Davika និង​សង្សារ Justin ជា brand ambassador រួម​គ្នា​ឲ្យ​វ៉ែនតា​ Bolon Eyewear

217
ពេញចិត្ត
Contact us, for Ads Here!

Bolon Eyewear ដែល​ជា​ម៉ាក​វ៉ែនតា​ឈាន​មុខ​គេ​នៅ​ទ្វីប​អឺរ៉ុប និង​អាស៊ីបាន​បើក​​សម្ភោធ​ម៉ូដថ្មី​សម្រាប់​រដូវកាល Fall / Winter 2018 ជា​ផ្លូវការ​​ហើយ។
Bolon Eyewear ចាប់ផ្ដើមចេញម៉ូដដំបូងរបស់ខ្លួនកាលពីឆ្នាំ២០១៤ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​កំពូល​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​ផលិត​ទៅ​តាម​ស្តង់ដារ​យ៉ាង​ត្រឹមត្រូវ​នៃ​វត្ថុធាតុដើម ហើយ​ផ្ដល់​ជូន​នូវ​កញ្ចក់ ដង​ល្អឥតខ្ចោះ​សម្រាប់​ប្រើប្រាស់​គ្រប់គ្នា។ ការ​ប្រមូត​វ៉ែនតា​ម៉ាក​ថ្មី​របស់ Bolton Eyewear បាន​អញ្ជើញ Hailey Baldwin ជា​សង្សារ​សំណព្វចិត្ត Justin Bieber និង​តារា​ស្រី​ល្បី​ឈ្មោះ​របស់​ថៃ Mai Davika ដើម្បី​វាយ​សម្រុក​ទីផ្សារ​អាស៊ី និង​អឺរ៉ុប​ឲ្យ​កាន់តែ​ក្តៅ​គគុក​ថែម​ទៀត។ អ្នក​ទាំងពីរ​ជា​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ដូចគ្នា ហើយ​ម្នាក់ៗ​​សុទ្ធតែមាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញជា​លក្ខណៈ​អន្តជាតិ ដូចនេះ​ហើយ​ទើប Bolon Eyewear ឲ្យ​អ្នក​ទាំងពីរ​រួម​គ្នា ដើម្បី​ផ្សព្វផ្សាយ។

ទាំងនេះជាកម្រង​រូប​ភាព​របស់ Davika និង​សង្សារ Justin នាង ​Hailey Baldwin បាន​បង្ហាញ អ្នក​គាំទ្រ​ពិតជា​ភ្ញាក់ផ្អើល និង​កោតសរសើរ​ពី​រូប​សម្រស់​របស់​អ្នក​ទាំងពីរ ថា​ពិតជា​ស្រស់​ស្អាត និង​សក្ដិសម​នឹង​ដំណែង​មួយ​នេះ​ខ្លាំង​ណាស់ រីឯតម្លៃចាប់ពី ១០០ដុល្លាឡើងទៅ៕

Contact us, for Ads Here!