បើទោះបីជាពេលនេះ បវរកញ្ញាកែភេទថៃឆ្នាំ២០១៧ បានក្លាយជារាជិនីកំពូលសម្រស់ហើយក៏ដោយ តែ Yoshi នៅតែភ័យខ្លាចនៅពេលនិយាយពីរឿងស្នេហារបស់ខ្លួន។
កាលពីយប់ថ្ងៃទី២៦ខែតុលាកន្លងទៅនេះ បវរកញ្ញាកែភេទថៃឆ្នាំ២០១៧ Yoshi Rinrada Thurapan បានមានវត្តមាននៅក្នុងកម្មវិធីមួយនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដើម្បីសម្ពោធហាងតែគុជមួយ។ មានមុខនៅទីនេះ ស្រីស្អាតវ័យ២០ឆ្នាំបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកកាសែតនៅទីនេះ។ នាងក៏បានចែករំលែកខ្លះពីជីវិតរបស់ខ្លួនក្រោយទទួលពានផងដែរ។
និយាយពីរឿងស្នេហារបស់ខ្លួន តារាកើតឆ្នាំ១៩៩៧បានឲ្យដឹងថា មានមនុស្សប្រុសច្រើនដែលតាមស្រលាញ់នាង ហើយរូបនាងផ្ទាល់ក៏ឆ្លងកាត់ស្នេហាច្រើនដែរ តែសុទ្ធតែមិនអាចបានយូរទាំងអស់។ រីឯអ្វីដែលនាងចង់បាននៅពេលនេះនោះគឺ គ្រាន់តែចង់មានបុរសម្នាក់ដែលអាចទទួលយកបានថាមិត្តស្រីរបស់ខ្លួន ជាអ្នកកែភេទ គឺគ្មានអ្វីខ្ពង់ខ្ពស់ជាងនេះនោះទេ៕