មេរៀន៧យ៉ាង​សម្រាប់​ជីវិត ​ដែល​មនុស្ស​ជោគជ័យ​និង​រឹង​មាំ​​ម្នាក់​មិន​អាច​ខ្វះ​បាន​

218
ពេញចិត្ត
Contact us, for Ads Here!

តាមពិតទៅវាអាចយកមកអនុវត្តន៍បាន គ្រប់ប្រភេទមនុស្សទូទៅដើម្បីឆ្ពោះទៅរកភាពជោគជ័យ និងបន្តនិរន្តភាពនៃភាពរឹងមាំអោយមានយូរអង្វែង។ ខាងក្រោមជាមេរៀន៧យ៉ាង ដែលដាស់តឿនអ្នក៖

១. មនុស្ស​ដែល​នៅ​ជាមួយ​អ្នក​មួយ​ជីវិត​បាន គឺ​អ្នក​ដែល​អាច​ទទួល​យក​អតីតកាល​របស់​អ្នកបាន អាច​អភ័យទោស​អ្នក​បាន​ក្នុង​ពេល​បច្ចុប្បន្ន ​និង​មាន​ភាព​ជឿជាក់​ក្នុង​ការ​កសាង​អនាគត​ជាមួយ​អ្នក។

២. បើ​ចង់​បាន​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​មាន គឺ​ត្រូវ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ឲ្យ​បាន​សិន។

៣. ពាក្យ​លើក​ទឹក​​ចិត្ត និង​ ពាក្យ​ប្រមាថ​មើល​ងាយ ទោះបី​ន័យ​ខុស​គ្នា ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ៗ​តស៊ូ​ដើម្បី​ភាព​ជោគជ័យ​នៅ​ខាង​មុខ​ដូច​គ្នា។

៤. មនុស្ស​ពូកែ ស្វែង​រក​ផ្លូវ​ដើម្បី​ស៊ូ មនុស្ស​ទន់​ខ្សោយ ស្វែង​រក​លេស​ដើម្បី​បរាជ័យ មនុស្ស​ពូកែ​ងូត​ញើស​​ដើម្បី​ពិសោធន៍​ខ្លួន​ឯង មនុស្ស​ទន់​ខ្សោយ​ងូត​ទឹក​ភ្នែក​ដើម្បី​លួង​ចិត្ត​ខ្លួន​ឯង។

៥. ថ្ងៃ​ណា​ដែល​អ្នក​ទទួលជោគជ័យ​ក្នុង​ជីវិត ញ៉ាំ​​តែ​បន្លែ​ស្រុះ​នឹង​មាន​គេ​សរសើរ​ថា​ចេះ​គិតគូរ​សុខភាព។ នៅ​ថ្ងៃ​ដែល​អ្នក​បរាជ័យ ញ៉ាំ​តែ​បន្លែ​ស្រុះ​​ គេ​នឹង​​បែរ​និយាយ​ថា​អ្នក​ធ្លាក់​ខ្លួន​គ្មាន​លុយ​ទិញ​របស់​ថ្លៃ​ៗ​ហូប។ ដូច្នេះ​កុំ​ឲ្យ​សម្ដី​អ្នក​ដទៃ​កំណត់​ជីវិត​អ្នក ប៉ុន្តែ​ចូរ​ប្រើ​ភាព​ជោគជ័យ​របស់​​ខ្លួន​ដើម្បី​កំណត់​សម្ដី​អ្នក​ដទៃ។

៦. ជីវិត​​មនុស្ស​មាន​ថ្ងៃ​កំណើត​ពីរ​ដង ថ្ងៃ​ទី​មួយ​គឺ​ថ្ងៃ​ដែល​យើង​កើត​មក​លើ​ភពផែន​ដី​នេះ ហើយ​ថ្ងៃ​ទី​ពីរ​គឺ​ថ្ងៃ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ដើម្បី​អ្វី។ ការ​​ស្វែង​រក​ឃើញ​អត្ថន័យ​ក្នុង​ជីវិត វា​ក៏​ប្រៀប​ដូច​ជា​យើង​បាន​​កើត​ម្ដង​ទៀត​ដែរ។​

៧. ក្ដី​ស្រមៃ​ដ៏​ធំ​មួយ អាច​សម្រេច​បាន​ដោយ​សារ​ការ​ចាប់​ផ្ដើម​ធ្វើ។ ថ្ងៃ​នេះ​អ្នក​បាន​ធ្វើ​អ្វី​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ហើយ​ឬ​នៅ?

Contact us, for Ads Here!