​​៥ ហេតុផល ដែល​​​អ្នក​មិន​គួរ​ចំណាយ​​លុយ​​​​​​​​​ច្រើន​ នៅ​​ថ្ងៃ​បុណ្យនៃ​​​ក្តី​ស្រលាញ់​

879
ពេញចិត្ត
Contact us, for Ads Here!

កុំ​​​​ដោយ​​សារ​​​តែ​​​ចង់​​បញ្ជាក់​ពី​​​​ក្តី​​​​​​​​​​​​ស្រលាញ់​ ​ទៅ​​កាន់​​​​​​​​​សង្សារ​​របស់​​​ខ្លួន ​​គិត​​ថា​​​​​​​ចាំ​​បាច់​ត្រូវ​​​តែ​​​​​ដក​​លុយ​​​ចេញ​​ពី​កាបូប​​​ ​ចំណាយ​ច្រើន​​​​​​​​​​​​​ប៉ុនណា​​​​ក៏​​មិន​​ខ្វល់​​​នោះ។
សម្រាប់​អ្នក​​​​ដែល​មាន​​ចំណូល​​​​តិចឬ​​មធ្យម លុយ​ពិត​​ជា​​​ពិបាក​​​​រក​​​​ណាស់​​​​​​​ ​ហើយ​ការ​​ចំណាយ​​​​ក៏​​ត្រូវ​​​តែ​​មាន​កម្រិត​​ដែរ។ ​យោង​​ទៅ​​តាម​​ ​​គេហទំព័រ​ល្បី​​លើ​​សកលលោក ផ្នែក​​​ពាណិជ្ជកម្ម ការ​វិនិយោគ សហគ្រិន…បាន​​បង្ហាញ​​ពី​​​ហេតុផល​៥​យ៉ាង ដែល​អ្នក​​​​​​​​​​​​​​​​​​​មិន​គួរ​​​ខ្ជះខ្ជាយ​លុយ​​​​កាក់​​​​​​ច្រើន​ពេក​​ នៅ​​ថ្ងៃ​​បុណ្យ​នៃ​​ក្តី​​​ស្រលាញ់។

១. វា​​​គ្រាន់​​តែ​ជា​​​ថ្ងៃ​​​​​​ធម្មតា

​​មនុស្ស​ភាគ​​​ច្រើន​​​ ​​តែង​​​មាន​​អារម្មណ៍​​​គិត​ក្នុង​​ចិត្ត​​ថា ពួក​គេ​​​ត្រូវ​​​​តែ​​ធ្វើ​​អ្វី​​មួយ​​នៅ​​ថ្ងៃ​នេះ ទោះ​​​បី​​​ជា​​មិន​​ចង់​​​​ ឬ​​គ្មាន​គូ​​នឹង​គេ​​ក៏​​ដោយ។ ​​​​​​​​បើ​​មិន​​បាន​​ណាត់​ជួប​​ជាមួយ​​គូ​ស្នេហ៍ ឬ​​​​ចេញ​​​ទៅ​​​ក្រៅ​ជុំ​​មិត្តភ័ក្តិ​ ហាក់​​ដូច​​​នៅ​មិន​​ស្រណុក​ក្នុង​​​​ខ្លួន ទាំង​​ដែល​​​វា​​មិន​​ចាំ​បាច់​ទាល់​​តែ​​​សោះ។ ការ​​​ពិត​វា​គ្រាន់​​តែ​ជា​​​ថ្ងៃ​​​​​​ធម្មតា​​ប៉ុណ្ណោះ​​ បើ​​​អ្នក​​មាន​​ក្តី​​ស្រលាញ់​ពិត​​​​​ប្រាកដ​​មែន ​អ្នក​​​អាច​​បង្ហាញ​​​​​ និង​​យក​​​ចិត្ត​​ទុក​​ដាក់​​ចំពោះ​​​គ្នា​​​​រាល់​​ថ្ងៃ​​​បាន មិន​មែន​​​​ចាំ​​តែ​​​​​​ដល់​​ថ្ងៃ​​នេះ​ទេ។

២. ​​​របស់​​របរ​​​ថ្លៃ​​​ខ្លាំង​​​លើស​​ពី​​​​​​ថ្ងៃ​ធម្មតា

​មិន​​ថា​ជា​​​បាច់​​​ផ្កា​​​​ស្រស់​​ កាដូ​​​​​ សូកូឡា ឬ​​​​ណាត់​ជួប​​​​​ញ៉ាំ​​​​អាហារ​​នៅ​ក្នុង​​ហាង សុទ្ធ​តែ​​ត្រូវ​​ចំណាយ​​លុយ​​​ច្រើន​លើស​ពី​​​ថ្ងៃ​​​ធម្មតា ដូច្នេះ​​ហើយ​​​​យើង​​មិន​​បាច់​​​ទៅ​​ដណ្តើម​​​គ្នាទិញ​ ខ្ជះខ្ជាយ​​លុយ​​ក្នុង​ថ្ងៃ​នេះ​​ទេ។ ​ចង់​ណាត់​ជួប​គ្នា នៅ​​ថ្ងៃ​​បន្ទាប់​ ឬ​ទិញ​​របស់​​​​ឲ្យគ្នា នៅ​​​ថ្ងៃ​ក្រោយៗ​ទៀត ក៏​​មិន​ទាស់​ខុស​​អី​​ដែរ​ ត្រូវ​​​អត់​?​

