Home មនោសញ្ចេតនា ខ្ញុំត្រូវជ្រើសរើសរវាងគាត់ និងកូនស្រី!

ខ្ញុំត្រូវជ្រើសរើសរវាងគាត់ និងកូនស្រី!

464
0
ពេញចិត្ត
Contact us, for Ads Here!

ព្រោះតែជុបលៀង មួយពេល ខ្ញុំត្រូវប្ដីអោយជ្រើសរើសរវាងគាត់ និងកូនស្រី

ប្ដីខ្ញុំនៅស្ងៀមមុខមាំ រួចក៏ស្ដីមកកាន់ខ្ញុំថា៖ “បើចង់រស់នៅជាមួយបង អូនត្រូវយកកូនទៅផ្ញើរម៉ែនៅឯស្រុក!”

ដឹងហើយថាចង់ដាក់ស្បែកជើង២គូរផ្សេងគ្នា អោយទៅជាមួយគូរជារឿងពិបាក។ តែខ្ញុំមិនបានគិតដល់ថា គ្រាន់តែរឿងតូចមួយ ​​ បែរជាបង្ករទៅជារឿងធំបែបនេះ។ មិនលាក់បាំងទេ នេះជាការរៀបការប្ដីទី២​​ របស់ខ្ញុំ​​ ដែលគាត់ក៏ជាពោះម៉ាយដូចគ្នា​​ គាត់មានកូនប្រុសម្នាក់ អាយុ៩ឆ្នាំ។ ខ្ញុំជាគ្រូបថមថ្នាក់ទី២ រីឯប្ដីខ្ញុំជាអ្នកធ្វើការនៅផែស្ងួត ពួកយើងរស់នៅក្នុងផ្ទះជួលជុំគ្នាជាមួយកូនស្រីប្ដីមុនរបស់ខ្ញុំ អាយុ៤ឆ្នាំ​។

ដំបូងខ្ញុំបានធ្លាប់គិតថា បើខ្ញុំស្រលាញ់កូនប្ដីក្រោយអោយស្មើរគ្នា ដូចក្នុងបង្កើតខ្លួនឯង ប្រហែលជាជីវិតពួកយើងអាចកាន់តែចុះសម្រុងនឹងគ្នា ព្រមទាំងមានសុភមង្គលទៀតផង។ តែមិនដូចការគិតកូនប្រុសប្ដីក្រោយខ្ញុំជាក្មេងចចេស រឹងរុះម្នាក់ និយាយរួមគឺខូចពីកំណើត​​ ឆ្នាំនេះគេមានអាយុ៩ឆ្នាំហើយ តែគេតែងតែមកញ៉ោះកូនស្រីខ្ញុំ និឈ្លោះទាស់ទែងគ្នា ឈានដល់វាយ អោយនាងយំស្ទើររាល់ថ្ងៃ។
គេមិនដែលហៅខ្ញុំថាម៉ាក់ទេ ហើយខ្ញុំក៏មិនដែលខ្វល់ខ្វាយពីរឿងនេះដែរ​ តែរាល់ពេលដែលខ្ញុំគ្រលាសភ្នែកមួយភ្លេត គឺលឺសំលេងកូនស្រីខ្ញុំយំភ្លាម។ នាងត្រូវ​បងប្រុសវាយ​ ជួនព្រោះដណ្ដើមរបស់លេង ជួនព្រោះចង់អង្គុយមើលតុក្កតាជាមួយគ្នា តែបងប្រុសចុងមិនព្រម។ ក្នុងស្ថានភាពបែបនេះធ្វើអោយខ្ញុំពិបាកទ្រាំជាខ្លាំង បានត្រឹមតែលួងលោមគ្នាដោយពាក្យផ្អែមល្ហែមអោយកូនឈប់យំ។

តែប្រហែលជាកូនក្មេងត្រូវប្រើធ៌មក្ដៅខ្លះហើយទើបបាន ខ្ញុំមិនខឹង មិនមាត់ គេបែរជាគិតថាខ្ញុំខ្លាចគេ។ ពេលខ្លះគេស្រែកគំហកអោយខ្ញុំមុខប៉ាគេ​ ខ្លះក៏ឈ្លោះប្រកែកគ្នាជាមួយប្អូន ហើយខ្លះក៏វាយគ្នា តែប្ដីខ្ញុំតែងតែកាន់ជើងកូនប្រុសគាត់ ហើយថែមទាំងមកស្ដីអោយកូនស្រីខ្ញុំទាំងគ្នាមិនដឹងអី។

ក្រោយរស់នៅជាមួយគ្នា មួយឆ្នាំ ទើបខ្ញុំដឹងថាគ្មានអ្វីស្មើរសាច់ឯងឈាមឯងនោះទេ កាលមុនរួមរស់នឹងគ្នាប្ដីខ្ញុំបានសន្យាថានឹងស្រលាញ់កូនខ្ញុំអោយដូចកូនស្រីបង្កើតរបស់គាត់ តែត្រឹមតែមួយ​រយៈពេលខ្លីសោះ គាត់មិនដែលរំលឹកសូម្បីឈ្មោះនាង ក្នុងភ្នែកគាត់មិនដែលមើលឃើញកូនស្រីខ្ញុំនោះទេ គឺមានតែកូនប្រុសគាត់ម្នាក់ប៉ុណ្ណោះ។ រាល់ពេលដែលខ្ញុំដោះស្រាយជំលោះក្មេងៗដោយស្មើរភាព គាត់បែរជាស្ដីអោយខ្ញុំថាខ្ញុំលម្អៀងកាន់ជើងកូន។ បើទោះជាលើកណាក៏បង្ករពីកូនប្រុសគាត់ក៏ដោយ ខ្ញុំស្ទើរទ្រាំលែងចង់បានម្ដងៗ តែគិតឡើងវិញជ្រុលជាចាប់ដៃគ្នាទៅហើយក៏ទ្រាំៗសិន។

