រឿង​ភាគ​កូរ៉េ​ទាំង​១០ ដែល​ចំណាយ​ទុន​ផលិត​ច្រើន​ជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ

927
ពេញចិត្ត
Contact us, for Ads Here!

វិស័យភាពយន្តកូរ៉េកំពុងតែ រីកដុះដាលយ៉ាងខ្លាំង វាយលុកស្ទើរពេញពិភពលោក រីឯការចំណាយក្នុងការផលិតក៏កាន់តែខ្ពស់ដើម្បីផ្ដលអោយអ្នកទស្សនា​ទទួលបានគុណភាពមួយដែលជកចិត្ត។ យើងខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​ភាពយន្ត​ភាគ​កូរ៉េ​ល្បី​ៗ ដែល​ត្រូវបាន​ចំណាយ​​លុយ​ផលិត​អស់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដូច​ខាងក្រោម៖

១. រឿង​ “Mr. Sunshine” ចំណាយ​អស់​ ២៧,៨លានដុល្លារ

ជា​រឿង​ភាគ​​ថ្មី​របស់​ទូរទស្សន៍​ SBS បង្ហាញ​ពី​បុរស​ម្នាក់​ដែល​បាន​ហោះហើរ​ទៅ​សហរដ្ឋអាមេរិក​ អំឡុង​ឆ្នាំ ១៨៧១ ហើយ​ក្រោយ​មក​ក៏​បាន​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​វិញ​ ក្នុង​នាម​ជា​ទាហាន​អាមេរិក និង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​កូន​ស្រី​មក​ពី​គ្រួសារ​អភិជន​ម្នាក់។ រឿង​នេះ​សម្ដែង​ដោយ​ កំពូល​តារា​សម្ដែង​ Lee Byung Hun, Kim Tae Ri និង​ Yoo Yeon Seok។

២. រឿង​ “Vagabond” ចំណាយ​អស់​ ២៣,២លានដុល្លារ

ស្នាដៃ​សម្ដែង​របស់ Lee Seung Gi និង​ Suzy នេះ​និយាយ​ពី​បុរស​សាមញ្ញ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ធ្លាក់​យន្តហោះ​ និង​អំពើ​ពុករលួយ។ រឿង​នេះ​នឹងត្រូវ​ចាក់​បញ្ចាំង​ នៅ​ឆ្នាំ ២០១៩។

៣. រឿង​ “Saimdang, Memoir of Colors” ចំណាយ​អស់​ ១៩,៨លានដុល្លារ

ខ្សែភាពយន្ត​សម្ដែង​ដោយ​ Lee Young Ae និង​ Song Seung Hun នេះ​ ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​នៅ​អាស៊ី។ រឿង​ភាគ​បុរាណ​នេះ​ ផ្ដើម​និយាយ​ដំបូង​ពី​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​កូរ៉េ​ម្នាក់​បាន​រក​ឃើញ​កំណត់ត្រា​ ដែល​កប់​អស់​រយៈ​ពេល​ជាយូរ​ ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​កាល​ពី​សម័យ​ Joseon។ រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​រស់​នៅ​ ២​សម័យ​ គឺសម័យ​បច្ចុប្បន្ន និង​អតីតកាល​សតវត្សរ៍​ទី​១៦។

៤. រឿង​ “Kingdom” ចំណាយ​អស់​ ១៨,៥លានដុល្លារ

និយាយ​ពី​ដំណើរ​ជីវិត​របស់​ព្រះអង្គ​ម្ចាស់​គ្រងរាជ្យ​មួយ​អង្គ​ក្នុង​សម័យ​ Joseon ដែល​បង្កប់​រឿង​រ៉ាវ​អាថ៌​កំបាំង​យ៉ាង​ច្រើន​ស្មាន​មិនដល់។ រឿង​នេះ​សម្ដែង​ដោយ​ តារា​សម្ដែង​ Joo Ji Hoon,Ryu Seung Ryong និង​ Bae Doo Na។

៥. រឿង​ “Iris 2” ចំណាយ​អស់​ ១៨,៥លានដុល្លារ

ជា​ភាគ​បន្ត​ពី​រឿង​ “Iris” ឆ្នាំ ២០០៩ ដែល​និយាយ​ពី​ក្រុមសន្តិសុខ​ជាតិ​ ដែល​ប្រឆាំង​​ក្រុម​បះបោល​មួយ​ក្រុម។ រឿង​ Iris ជំនាន់​ថ្មី​ ឆ្នាំ ២០១៣ មួយ​នេះ​ សម្ដែង​ដោយ​ Jang Hyuk, Lee Da Hae និង​ Oh Yun Soo។

៦. រឿង​ “Criminal Minds” ចំណាយ​អស់​ ១៨,៥លានដុល្លារ

នេះ​ជា​រឿង​ភាគ​ឆ្នាំ ២០១៧ ដែលចំណាយ​ទុន​ផលិត​អស់​ច្រើន​គួរសម​ និង​ដក​ស្រង់​សាច់​រឿង​ចេញ​ពី​រឿង​ភាគ​អាមេរិក​ មាន​ចំណង​ជើង​ “Criminal Minds” ដូចគ្នា។ សម្ដែង​ដោយ​​ Lee Joon Ki, Son Hyun Joo និង​ Moon Chae Won។

