០ឆ្នាំប្លន់យកប្រុសដែលនាងស្រលាញ់ និងជាមេរៀនជីវិតដ៏មានតម្លៃថែមទៀតផង។
អានបន្តសង្ខេបរឿង ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព

“ស្រីមុខក្រាស” នាងសាយណាមភឹង ក្នុងរឿង ស្វាមីរក្សាសិទ្ធិ  (สามีตีตรา)

ស្វាមីបោះត្រា ជារឿងភាគថៃដែលត្រូវបានចាត់ទុកជាប្រភេទរឿង មិត្តភក្ដិដណ្ដើមប្ដី ល្អមើលបំផុត។ នារីដែលគោរអោយអាណិតក្នុងរឿងនេះគឺនាងការ៉ាត់ ដែលសម្ដែងដោយ នាង ផ្លយ(Ploy Chermarn) ដែលជាមនុស្សស្រីមានទ្រព្យស្ដុកស្ដម ក្រអឺតក្រទម ប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ពីវិបត្ត​ និងស្នាមរបួសក្នុងបេះដូងដ៏ចាក់ស្រេះរបស់នាង។ ការ៉ាត់ធ្លាប់រៀបការចំនួន២លើករួចមកហើយ ដល់ប្ដីទី៣របស់នាងក៏ត្រូវមិត្តល្អរបស់នាងគឺ ភឹង (សម្ដែងដោយ ចយ Jooy Warattaya)។
អានបន្តសង្ខេបរឿង ស្វាមីរក្សាសិទ្ធិ Samee Tee Tra (สามีตีตรา)
ទស្សនាវីដេអូសាច់រឿង ស្វាមីរក្សាសិទ្ធិ ឬ ស្វាមីបោះត្រា

“ស្រីពិសពុល” នរណាដែលមិនស្គាល់ ចៃរើង តួរឯកក្នុងរឿង ភ្លើងបុណ្យ (เพลิงบุญ)

មេរៀនផ្សេងមួយបែបទៀតនៃនារីមិត្តស៊ីមិត្ត សម្ភារៈនិយមៗបែប Brand Brand ចាយលុយដូចក្រដាស់ នាងចៃរើង (សម្ដែងដោយ ចេន្នី Janie) ដែលល្បីដល់ថ្នាក់លោកនាយករដ្ឋមន្ត្រីព្រមានថាកុំដើរផ្សារ ខ្លាចគេស្អប់(គាត់និយាយលេង ព្រោះនាងសម្ដែងសមពេក ខ្លាចអ្នកមើលចូលតួរស្អប់នាងមែន)។  ក្នុងរឿងល្ខោនបែបមាយា និងល្បិចកលនេះ និយាយច្រើនពីជីវិតចៃរើងដែលមានគ្រួសារស្ដុកស្ដម លែងលះស្វាមីក្រោយខ្ស័យធន ហើយនាងក៏ត្រូវធ្លាក់ខ្លួនក្រោយលក់ទ្រព្យស៊ីចាយគ្មានសល់ រហូតដល់មកសុំ ភីម (សម្ដែងដោយ ប៉េឡា Bella) នៅជាមួយ។ នាងក៏បានប្រើល្បិចដណ្ដើមលោករឹក (សម្ដែងដោយ ផុង Pong) ដែលជាសង្សារចាស់ត្រូវនាងទាត់ក្បាលចោលម្ដងរួចមកហើយ…
អានបន្តសង្ខេបរឿង ភ្លើងបុណ្យ
ទស្សនាវីដេអូសាច់រឿង  ភ្លើងបុណ្យ

Contact us, for Ads Here!
SHARE