ដឹងថាគួរ​ឆ្លើយ​យ៉ាងម៉េចអត់!​​ បើ​​អ្នក​ ត្រូវបានអ្នកសម្ភាសន៍ សួរ​ថា “ហេតុអ្វី​អ្នកលា​ឈប់​​ការងារ​នៅ​កន្លែង​ចាស់?”

407
ពេញចិត្ត
Contact us, for Ads Here!

 

ប្រសិន​បើ​អ្នក​បាន​ដាក់​ពាក្យ​លាឈប់​ពី​ការងារ ហើយ​ចង់​ស្វែង​រក​ការងារ​នៅ​កន្លែង​ថ្មី​មួយ​ទៀត តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ឆ្លើយ​សំណួរ​មួយ​ចំនួន​នៅ​​ពេល​ធ្វើ​សម្ភាសន៍​ការងារ។ សំណួរ​មួយ​ដែល​​​អ្នក​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​តែង​ជួប​ប្រទះ​​នៅ​ពេល​ត្រូវ​បាន​សម្ភាសន៍​នោះ ​​គឺ​ថា តើ​ហេតុ អ្វី​បាន​ជា​អ្នក​​លា​ឈប់​ការងារ​ពី​កន្លែង​ចាស់?

ដើម្បី​​ផ្តល់​​ចម្លើយ​​ណា​មួយ​​ដែល​ស័ក្តិសម​ទៅ​នឹង​សំនួរ​ខាងលើ​នេះ​ និង​ដើម្បី​ឲ្យ​អ្នក​សម្ភាសន៍​វាយតម្លៃ​ថា អ្នក​​ពិត​ជា​​បេក្ខជន​អាច​​ត្រូវ​បាន​ជ្រើសរើស​មុខ​តំណែង​​ណា​មួយ​នោះ ​អ្នក​គួរ​​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ៖

១.​កុំ​​ព្យាយាម​និយាយ​កុហក
អ្នក​ដែល​សម្ភាសន៍​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ និងបទពិសោធន៍គ្រប់គ្រាន់​ក្នុង​ការ​វាយតម្លៃ ជា​ពិសេស​អាច​មើល​ដឹង​ពី​អកប្បកិរិយា សម្ដីសំដៅ​​​របស់​អ្នក​នៅ​ពេល​អ្នក​ទៅ​សម្ភាសន៍​ថា អ្វី​ដែល​អ្នក​កំពុង​ផ្តល់​ចម្លើយ​​នោះ គឺ​ជា​​ការ​ពិត​ឬ​អត់។ នេះ​ជា​ហេតុ​ផល​មួយ​ដែល​អ្នក​ត្រូវ​និយាយ​ដោយ​ត្រង់ៗ ហើយ​កុំ​​ឆ្លើយ​​ដូច​​អ្នក​និទាន​រឿង ឬ​កុំ​​ឆ្លើយ​បង្វែងដាន​សំនួរ​​ដែល​នាំ​ឲ្យ​កាន់​តែ​ស្មុគស្មាញ​ទៅៗ​​​។

២.​កុំ​​​និយាយ​មិន​ល្អ​ពី​កន្លែង​ចាស់​
មាន​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​ចង់​លា​ឈប់​ពី​ការងារ​ចាស់​មក​រក​កន្លែង​ថ្មី​នេះ ដូច​ជា អ្នក​ប្រហែល​ជា​អ្នក​មិន​ចូលចិត្ត​ចៅហ្វាយ​អ្នក ឬ ដោយសារតែ​ចៅហ្វាយ​អ្នក​មិន​ដំឡើង​ប្រាក់ខែ​ឲ្យ​អ្នក​ជា​ដើម។ ប៉ុន្តែ​អ្នក​ត្រូវ​យល់​ថា បើ​អ្នក​ចង់​ឲ្យ​អាជីព​ការងារ​អ្នក​រីកចម្រើន​ទៅ មុខ អ្នក​ក៏​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ខ្លួន​អ្នក​ដែរ។

