ពេញចិត្ត
Contact us, for Ads Here!
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ ១៣រោចខែភទ្របទនេះគឺជាបិណ្ឌទី១៣ ពុកម៉ែបងប្អូន និងសិល្បករស្រីប្រុសជាច្រើននាក់បានតុបតែងខ្លួនយ៉ាងស្រស់ស្រស់ស្អាត រៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្ត។
ក្នុងនោះតារាចម្រៀង សុខ ពិសី ទោះបីជារវល់ជាមួយការងារសិល្បៈយ៉ាងណាក៏ដោយនា កាសបុណ្យភ្ជុំបិណ្ឌនេះនាង មិនភ្លេចទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់អ្នកម្ដាយដែលបានចែកឋានទៅអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគ្រប់ពេលទៅវត្តម្ដងៗ ពិសី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរមិនលេចលើខើចក្រោមឡើយ៕