រាសី​ខ្ពស់ត្រដែត ដោយគ្រាន់តែ​រៀបចំ​ក្បាល​ដំណេកបានត្រឹមត្រូវ​តាម​ឆ្នាំ​កំណើត

142
ពេញចិត្ត
Contact us, for Ads Here!

ការ​រៀបចំ​ក្បាល​ដំណេក​មាន​សារសំខាន់​ខ្លាំង​ណាស់ ​ក្រៅពី​ធ្វើ​ឱ្យ​មាន​របៀបរៀបរយ​ល្អ ថែមទាំងអាច​ជួយ​លើក​ដួង​រាសី​របស់លោកអ្នក ឱ្យ​បាន​ខ្ពស់ត្រដែត​ថែមទៀត​ផង ។តើ​គួរ​រ​រៀបចំ​ទិស​ក្បាល​ដំណេក​តាម​ឆ្នាំ​កំណើត​បែប​ណា​ដើម្បី​ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​? ដើម្បី​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​សូម​អនុវត្ត​តាម​ក្បួន​ដូច​ខាងក្រោម

  • អ្នក​កើត​ឆ្នាំជូត​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំឆ្លូវ​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​(​ឦសាន​) ប៉ុន្តែ ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង​(​និរតី​)​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំខាល​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង​(​ពាយ័ព្យ​)​ជា​ដាច់ខាត ។
  • អ្នក​កើត​ឆ្នាំថោះ​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត ប៉ុន្តែ​ហាម​ដេក​យក​ក្បាល ដំណេក​បែរ​ទៅ​ទិស​ខាងលិច​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំរោង​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង​(​និរតី​) ប៉ុន្តែ ហាម​បែរ​ក្បាល ដំណេក​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​(​ឦសាន​)​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំម្សាញ់​​៖
    អ្នក​កើត​ឆ្នាំម្សាញ់​គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង ប៉ុន្តែ​ហាម បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំមមី​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងត្បូង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក ទៅ​ទិស​ខាងជើង​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំមមែ​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​លិច​ឆៀង​ខាងត្បូង​(​និរតី​) ប៉ុន្តែ​ហាម បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​(​ឦសាន​)​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំវក​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង​(​ពាយ័ព្យ​) ប៉ុន្តែ ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាង​កើតជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំរកា​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង​(​ពាយ័ព្យ​) ប៉ុន្តែ ហាម​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាង​កើតជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំច​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងកើត​ឆៀង​ខាងជើង​(​ឦសាន​) ប៉ុន្តែ ហាម​ប្រើ​ក្បាល​ដំណេក​ទៅ​ទិស​លិច​ឆៀង​ខាងត្បូង​(​និរតី​)​ជា​ដាច់ខាត​។
  • អ្នក​កើត​ឆ្នាំកុរ​​៖
    គួរ​បែរ​ក្បាល​ដំណេក​ទៅ​ទិស​ខាងជើង ប៉ុន្តែ​ហាម​បែរ​ក្បាល​ដំណេក ទៅ​ទិស​ខាងត្បូង​ជា​ដាច់ខាត​៕
Contact us, for Ads Here!