៧. រឿង​ “Moon Lovers: Scarlet Heart Ryeo” ចំណាយ​អស់​ ១៣,៦លានដុល្លារ

នៅ​ប្រទេស​កូរ៉េ​ រឿង​ភាគ​ ឆ្នាំ ២០១៦នេះ​មាន​អ្នក​គាំទ្រ​មធ្យម​ ប៉ុន្តែ​ល្បី​ភ្លូកទឹក​ភ្លូកដី​ នៅ​បរទេស។ ខ្សែភាពយន្ត​ភាគ​បុរាណ​នេះ​ មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ប្រុស​ស្រី​ល្បីៗ​ឈ្មោះ​ជា​ច្រើន​ដូចជា Lee Jong Ki, IU, Kang Ha Neul, Hong Jong Hyun, Baekhyun សមាជិក​ក្រុម​ EXO, Nam Joo Hyuk, Ji Soo និង​តារា​ក្មេងៗជា​​ច្រើនទៀត។

៨. រឿង​​ “Goblin” ចំណាយ​អស់​ ១៣,២លានដុល្លារ

ខ្សែភាព​យន្ត​ចាក់​បញ្ចាំង​ដំបូង​នៅ​ចុង​ឆ្នាំ២០១៦ និង​បញ្ចប់​ដើម​ឆ្នាំ ២០១៧នេះ​ បាន​ទាក់​ចិត្ត​អ្នក​មើល​មិន​ធម្មតា​ ហើយ​បាន​ក្លាយ​ជា​រឿង​ភាគ​ល្បី​អស្ចារ្យ​ ជា​ប្រវត្តិសាស្ត្រ​របស់​ទូរទស្សន៍​ tvN ។ រឿង​នេះ​និយាយ​ពី​បុរស​ម្នាក់​ដែល​មាន​អាយុ​​រាប់​រយ​ឆ្នាំ ព្យាយាម​ស្វែង​រក​នារី​ដែល​ព្រហ្មលិខិត​ចារ​ឲ្យ​មកជាកូន​ក្រមុំ ដើម្បី​មក​ទាញ​ដាវ​ចេញ​ពី​ខ្លួន​ ក្រោយ​ត្រូវ​បណ្ដាសារ​ និង​រង​ទុក្ខ​អស់​រយៈ​ពេល​ជាយូរ។ សម្ដែង​ដោយ​ Gong Yoo, Kim Go Eun, Lee Dong Wook, Yoo In Na និង Yook Sung Jae។

៩. រឿង​ “Descendants of the Sun” ចំណាយ​អស់​ ១០,៨លានដុល្លារ

ជា​ខ្សែភាពយន្ត​ដែល​ល្បី​រន្ទឺ ស្ទើរ​ពាសពេញ​ពិភពលោក ក្រោយ​សម្រិតសម្រាំង​ក្នុង​ការ​ផលិត​អស់​រយៈ​ពេល​ជាយូរ​ និង​ចំណាយ​លុយ​អស់​ជាង​ ១០,៨លាន​ដុល្លារ។ “Descendants of the Sun” ឬ​ “ម្ចាស់​ព្រះ​អាទិត្យ” និយាយ​ពី​ជីវិត​តស៊ូ​ និង​អំណត់​របស់​ទាហាន​ និង​គ្រូពេទ្យ​ ដែល​ព្យាយាម​ជួយ​មនុស្ស​ពី​គ្រោះថ្នាក់​ផ្សេងៗ ពិសេស​ក៏​បង្ហាញ​ពី​រឿង​រ៉ាវ​ស្នេហា​របស់​តួ​ស្រី​ដែល​ជា​គ្រូពេទ្យ​ និង​ទាហានទ័ពពិសេស​អង់អាចដែរ។ រឿងភាគ​ឆ្នាំ ២០១៦​នេះ​ ​សម្ដែង​ជា​តួ​ឯក​ដោយ​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ Song Joong Ki និង​ Song Hye Kyo។

១០. រឿង​ “Are You Human Too?” ចំណាយ​អស់​ ៩,២៣លានដុល្លារ

រឿង​នេះ​បាន​ចំណាយ​ពេល​ផលិត​អស់​រយៈ​ពេល​​ដល់​ទៅ​ ២​ឆ្នាំ​ឯណោះ។ នេះ​វា​ជា​ភាពយន្ត​ដែល​និយាយ​ពី​មនុស្ស​យន្ត​ មួយ​បន្លំ​ធ្វើ​ជា​កូន​របស់​គ្រួសារ​អ្នក​មាន​ នៅពេល​កូន​ប្រុស​ឈ្មោះ​ Nam Shin នោះ​សន្លប់​បាត់​ស្មារតី។ រឿងភាគ​ឆ្នាំ ២០១៨ ​នេះ​សម្ដែង​ដោយ​ Seo Kang Joon និង​ Gong Seung Yeon៕

Contact us, for Ads Here!