៣. ចំណាយ​លុយ​​​​​​​​លើ​​របស់​ណា​មាន​​​ប្រយោជន៍​​​​ប្រសើរ​ជាង

​​​​​​​​ពេល​​​រក​​លុយ​ ត្រូវ​​​ចំណាយ​​​​កម្លាំង​​​ហត់​ផង មាន​សម្ពាធ​​​​ផង ​ចុះ​​​​ហេតុ​​អី​​​ត្រូវ​​​យក​​​លុយ​​​ មក​​ចំណាយ​​​​លើ​​​របស់​​​​ថ្លៃ​​​ហើយ​​​ប្រើ​​ការ​​មិន​បាន​ទៅ​​វិញ? ពេល​​ខ្លះ​​​​​ត្រឹម​​​តុក្កតា បាច់​​ផ្កា ទៀន​​រូប​​បេះដូង​​​​​មើល​​​​ទៅ​​​​ធម្មតា​​ៗ​​​សោះ ​​តែ​​​​តម្លៃ​​​​វិញ​​សឹង​​ស្មើ​​ប្រាក់​​ខែ​​មួយ​​​​​ខែ​​ឯណោះ។ ​យក​លុយ​ទៅ​ទិញ​​​​​​របស់​​​​​​​ដែល​​​​​​​មិន​​ចាំបាច់​ ប្រៀប​​បាន​​នឹង​​​​យក​​លុយ​​ទៅ​​​បោះ​​​ចោល​​​​អីចឹង​​ដែរ។ បើ​​ខាន​​​​មិន​បាន​​​​ត្រូវ​តែ​ទិញ គួរ​​រក​មើល​​​របស់​ណា​​ ដែល​​​សម​​​​ល្មម​នឹង​​​សមត្ថភាព​​​ខ្លួន​ឯង។

​​​៤. ​​​​​​​​​​​នៅ​​​​​ខាង​​​ក្រៅ​​​មនុស្ស​​​​​ច្រើន​​រញ៉េរញ៉ៃ

​​​​តាម​​ហាង​​កាហ្វេ ​​តាម​​​ដង​​ផ្លូវ ​​ក្រឡេក​​​ទៅ​​ខាង​ណា​ ​​​​ឃើញ​​​សុទ្ធតែ​​​​គូ​ស្នេហ៍​​​បណ្តើរ​​​គ្នា មនុស្ស​​​ច្រើន​​រញ៉េរញ៉ៃ​​​​ខ្លាំង​ណាស់។ បែប​​នេះ​​​​​​​​​​​​​មិន​មែន​​​​ហៅ​​ថា​​​​​​​រ៉ូមែន​ទិក​​នោះ​​ទេ គឺ​ជា​ការ​បង្អួត​គ្នា​ទៅវិញ។​ គូ​ស្នេហ៍​​ផ្អែម​​ល្ហែម​​ពិត​​ប្រាកដ​​​ ត្រឹម​​​​ញ៉ាំ​​​​អី​​​​​តិចតួច​​នៅ​ផ្ទះ អង្គុយ​មើល​​​រឿង​​​ជាមួយ​គ្នារតែពីរនាក់ ក៏​​គ្រប់​​គ្រាន់​​​ទៅ​​ហើយ។

៥. មាន​​​វិធី​​​ច្រើន​​​​ផ្សេង​ទៀត​​ដែល​​អ្នក​​​បង្ហាញ​​ក្តី​​​ស្រលាញ់

​​ប្រសិន​​បើ​​ចង់​ឲ្យ​​​​ដៃគូ​​ដឹង​​ពី​​ទំហំ​​នៃ​​​ក្តី​​ស្រលាញ់​​ដ៏​​ធំធេង​​​​​ដែល​អ្នក​​​​មាន អាច​​​​​​​បង្ហាញ​​​​​ដោយ​​ការ​​សរសេរ​​លើ​​ក្រដាស ច្នៃ​កាដូ​​​ ចេញពី​​ស្នាដៃ​ផ្ទាល់​​ខ្លួន ធ្វើ​​ម្ហូប​​ញ៉ាំ​​ជុំ​គ្នា និង​​​​​​​​និយាយ​ពាក្យ​​ថា “ស្រលាញ់” ជា​រៀង​រាល់​ថ្ងៃ​ ដោយ​​មិន​ចាំ​បាច់​​ត្រូវ​ទុក​​​ឲ្យ​​​​ដល់ ថ្ងៃ​​​១៤​​កុម្ភៈ នោះ​ឡើយ ៕​​​​​

Contact us, for Ads Here!
Loading...