Home ចំនេះដឹង សម្ផស្ស ងាយៗជួយឲ្យក្បាលពោះយារធ្លាក់បាត់អស់ដោយ ខ្ញី ទឹកឃ្មុំ និងក្រូចឆ្មា!

ងាយៗជួយឲ្យក្បាលពោះយារធ្លាក់បាត់អស់ដោយ ខ្ញី ទឹកឃ្មុំ និងក្រូចឆ្មា!

102
0
ពេញចិត្ត
Contact us, for Ads Here!

ការដុះក្បាលពោះបណ្តាលមកពីការញាំអាហារដែលមានជាតិខ្លាញ់ច្រើនហើយនៅពេលទទួលទានអាហាររួចមិនបានឈរឲ្យស្រកពោះជាមុនសិន។ មានអ្នកខ្លះច្បាស់ជាខ្ជិលហាត់ប្រាណជាក់ជាមិនខានហើយ ប៉ុន្តែបើសិនជាអ្នកប្រើប្រាស់វិធីមួយនេះ អ្នកច្បាស់ជាអាចស្រកក្បាលពោះយ៉ាងពិតប្រាកដ ហើយប្រើប្រាស់ខ្ញីមួយដុំតែប៉ុណ្ណោះ។ ចង់ដឹងថាតើរបៀបធ្វើយ៉ាងណានោះ សូមអានការណែនាំនៅខាងក្រោម :

ជាដំបូង អ្នកគ្រាប់តែយកខ្ញីស្រស់ៗមកហាន់ជាចំណិតស្តើងៗប្រហែលជា៣ទៅ៤ចំណិតដាក់ក្នុងកែវមួយ។ ចាក់ទឹកក្តៅប៉ុន្តែមិនក្តៅពេកក៏មិនមែនជាលក្ខណៈក្តៅឧណ្ណៗដែរ ហើយទុកវាចោល៣ទៅ៤នាទី។ ក្រោយមកស្រង់ខ្ញីចេញ ហើយបន្ថែមទឹកឃ្មុំ១ទៅ២ស្លាបព្រា និងច្របាច់ក្រូចឆ្មារដាក់តាមចំណង់ចំណូលចិត្តរបស់អ្នក។

Ginger
ខ្ញី
Honey
ទឹកឃ្មុំ
Lime
ក្រូចឆ្មា

អ្នកអាចទទួលទានវាមុនពេលទទួលទានអាហារគ្រប់ពេល និងមុនពេលចូលគេងដូចគ្នា។

Contact us, for Ads Here!
SHARE