Home ព័ត៌មាន ព័ត៌មានកំសាន្ត សម្រស់Miss Earth កម្ពុជាក្នុងឈុត​គោព្រៃ ដែលយក​ទៅ​បង្ហាញ​អន្តរជាតិ​ មាន​អត្ថន័យ​ជ្រាលជ្រៅបំផុត

សម្រស់Miss Earth កម្ពុជាក្នុងឈុត​គោព្រៃ ដែលយក​ទៅ​បង្ហាញ​អន្តរជាតិ​ មាន​អត្ថន័យ​ជ្រាលជ្រៅបំផុត

66
0
ពេញចិត្ត
Contact us, for Ads Here!

លោក ម៉ែន និមលរតន៍ ដែល​ជា​អ្នក​គ្រប់គ្រង និង​ជា​គ្រូ​បង្វឹក Miss Earth កម្ពុជា បាន​បញ្ជាក់​ពី​អត្ថន័យ​ឈុត​គោព្រៃ​ដែល​បវរកញ្ញា​ អែម គុនថង យក​ទៅ​បង្ហាញ​កម្មវិធី “កញ្ញា​ឯក​ផែន​ដី” ឬ Miss Earth ប្រចាំ​ឆ្នាំ​២០១៧ ពិតជា​មាន​ន័យ​ជ្រាលជ្រៅ​ខ្លាំង​ណាស់។

លោក​បាន​រ៉ាយរ៉ាប់​ថា៖”នាង​ឧសភី ជា​ឈុត​តំណាង​ជាតិ (National Costume) ដែល​សម្រាប់​ចូល​ប្រកួត​ក្នុង​កម្មវិធី Miss Earth 2017​នៅ​ប្រទេស​ហ្វីលីពីន។ ឈុត​នេះ​គឺ​ច្នៃ​ដោយ​ក្រុម La Chhouk Recycled & Creative Fashion ដោយ​មួយ​ផ្នែក​ធំ​នៃ​រ៉ូប​នេះ ត្រូវ​បាន​ច្នៃ​ចេញ​ពី​សំរាម​ស្ងួត ឬ​សម្ភារៈ​ដែល​គេ​ប្រើប្រាស់​រួច (Recycled Materials) មាន​ដូចជា​ឌីស គម្រប​ដប បាវ​ជាដើម។ ជា​ការពិត​ណាស់ ឈុត​នេះ​បាន​ផ្សារ​ភ្ជាប់​ពី​អត្តសញ្ញាណ​ខ្មែរ ដោយ​យក​លំនាំ​តាម​សត្វ​គោព្រៃ ដែល​ជា​សត្វ​មួយ​តំណាង​ជាតិ ហើយ​យើង​ក៏​បាន​បន្ថែម​ផ្នែក​ខ្លះ​នៃ​សំលៀកបំពាក់​របាំ​ខ្មែរ ដូចជា​សរុងក ខ្សែ​ឈៀង ។ល។ រី​ឯ​ឈ្មោះ នាង​ឧសភី បាន​ដល់​ន័យ​ជា​ស្ដេច​គោ​ញី ដោយ​យោង​តាម​ពាក្យ​ថា ឧសភ ឬ​ឧសភរាជ ប្រែ​ន័យ​សេចក្ដី​ថា ស្ដេច​គោ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឈុត​នេះ​ផង​ដែរ​នៅ​ពេល​បង្ហាញ​វា​នឹង​ឮ​សំឡេង​កណ្ដឹង​យោល​ទៅ​យោល​មក ប្រៀប​បាន​នឹង​សំឡេង​សត្វ​គោ​ពេល​ធ្វើ​ដំណើរ​ផង​ ហើយ​ក៏​ជា​ចំណុច​ដែល​បង្កើន​នូវ​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត​ដល់​អ្នក​ទស្សនា។ ជាពិសេស​ជាង​នេះ​ទៅទៀត ហេតុ​បាន​ជា​យើង​យក​សត្វ​ព្រៃ និង​វត្ថុ​ដែល​ប្រើប្រាស់​រួច (Recycled Material ) ជា​ទស្សនា​ទាន (Concept ) ក៏​ហេតុ​ចង់​បង្ហាញ​អត្ថន័យ​ពី​ការ​ចូលរួម ការ​ការពារ​សត្វព្រៃ និង​បរិស្ថាន ឲ្យ​សមស្រប​ទៅ​តាម​កម្មវិធី Miss Earth 2017 ដែល​គោលដៅ​ធំ​របស់​កម្មវិធី​ការអប់រំ ការ​ការពារ​បរិស្ថាន។ ជាចុងក្រោយ​យើង​សង្ឃឹម​ថា ឈុត​មួយ​នេះ​នឹង​បាន​ចូល​រួម​ចំណែក លើក​មុខ​ប្រទេសជាតិ តាមរយៈ​ការ​បង្ហាញ​របស់ Miss Earth Cambodia ​ទៅ​ដល់​បណ្ដា​ជន​នៃ​ប្រទេស​ដទៃ៕ សូម​អរគុណ​!”

Contact us, for Ads Here!
SOURCEកញ្ញា
SHARE