ជូននារីទាំងឡាយដែលបានគិតថា ខ្លួនគ្មានតម្លៃសម្រាប់គេ

439
ពេញចិត្ត
Contact us, for Ads Here!

ជានារីម្នាក តែងតែមានអារម្មណ៍កក់ក្តៅ ហើយគិតថាខ្លួនមានសារៈសំខាន់ នៅពេលដៃគូរបស់ពួកគាត់ស្រលាញ់ និងយកចិត្តទុកដាក់មកលើរូបគេខ្លាំង។ ទោះជាយ៉ាងណាក៏ដោយពេលអ្វីៗ ប្រួលប្រែអ្នកគិតថាមកពី ខ្លួនអ្នកគ្មានតម្លៃសម្រាប់គេ។ តើខ្ញុំនិយាយត្រូវរឺអត់?

តែការពិតមិនមែនដូច្នោះទេ មនុស្សយើងទទួលបានការស្រលាញ់ រឺអត់គឺសុទ្ធតែមានតម្លៃដូចៗគ្នា។ អ្វីដែលសំខាន់គឺ យើងត្រូវការរកបុរសដែលត្រឹមត្រូវ ហើយសក្តិសមនឹងយើង ដើម្បីអោយគេមើលឃើញវា​ ចេះទទួលយកធម្មជាតិរបស់យើង។
អ្នកត្រូវដឹងថា រើសចំមនុស្សខុស(To the wrong man) អ្នកនឹងក្លាយជាមនុស្សដែលគួរអោយធុញ ព្រោះថាអ្នករករឿងខឹងគ្រប់ពេល ប៉ុន្តែ បើរើសចំមនុស្សត្រូវ(To the right man) អ្នកជាមនុស្សស្រីដែលមានសិទ្ធិ ក្នុងការរករឿងប្រច័ណ្ឌខឹង មានមន្តស្នេហ៍ពេលង៉ក់ង៉រ ហើយគាត់នឹងមិនធ្វើ រឿងអោយអ្នកខឹងទៀតឡើយ។
រើសចំមនុស្សខុស(To the wrong man) អ្នកជាមនុស្សដែលប្រកាន់ច្រើនតាមស្អិត ពូកែរចាប់កុំហុស ចោទថាអ្នកមិនបានទុកសិទ្ធិអោយគេធ្វើតាមចំណូលចិត្តរបស់គេ តែ បើរើសចំមនុស្សត្រូវ(To the right man) អ្នកជាមនុស្សដែលចូលចិត្តនៅក្បែរគេ ហើយគេនឹងមើលថែអ្នកគ្រប់ពេល ស្នាមញញឹមលើបបូរមាត់គេកើតចេញពីវត្តមានអ្នក ព្រមទាំងអន្ទះសារចង់ជួបឬលឺសំលេង…។
រើសចំមនុស្សខុស(To the wrong man) អ្នកជាមនុស្សស្រីល្ងង់ម្នាក់ ព្រោះថាអ្នកមិនអាចយល់ពីគេ មិនយល់ពីហេតុផល ប៉ុន្តែ បើរើសចំមនុស្សត្រូវ(To the right man) អ្នកជាមនុស្សដែលគាត់មើលឃើញថា មិនទាន់អាចយល់បាន ហើយគាត់នឹងស្តាប់ហេតុផលអ្នកពន្យល់អ្នក ឬពន្យល់អ្នកនូវរឿងរ៉ាវគ្រប់យ៉ាង និងកាន់ដៃអ្នកស្វែងរកបទពិសោធន៍ថ្មីជានិច្ច។
រើសចំមនុស្សខុស(To the wrong man) អ្នកជាមនុស្សដែលប្រច័ណ្ឌខុសទំនង ហើយមិនទុកចិត្តពេលគេនៅជាមួយស្រីផ្សេង ប៉ុន្តែ បើរើសចំមនុស្សត្រូវ(To the right man) អ្នកជាមនុស្សដែលគាត់គិតដល់គ្រប់សកម្មភាព ដែលអាចធ្វើអោយអ្នកមិនសប្បាយចិត្ត ហើយនឹងមិននៅក្បែរមនុស្សស្រីណា ដែលអ្នកមិនចូលចិត្តនោះទេ ក៏មានពេលខ្លះញ៉ោះអ្នកទៀតផងក៏មាន។
រើសចំមនុស្សខុស(To the wrong man) អ្នកជាមនុស្សដែលឆ្កួត ចូលចិត្តសន្សំរឿង បើទោះជារឿងតូចតាចបំផុត ប៉ុន្តែ បើរើសចំមនុស្សត្រូវ(To the right man) អ្នកជាមនុស្សដែលទន់ខ្សោយ ងាយទទួលរងផ្នែកផ្លូវចិត្ត ហើយគេនឹងមិនអោយអ្នកស្គាល់រសជាតិបែបនោះទេ។
រើសចំមនុស្សខុស(To the wrong man) អ្នកជាមនុស្សដែលមិនល្អ ព្រោះថាអ្នកតែងឌឺដងគេ ហើយធ្វើអ្វីដែលគេមិនចូលចិត្ត ប៉ុន្តែ បើរើសចំមនុស្សត្រូវ(To the right man) អ្នកជាមនុស្សដែលមាន ការស្រលាញ់ជ្រាលជ្រៅចំពោះគេ ហើយអ្វីដែលអ្នកធ្វើបើទោះជាអ្នក មិនចូលចិត្តក៏គេប្រាកដថាវាជាវិធី ដែលអ្នកអាចធ្វើបាន ហើយមានភាពងាយស្រួលចំពោះខ្លួនអ្នកផ្ទាល់ ដូចនេះគេមិនប្រកាន់ទេ ហើយថែមទាំងស្រលាញ់អ្នកខ្លាំងទៀតផង។ សូមចងចាំណាមិត្តៗនារីទាំងឡាយ ថាយើងមានតម្លៃគ្រប់គ្នា អ្វីដែលសំខាន់យើងត្រូវជ្រើសរើសយកបុរស ដែលត្រឹមត្រូវ និងសក្តិសមសម្រាប់អ្នក ដើម្បីមើលឃើញតម្លៃនោះ។
សូមកុំចំនាយពេលកែខ្លួនឯង ដើម្បីមនុស្សខុសច្រើនពេក…

Contact us, for Ads Here!