Home ចំនេះដឹង អារម្មណ៍ ទុក្ខ​លំបាក​​របស់​បុរស ដែល​មនុស្ស​ស្រី​គ្មាន​ថ្ងៃ​ដឹង

ទុក្ខ​លំបាក​​របស់​បុរស ដែល​មនុស្ស​ស្រី​គ្មាន​ថ្ងៃ​ដឹង

406
0
ពេញចិត្ត
Contact us, for Ads Here!

បុរស​ត្រូវ​ចាត់​ទុក​ជា​ភេទ​រឹងមាំ និង​ក្លាហាន​នៅ​គ្រប់​កាលៈទេសៈ ប៉ុន្តែ​មាន​រឿង​ជាច្រើន​ដែល​ជា​ទុក្ខ​លំបាក​របស់​មនុស្ស​ប្រុស ហើយ​ស្រី​ៗ​គ្មាន​ថ្ងៃ​ដឹង។ រឿង ៥ យ៉ាង​នេះ ជា​ផល​លំបាក​របស់​បុរស៖

១.មិន​អាច​យំ

មនុស្ស​ស្រី​ពេល​ពិបាក​ចិត្ត ឬ​មាន​បញ្ហា​អ្វី​ដោះស្រាយ​មិន​ចេញ គឺ​មាន​តែ​យំ​នេះ​ឯង ដែល​ចេញ​ទៅ​ ដោយ​មិន​មាន​ការ​អៀន​ខ្មាស​អ្វី​ឡើយ ហើយ​អាច​ធូរស្រាល​បាន​មួយ​កម្រិត​ដែរ។ តែ​សម្រាប់​បុរស​វិញ គឺ​មិន​អាច​ឡើយ សូម្បី​តែ​ភ្នែក​ក្រហម​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លាច​គេ​ថា​ជា​មនុស្ស​ទន់ខ្សោយ។

២.មិន​អាច​សុំ​ជំនួយ

ទោះ​ជា​ជួប​ការ​លំបាក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ មនុស្ស​ប្រុស​មិន​ងាយ​នឹង​ស្វែង​រក​ជំនួយ​ឡើយ ទាល់តែ​រ៉ាប់រង​លែង​រួច​មែនទែន ទើប​ដាច់​ចិត្ត​សុំ ព្រោះ​នោះ​ជា​មុខ​មាត់។ មិន​ដូច​ស្រ្តី​ទេ អាច​ស្វែង​រក​បាន​ជំនួយ​ភ្លាម​ៗ​ពេល​ជួប​ការ​លំបាក។

៣.មិន​អាច​បង្ហាញ​ការ​ឈឺចាប់

ភាគតិច​ណាស់​ដែល​បុរស​បង្ហាញ​ពី​ការ​ឈឺចាប់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ ជាពិសេស​នៅ​ចំពោះ​មុខ​មនុស្ស​ស្រី។ ព្រោះ​តែ​ការ​បង្ហាញ​បែប​នេះ​ឡើង អាច​ឲ្យ​គេ​គិត​ថា​ខ្លួន​ទន់ជ្រាយ មិន​សម​ជា​កូន​ប្រុស ដូចនេះ​ទោះ​ជា​ឈឺចាប់​ក៏​មាន​តែ​លាក់​ទុក​ម្នាក់​ឯង។

៤.មិន​អាច​មាន​ចិត្ត​ចង្អៀតចង្អល់

ទោះ​ជា​តូច​ចិត្ត ឬ​ខឹង​នរណា​ម្នាក់​មិន​អាច​លើកលែង​ឲ្យ​បាន នៅតែ​មិន​អាច​បង្ហាញ​នៅ​ចំពោះ​មុខ​មនុស្ស​រាល់​គ្នា​បាន​ឡើយ។ ព្រោះ​ដើម្បី​កុំ​ឲ្យ​គេ​ថា «ជា​កូន​ប្រុស​ម៉េច​ក៏​មាន​ចិត្ត​ចង្អៀតចង្អល់​ម្ល៉េះ»។

៥.មិន​អាច​បង្ហាញ​កាយវិការ​មិន​ល្អ

ទោះ​ជា​មាន​សម្ពាធ ឬ​ការ​លំបាក​អ្វី​ក៏​មនុស្ស​ប្រុស​មិន​អាច​បញ្ចេញ​កាយវិការ​មិន​សមរម្យ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​បាន​ឡើយ។ តែ​ត្រូវ​អត់ធន់​រាល់​ពាក្យ​សម្ដី និង​កាយវិការ​អ្នក​ដទៃ​វិញ៕

Contact us, for Ads Here!
SOURCEកញ្ញា
SHARE