ប្រយោជន៍​អស្ចារ្យ​ ៤​យ៉ាង​របស់​ចេក​ណាំវ៉ា ញ៉ាំ​តែ​១​ថ្ងៃ​១​ផ្លែ​ក៏​ជួយ​​សុខភាព​បាន​ច្រើន​ដែរ

377
ពេញចិត្ត
Contact us, for Ads Here!

ក្នុង​​ចំណោម​​ចេក​ទាំង​អស់ ចេក​ណាំវ៉ា​គឺ​ចេក​ដែល​​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ជាង​គេ។ ក្រៅ​ពី​នេះ​នៅ​មាន​វីតាមីន B1, B1 វីតាមីន​ C និង B6 ក្នុង​បរិមាណ​ស្មើ​ៗ​គ្នា។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ចេក​ណាំវ៉ា​មាន​គុណសម្បត្តិ​ពិសេស​ជាង​ចេក​ដទៃ​ទៀត​នោះ​គឺ សារធាតុ​ប្រូតេអ៊ីន ​អាមីណូអាស៊ីត និង​ Histidine ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​កុមារ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​កូន​ៗ​នៅ​តូច ឪពុក​ម្ដាយ​គួរ​កិន​ចេក​ទុំ​ឲ្យ​ពួក​គេ​ញ៉ាំ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជីវជាតិ និង​វីតាមីន​ដែល​ចាំបាច់​សម្រាប់​រាងកាយ។

ខាង​ក្រោម​នេះ​គុណ​ប្រយោជន៍​ចេក​ណាំវ៉ា​សម្រាប់​ការ​ការពារ​បញ្ហា​សុខភាព​ផ្សេង​ៗ៖

  1. បន្ធូរ​អាការៈ​ឈឺ​ក ទទួល​ទាន​មួយ​ថ្ងៃ៥ ទៅ​៦​ផ្លែ នឹង​ជួយ​បន្ធូរ​បន្ថយ​​អាការៈ​រលាក​​បាន។
  2. បំបាត់​ក្លិន​មាត់ ញ៉ាំ​ចេក​ណាំវ៉ា​​ភ្លាម​ៗ​ក្រោយ​ក្រោក​ពី​គេ​ ហើយ​សឹម​ដុស​ធ្មេញ នឹង​អាច​ជួយ​កាត់​បន្ថយ​ក្លិន​មាត់​បាន​ច្រើន។
  3. ព្យាបាល​ជំងឺ​ក្រពះ ដោយ​សារ​ក្នុង​ផ្លែ​ចេក​ណាំវ៉ា​ ពិសេស​ចេក​ខ្ចី​មាន​សារធាតុ​ Tannin ច្រើន ដូច្នេះ​នឹង​អាច​ព្យាបាល​អាការៈ​ឈឺ​ក្រពះ​កម្រិត​ស្រាល​បាន។
  4. ព្យាបាល​អាការ​ទល់​លាមក ចេក​ណាំវ៉ា​ទុំ​អាច​ព្យាបាល​អាការ​ទល់​លាមក ព្រម​ទាំង​អាការ​រាគ​ផង​ដែរ។

ឃើញ​ស្រាប់​ហើយ​ថា​ចេក​ណាំវ៉ា​មាន​ប្រយោជន៍​ច្រើន ងាយ​រក​ទិញ រី​ឯ​តម្លៃ​វិញ​ក៏​មិន​ថ្លៃ​ដែរ​បើ​ប្រៀប​ធៀប​ជាមួយ​ផ្លែ​ឈើ​ផ្សេង​ៗ។ អ្វី​ដែល​កាន់​តែ​ពិសេស​គឺ ចេក​ណាំវ៉ា នៅ​តែ​មាន​​កាល់ស្យូម​ខ្ពស់ និង​អាច​ឲ្យ​រាងកាយ​ស្រូប​យក​បាន​កាន់​តែ​ងាយ នៅ​ពេល​ត្រូវ​​កម្ដៅ មិន​ថា​ស្ងោរ ឬ​អាំង​ក៏​ដោយ។ ដូច្នេះ​បើ​បាន​ទទួលទាន​ចេក​ណាំវ៉ា​តែ​មួយ​ថ្ងៃ​មួយ​ផ្លែ នោះ​ក៏​ធ្វើ​ឲ្យ​យើង​មិន​សូវ​មាន​ជំងឺ​ឈឺថ្កាត់ និង​មាន​សុខភាព​ល្អ​បាន​មួយ​កម្រិត​ដែរ ៕

Contact us, for Ads Here!