ហេតុផលដែល​បុរស មិនគួរនៅ Single

3752
ពេញចិត្ត
Contact us, for Ads Here!

បុរស​មួយ​ចំនួន​ធំ គឺ​មាន​មិត្ត​ស្រី តែ​មិន​មែន​ទាំង​អស់​នោះ​ទេ។ ថ្ងៃនេះ យើងខ្ញុំ​សូម​លើក​យក​ហេតុផល​មួយ​ចំនួន ដែល​បុរសៗ​ ត្រូវ​ការ​មាន​មិត្ត​ស្រី ឬ​អាច​និយាយ​បាន​ថា អ្នក​គួរ​តែ​ស្វែង​រក​មិត្ត​ស្រី​មួយ​នឹង​គេ​ដែរ។ តើ​អ្នក​ដែល​ធ្លាប់​មាន​មិត្ត​ស្រី និងដឹង​ពី​អត្ថប្រយោជន៍ ​នៃ​ការ​មាន​មិត្ត​ស្រី​ដែរ ឬ​ទេ? អានត្រួសៗចំណុចខាងក្រោមនេះ៖

– ជួយ​រំលែក​ទុក្ខ​ និង​ការ​លើក​ទឹក​ចិត្ត
មិត្ត​ស្រី​ដែល​ល្អ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក មិន​ថា​តែ​ជួប​បញ្ហា​ផ្សេងៗ​ទាំង​នៅ​ក្នុ​ងគ្រួសារ និង​ជីវិត​រស់​នៅ។ នាង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​មួយ​កម្រិត ពី​អារម្មណ៍​សោក​សៅ ហើយ​នាង​ក៏​បាន​ផ្ដល់​ភាព​លួង​លោម ប្រកប​ដោយ​ពាក្យ​ផ្អែមល្អែម​សម្រាប់​យើង​ផង​ដែរ។ ទុក្ខ​របស់​អ្នក នឹង​ត្រូវ​បាន​នាង​ជួយ​កាត់​បន្ថយ​បាន​មួយ​ចំណែក ដោយ​នាង​មិន​ព្រម​ឲ្យ​អ្នក​ពិបាក​តែ​ម្នាក់​ឯង​ឡើយ។ ការលើកទឹកចិត្តក៏ជារឿងសំខាន់មួយដែរ ព្រោះនាងអាចជួយផ្ដល់កំលាំងចិត្តដល់អ្នក ដែលគេតែងនិយាយថាហែលឆ្លងឧបសគ្គជាមួយគ្នា វានឹកក្លាយទៅជាអនុស្សាវរីយ៍ដ៏ល្អនៅថ្ងៃក្រោយ។

– ការ​ផ្ដល់​ដំបូន្មាន និង​ភាព​ស្មោះ​ត្រង់ 
រឿង​ដ៏​អស្ចារ្យ​អំពី​មិត្ត​ស្រី គឺ​នាង​តែងតែ​ជួយ​ផ្ដល់​ជា​មតិ​យោបល់ លើ​បញ្ហា​ណា​មួយ​ដែល​អ្នក​ត្រូវ​ការ។ មតិយោបល់ និង​ការ​យល់​ឃើញ​របស់​នាង មក​កាន់​យើង គឺ​ជា​មតិ​ដែល​មាន​ស្មោះ​ត្រង់​ជាទី​បំផុត។ យើង​ក៏​ដឹង​ហើយ​ថា នៅ​លើ​លោក​នេះ នរណា​ក៏​ចង់​បាន​ភាព​ស្មោះត្រង់​ដែរ។ ភាព​ស្មោះ​ត្រង់​ជា​មួយ​គ្នា និង​គ្នា​នេះ​ហើយ នឹង​ជួយ​អ្នក​ទាំង​ពីរ​ឲ្យ​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សុភមង្គល​បាន។

– ភាព​សប្បាយ​រីករាយ 
នេះ​ជា​ការ​មួយ​ដ៏​ល្អ​បំផុត​ដែល​បាន​ពី​មិត្ត​ស្រី​របស់​អ្នក។ ទោះ​បី​ជា​ការ​សប្បាយ​របស់​អ្នក​ជា​មួយ​នឹង​ក្រុម​គ្រួសារ​យ៉ាង​ណា​ក្ដី ក៏​ការ​សប្បាយ​ទាំង​នោះ​មាន​ភាព​ខុស​គ្នា ពី​ការ​សប្បាយ​ជា​មួយ​នឹង​មិត្ត​ស្រី​របស់​អ្នក​ដែរ។ អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ទី​នេះ គឺ​ការ​រាំ​កម្សាន្ត​សប្បាយ, ការ​ទិញ​ទំនិញ ឬ​ការ​ចូល​ហាង​កាហ្វេ​ជា​ដើម។ ការ​កម្សាន្ត​សប្បាយ​ទាំង​នោះ អាច​មាន​លក្ខណៈ​ជា​ក្រុម ដែល​មាន​ទាំង​ជា​មួយ​ក្រុម​ស្រីៗផង។

– កាត់បន្ថយភាពតានតឹង
ពាក្យថាមនុស្សស្រីរមែងតែងមានភាពទន់ភ្លន់ និងមន្តស្រ្តីដែលពេលខ្លះវាធ្វើអោយអ្នកភ្លេចអស់រាល់ទុក្ខកង្វល់។ ចរិកធម្មជាតិរបស់មនុស្សស្រីពេលខ្លះ អាចថាសាំញ៉ាំ តែពេលខ្លះក៏ជាចំណុចពិសេសមួយដែរ បើសិនអ្នកចេះទាញយកភាពរីករាយចេញពីធម្មជាតិមួយនេះ។ លើសពីនេះការថ្នាក់ថ្នមរបស់នាង ក៏អាចអោយអ្នកស្រើបស្រាលផងដែរ។

យោង​តាម​ចំណុច​ខាង​លើ តើ​អ្នក​អាច​ស្វែង​រក​មិត្ត​ស្រី​បាន​មួយ​នឹង​គេ​ដែរ​ទេ? តើ​អ្នក​អាច​ស្វែង​យល់​ពី​ប្រយោជន៍​នៃ​មិត្ត​ស្រី​របស់​យើង​ហើយ ឬ​នៅ? មិត្ត​ស្រី​របស់​អ្នក​បាន​ជួយ​អ្នក​យ៉ាង​ច្រើន​តាម​ដែល​នាង​អាច​ធ្វើ​បាន។ ដូច​នេះ​ហើយ បើ​នាង​មាន​កំហុស​ឆ្គង​តិច​តួច ចូរ​អធ្យាស្រ័យ​ឲ្យ​នាង​តាម​ដែល​អាច​ធ្វើ​បាន។

ចាំអីទៀត! កុំអោយគេឌឺថាអត់លឹត។

Contact us, for Ads Here!