ដំណាក់កាលស្នេហ៍

41751
ពេញចិត្ត
Contact us, for Ads Here!

ឌឿនស៊ីព(Chippy) ជានារីសម័យថ្មីម្នាក់ ក្នុងត្រកូលគ្រួសារវណ្ណៈមធ្យមដែលសមាជិករួមមាន ប៉ា ម៉ាក់ នាងនិងប្អូនប្រុសរបស់នាង។ គ្រួសាររបស់នាង​បានធ្លាក់ចូលក្នុងវិបត្តិ​ ដោយសារតែឌឿនបានប្រើប្រាស់គ្រឿងញៀន វាក្លាយជាហេតុផលមួយ​អាចអោយគ្រួសារ ឡាមតាន ដែលជាគូរដណ្ដឹងរបស់នាងសុំផ្ដាច់ពាក្យ ព្រោះគ្រួសារគេជាគ្រូសារអភិជនជាន់ខ្ពស់​ មានឈ្មោះក្នុងសង្គម ទើបគេមិនចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារដែលមានជាប់ប្រវត្តិមិនល្អដូចជាគ្រួសាររបស់ឌឿន។
ភ្លាមៗវាធ្វើអោយឌឿនពិបាកទទួលយក យូប៉្រាមិត្តជិតស្និតរបស់ឌឿនបានលួងលោមនាង ហើយក៏បបួល​នាងទៅដើរកំសាន្ត​នៅភាគខាងត្បូង​ប្រទេស ដើម្បីអោយនាង​រំងាប់ចិត្តពីរឿងដែលកំពុងកើតឡើង។

ក្នុងក្រុមដំណើរកំសាន្ត​ ឌឿន​បានជួប តែងវណ្ណ(Pope) និងម្ដាយរបស់គេ គ្រប់គ្នាក្នុងក្រុមដំណើរកំសាន្តសុទ្ធតែសង្កេតឃើញ តែងវណ្ណជាមនុស្សប្លែកៗ ចូលចិត្តនៅតែឯង មិនចាប់អារម្មណ៍នឹងអ្វីជុំវិញខ្លួនសូម្បីបន្តិច ហើយគឺប្រកាន់មិនដើរតាមក្រុមជាដាច់ខាត។ តាមពិតតែងវណ្ណជាអ្នកដែលធ្លាប់ប្រើថ្មាំញៀនរយៈពេលយូរពីមុនមក ទោះបីជាពេលនេះគេបានផ្ដាច់ក៏ពិតមែន តែគេនៅត្រូវការស្វែងរកទំនុកចិត្តខ្លួនឯង និងគោលដៅជីវិត។ បន្ទាប់ពីដឹងពីប្រវត្ត និងស្គាល់តែងវណ្ណ ឌឿនក៏​ចាប់ផ្ដើុមមានទំនាក់ទំនង និងបានសុំអោយគេមកជួយប្អូនប្រុសរបស់នាង។ តែងវណ្ណយល់ព្រមព្រោះគេចាប់ផ្ដើម​ចាប់ចិត្ត​លើឌឿនហើយ និងព្រោះចង់អោយនាងសប្បាយចិត្ត…
ដកស្រង់ចេញពីប្រលោមលោក ដែលទទួលបានពានរង្វាន់លក់ដាច់បំផុតក្នុងឆ្នាំ​១៩៩៧។

Contact us, for Ads Here!
Loading...

Acted by: