ពន្ធផ្លូវនៅសល់ប្រមាណជាង ២ខែ គិតត្រឹមថ្ងៃច័ន្ទនេះ បើយោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ គឺត្រូវប្រមូលចាប់ពីថ្ងៃ ១ មិថុនា ដល់ ៣០ វិច្ឆិកានេះហើយ។
តើលោកអ្នកបានបងពន្ធហើយឬនៅ? បើនៅសូមពិនិត្យមើលតម្លៃពន្ធតាមរថយន្តគ្រប់ស៊េរីឆ្នាំ ដូចខាងក្រោមនេះ ៖
១. រថយន្តមានទំហំស៊ីឡាំងត្រឹម ១៥០០ cc
- រាប់ពីឆ្នាំផលិតដល់ឆ្នាំ ២០១៨ មាន ៥ ឆ្នាំ ត្រូវបង់ ៖ ១៥០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ៥ ដល់ ១០ ឆ្នាំ ត្រូវបង់ ៖ ១០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ១០ ឆ្នាំ ត្រូវបង់ ៖ ៨០ ០០០ រៀល
រថយន្តទំហំស៊ីឡាំងត្រឹម ឬ ក្រោម ១៥០០ cc មានដូចជា Toyota Prius (ស៊េរីឆ្នាំ ២០០៩ ចុះក្រោម), Mazda2 (ស៊េរី ២០១៥ ឡើង), Toyota Scion, Kia Picanto (ឬហៅថា Kia Morning), Chevrolet Spark, Kia Visto, Toyota Yaris, Mazda CX-3 (ប្រើម៉ាស៊ីន Turbocharge), Ford Fiesta, Ford EcoSport (ប៉ុង១) និង Toyota Vios ជាដើម។
២. រថយន្តមានទំហំស៊ីឡាំងលើសពី ១៥០០ cc ដល់ ២០០០ cc
- រាប់ពីឆ្នាំផលិតដល់ឆ្នាំ ២០១៨ មាន ៥ ឆ្នាំ ត្រូវបង់ ៖ ២០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ៥ ដល់ ១០ ឆ្នាំ ត្រូវបង់ ៖ ១៥០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ១០ ឆ្នាំ ត្រូវបង់ ៖ ១០០ ០០០ រៀល
រថយន្តដែលមានទំហំស៊ីឡាំងលើសពី ១៥០០ cc ដល់ ២០០០ សេសេ មានដូចជា Honda C-RV (ស៊េរីឆ្នាំ ២០០៦ ចុះក្រោម), Toyota Rav4 (ស៊េរីឆ្នាំ ២០០៥ ចុះក្រោម), Toyota Prius (ឆ្នាំ ២០១០ ឡើង), Mazda CX-3, Chevrolet Malibu, Ford EcoSport (ប៉ុងពីរ), Hyundai Tucson, Kia Sportage និង Lexus NX 200t ជាដើម។
៣. រថយន្តមានទំហំស៊ីឡាំងលើសពី ២០០០ cc ដល់ ២៩០០ cc
- រាប់ពីឆ្នាំផលិតដល់ឆ្នាំ ២០១៨ មាន ៥ ឆ្នាំ ត្រូវបង់ ៖ ៦០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ៥ ដល់ ១០ ឆ្នាំ ត្រូវបង់ ៖ ៤០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ១០ ឆ្នាំ ត្រូវបង់ ៖ ២៥០ ០០០ រៀល
រថយន្តដែលមានទំហំស៊ីឡាំងលើសពី ២០០០ សេសេ ដល់ ២៩០០ សេសេ មានដូចជា Ford Ranger, Ford Explorer, Ford Everest, Range Rover Evoque, Lexus NX 300, Lexus NX 300h, Lexus RX 200t (ឬ RX 300 ឆ្នាំ ២០១៨), Mazda BT-50, Toyota Camry ស៊ីឡាំង ៤ និង ToyotaHighlander ស៊ីឡាំង ៤ ជាដើម។
៤. រថយន្តមានទំហំស៊ីឡាំងលើសពី ២៩០០ cc ដល់ ៤០០០ cc
- រាប់ពីឆ្នាំផលិតដល់ឆ្នាំ ២០១៨ មាន ៥ ឆ្នាំ ត្រូវបង់ ៖ ១ ៦០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ៥ ដល់ ១០ ឆ្នាំ ត្រូវបង់ ៖ ១ ០០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ១០ ឆ្នាំ ត្រូវបង់ ៖ ៦០០ ០០០ រៀល
រថយន្តដែលមានទំហំស៊ីឡាំងលើសពី ២៩០០ cc ដល់ ៤០០០ សេសេ មានដូចជា Range Rover Sport, Lexus RX 350, Lexus RX 450h, Lexus RX 300, Lexus RX 330, Lexus RX 400h, Lexus GS 300, Lexus GS 350, Mazda BT-50, Toyota Sienna, Toyota Camry ស៊ីឡាំង ៦ និង Toyota Highlander ស៊ីឡាំង ៦ ជាដើម។
៥. រថយន្តមានទំហំស៊ីឡាំង ៤០០០ cc ឡើងទៅ
- រាប់ពីឆ្នាំផលិតដល់ឆ្នាំ ២០១៨ មាន ៥ ឆ្នាំ ត្រូវបង់ ៖ ២ ០០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ៥ ដល់ ១០ ឆ្នាំ ត្រូវបង់ ៖ ១ ២០០ ០០០ រៀល
- រាប់ពីឆ្នាំផលិតមានលើសពី ១០ ឆ្នាំ ត្រូវបង់ ៖ ៨០០ ០០០ រៀល
រថយន្តមានទំហំស៊ីឡាំង ៤០០០ cc ឡើងទៅ មានដូចជា Lexus LX 450d, Lexus LS (ស៊េរី ២០០០ ដល់ ២០១៧), Lexus LX 570, Lexus LX 450, Lexus LX 470, Lexus GS 460, Toyota Land Cruiser និង Toyota Tundra ជាដើម។
លោកអ្នកអាចចូលទៅមើលបន្ថែម ឬធ្វើការបង់ប្រាក់តាមប្រព័ន្ធ Online តាមរយៈការទាយយក និងបញ្ចូលកម្មវិធី បង់ពន្ធ ២០១៨
ដោយធ្វើការស្វែងរកនៅក្នុង Google Store ឬ App Store ដោយធ្វើការវាយពាក្យគន្លឹះ Cambodia Road Tax 2018