អ្វី​ដែល​ល្អ​បំផុត​នៅ​ទី​នេះ អ្នក​គួរ​​បង្ហាញ​ដល់​អ្នក​សម្ភាសន៍​ថា ​អ្នក​ជា​បុគ្គលិក​ម្នាក់​​មាន​សុទិដ្ឋិនិយម មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ឈោង​ចាប់​យក​ឱកាស​ការងារ​នៅ​កន្លែង​ថ្មី។ ក្នុង​តម្លៃ​បែប​ណា​ក៏ដោយ អ្នក​​មិន​ត្រូវ​និយាយ​បែប​ទម្លាក់​កំហុស​ដល់​ក្រុមហ៊ុន​ចាស់​នោះ​ទេ​ ព្រោះ​នាំ​ឲ្យ​អ្នក​សម្ភាសន៍​​យល់​ថា ថ្ងៃ​ណា​មួយ​អ្នក​នឹង​ធ្វើ​បែប​នេះ​ទៀត នៅ​ពេល​អ្នក​បាន​ការងារ​នៅ​កន្លែង​ថ្មី។ ​

៣.បង្ហាញ​អ្នក​សម្ភាសន៍​ថា អ្នក​ជា​​បុគ្គលិក​ដែល​​ចូលចិត្ត​​លើក​ពី​​​អនាគត​ជា​រឿង​សំខាន់
ជំនួស​ឲ្យ​ការ​និយាយ​កុហក ឬ និយាយ​មិន​​ល្អ​ពី​ការងារ​កន្លែង​ចាស់ អ្នក​​ត្រូវ​ផ្តល់​ចម្លើយ​មួយ​ដែល​បង្ហាញ​ថា អ្នក​ជា​បុគ្គលិក​ល្អ​មាន​សុទិដ្ឋិនិយម​​ខ្ពស់​​​ពី​អនាគត​ខាងមុខ​។ អ្នក​អាច​បង្វែរ​ការ​សន្ទនា​នេះ​​​ទៅ​ជា​ការ​ផ្តល់​ចម្លើយ​មួយ​ដែល​​ឆ្លើយតប​ទៅ​នឹង​សំនួរ​មួយ​ថា តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ធ្វើ​ការ​នៅ​កន្លែង​នេះ?

អ្នក​អាច​​ពន្យល់​ពី​សារសំខាន់​នៃ​ការងារ​ថ្មី​នេះ​ដូច​ជា​ថា វា​​ពិត​ជា​ស័ក្តិសម​នឹង​ជំនាញ​ ឬ តម្លៃ​របស់​អ្នក​ខ្លាំង​ណាស់​ ​។ ​អ្នក​អាច​និយាយ​ម្យ៉ាង​ទៀត​ថា អ្នក​ចង់​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក ព្រោះ​ការងារ​ថ្មី​នេះ​ជា​ឱកាស​ល្អ​បំផុត​មួយ​​ដោយសារតែ​វា​​ស្រប​នឹង​គោលដៅ​​​​អាជីព​ការងារ​ដែល​អ្នក​ចង់​បាន​បំផុត​​។ បន្ទាប់​មក​អ្នក​អាច​លើកឡើង​ពី​​គុណតម្លៃ​ បេសកកម្ម​ ឬ បរិស្ថាន​ការងារ​នៅ​កន្លែង​ថ្មី​ល្អ។ សូម​បង្ហាញ​អ្នក​សម្ភាសន៍​ថា អ្នក​គឺ​ជា​បុគ្គលិក​​មួយ​រូប​ដែល​ពិត​ជា​បាន​​ផ្ដោត​លើ​គោលដៅ​រួម និង​​​ប្រយោជន៍​រួម​​​ ជា​ពិសេស​អ្នក​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ជា​មួយ​ក្រុមហ៊ុន​ថ្មី​នេះ​​ពិតប្រាកដ​មែន៕

Contact us, for Ads Here!