មនុស្សស្រីជាច្រើនតែងចូលចិត្ត និងលង់ស្នេហ៍ លើបុរសៗដែលស្លៀកពាក់ និងតុបតែងខ្លួនរបៀបនេះ

387
ពេញចិត្ត
Contact us, for Ads Here!

ការស្លៀកពាក់តុបតែងខ្លួនជារឿងចាំបាច់បំផុតសំរាប់បរុសៗ លទ្ធិផលដែលទទួលមិនមែនត្រឹមតែភាពស្រស់សង្ហារប៉ុណ្ណោះទេ តែវាបានបង្កប់នូវអត្ថន័យនៃការទទួលខុសត្រូវ ការគោរព ជាដើម។ លើសពីនេះក៏អាចឆក់យកបេះដូង​ និងក្រសែភ្នែកនារីៗជុំវិញ បានយ៉ាងងាយថែមទៀតផង។
ចង់ដឹងថា នារីៗយើងចូលចិត្ត មនុស្សប្រុស ដែលស្លៀកពាក់បែបណានោះ សូមតាមដានអត្ថបទខាងក្រោមនេះ ទាំងអស់គ្នា ៖

  • ១. ស្បែកជើងស្អាត និងមើលទៅថ្លៃថ្នូរ
    ស្បែកជើង ដែលមានរបៀប និងស្រស់ស្អាត ជាផ្នែកមួយដ៏សំខាន់ ក្នុងការតុបតែងខ្លួនរបស់បុរស។ ជាពិសេស វាជាចំណុច ដ៏ទាក់ទាញបំផុតមួយ របស់ក្រសែភ្នែកនារីៗ លើមួយតួខ្លួនបុរស។
  • ២. អាវរឹបឡេវ ក
    អាវប្រភេទនេះ ជាអាវដែលមានភាពសាមញ្ញ មិនចេះស៊ាំ និងស្រស់ស្អាតបំផុត ជាពិសេស ជាចំណុចខ្សោយរបស់ស្រីៗ តែម្តង។ ជាងនេះទៅទៀត វាជាប្រភេទអាវដែល តារាហូលីវូដ និងកីឡាករល្បីៗ ឧស្សាហ៍ពាក់បំផុត។
  • ៣. អាវស ជាមួយខោខូវប៊យ
    ការជ្រើសរើស អាវស ជាមួយនឹងខោខូវប៊យ មកស្លៀកពាក់ ជារបៀបតុបតែងខ្លួនដែលមិនចេះហួសសម័យឡើយ។ មិនត្រឹមតែ ធ្វើឲ្យនារីៗទន់ជង្គង់ប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យអ្នកមើលទៅសក្តិសមជាបុរសពិតៗ ទៀតផង។
  • ៤. អាវយឺត កស្រួច
    នារីៗ ពិតជាចូលចិត្តបុរស ពាក់អាវ កស្រួចណាស់។ បុរស ដែលពាក់អាវបែបនេះ ត្រូវបានគេជឿថា ជាមនុស្សដែលមានរបៀបរបប និងជាមនុស្សឯករាជ្យ ចេះថែទាំខ្លួនឯងបានយ៉ាងល្អ។
  • ៥. ពាក់អាវមូរដៃ ជាមួយនឹងក្រវ៉ាត់ក
    នេះជាស្ទាយ ដែលស៊ីគ្នាឥតខ្ចោះ បែបសាមញ្ញ និងថ្លៃថ្នូរ។ ការមូរដៃអាវឡើង ទាំងដែលមានក្រវ៉ាត់ក ជាប់នឹង ក គឺមើលទៅពោរពេញដោយភាពទាក់ទាញ ដោយហាក់ដូចជា បុរសដែលខិតខំធ្វើការងារម្នាក់ ទើបតែបំពេញកិច្ចការចប់យ៉ាងអ៊ីចឹង។
  • ៦. សម្លៀកបំពាក់ឈុត
    ខោអាវឈុត មានភាពសាមញ្ញ ប៉ុន្តែថ្លៃថ្នូរ និងមិនស៊ាំភ្នែកនោះទេ។ ជាពិសេស សម្លៀកបំពាក់ ដែលកាត់ចេញរាង ដ៏ស្រស់សង្ហាររបស់បុរសយើង។ ជឿចុះថា បុរសស្លៀកពាក់បែបនេះ ជាក្តីសុបិនរបស់នារីៗគ្រប់រូបទាំងអស់។
  • ៧. គ្រឿងតុបតែងបន្ថែម
    ខ្សែដៃស្បែក កាបូបដៃ នាឡិកា និងគ្រឿងតុបតែងផ្សេងៗទៀត សុទ្ធតែ ជាភាពទាក់ទាញ របស់បុរសៗ ក្នុងក្រសែភ្នែកមនុស្សស្រី។ ជាពិសេស វាអាចធ្វើឲ្យ បុរសៗមើលទៅមានភាពរ៉ូមែនទិច ជាងមុនមួយកម្រិតថែមទៀត។
  • ៨. ពាក់មួក
    ការជ្រើសរើសមួក ឲ្យសក្តិសម ជាមួយនឹងសម្លៀកបំពាក់ និងរដូវកាល អាចជួយឲ្យបុរសៗ មានភាពលេចធ្លោរជាងគេ ក្នុងចំណោមមនុស្សបាន ជាពិសេស គឺក្រសែភ្នែកនារីតែម្តង៕
Contact us, for Ads Here!