រឿងរ៉ាវជីវិតគ្រួសារខ្ញុំកើតឡើងដោយសារតែក្មេងៗ ដែលតែងតែបង្ករជាភាពតានតឹង។ ខ្ញុំនៅតែចង់ធ្វើជាម្ដាយកូនទាំងពីរអោយល្អ ចង់ផ្ដល់ភាពកក់ក្ដៅអោយពួកគេ ព្រោះខ្ញុំស្គាល់ភាពឯការកំព្រាឪពុកតាំងពីក្មេង។ ឯប្ដីខ្ញុំតែងតែកំញើញ និងស្ដីបន្ទោសអោយកូនស្រីខ្ញុំហើយក៏រាលដាលមកដល់ខ្ញុំ ថាខ្ញុំកាន់ជើងកូន លម្អៀង និងមិនចេះអប់រំកូន ហើយថាខ្ញុំមិនសមធ្វើជាគ្រូបថមទេ។

ប៉ុន្មានថ្ងៃមុនជាថ្ងៃបូកសរុបលទ្ធផលការសិក្សានៅសាលាខ្ញុំ ក្រោយបូករួចលោកគ្រូអ្នកគ្រូទាំងអស់ត្រូវបានលោកនាយកជុបលាងហូបអីជុំគ្នា ខ្ញុំក៏នាំកូនស្រីតូចខ្ញុំទៅជាមួយព្រោះនាងនៅតូចគ្មានអ្នកណាមើល។
ពេលខ្ញុំកំពុងរៀបចំខ្លួនចេញពីផ្ទះ កូនចុងខ្ញុំបានមកឈមើលនៅម៉ាត់ទ្វាហើយសួរ ខ្ញុំទៅណា!។
ខ្ញុំក៏ប្រាប់ថាទៅញ៉ាំអីជាមួយគ្រូៗនៅសាលា លឺភ្លាមគេក៏យំននាលដី ចង់តាមទៅជាមួយ​។​ តាមពិតរាល់ដងបើទៅញ៉ាំអីខាងក្រៅខ្ញុំតែងតែនាំពួកគេទៅជាមួយ តែថ្ងៃនេះនាំតែកូនស្រីខ្ញុំទៅ ខ្ញុំរអៀសខ្លួនស្ទើរស្លាប់​ ហើយបើអោយយកកូនចុងទៅទៀតខ្លាចវាមិនសម ខ្លាចគេថាចង់ហូររបស់គេ។ ណាមួយកូនចុងខ្ញុំ គេធំហើយមិនគួរតាមទៅទេ គេអាចនៅញ៉ាំបាយជាមួយប៉ាគេបាន។

សម្រេចបែបនេះ… មកដល់ពិធី មិនទាន់ទាំងដាក់គូទអង្គុយផង ទូរស័ព្ទខ្ញុំក៏រោទ៍ គឺប្ដីខ្ញុំ! គាត់ហៅខ្ញុំអោយចេញមកក្រៅភ្លាម!។ ចេញមិនទាន់ដល់មាត់ទ្វាស្រួលបួលផង គាក៏រត់មកនៅឈចំពីមុខខ្ញុំហើយនិយាយខ្លាំងៗ ក្នុងចំណោមមនុស្សម្នាថា​ “នាងធ្វជាម៉ែគេយ៉ាងម៉េច បានទៅស៊ីចុកយកតែកូនឯងទៅ ឯកូនអញទុកវាអោយដើរបណ្ដើរយំបណ្ដើរតាមផ្លូវ”។ ដោយគេចោមរោមមើលពេកខ្ញុំក៏ចូលទៅសុំច្បាប់លោកនាយក សុំទៅផ្ទះមុនដោយមានធុរៈគ្រួសារ។

ប្ដីខ្ញុំនៅស្ងៀមមុខមាំ រួចក៏ស្ដីមកកាន់ខ្ញុំថា៖ “បើចង់រស់នៅជាមួយបង អូនត្រូវយកកូនទៅផ្ញើរម៉ែនៅឯស្រុក!”​។ បើមិនអញ្ចឹងគាត់ នឹងសម្រេចចិត្តលែងលះគ្នា។ ខ្ញុំមិននឹកស្មានថាគ្រាន់តែជុបលលៀងមួយពេលបានធ្វើអោយមានរឿងធំដល់ថ្នាក់នេះនោះទេ កូនស្រីខ្ញុំនៅតូចខ្លាំងណាស់ ធ្វើម៉េចខ្ញុំអាចអោយនាងទៅនៅឆ្ងាយពីខ្ញុំបាន តែនេះជាការរៀបការលើកទី២ហើយ បើខ្ញុំបែកបាក់ម្ដងទៀត តើអ្នកផងគេនិយាយខ្ញុំជាស្រីប្រភេទណា!? តើខ្ញុំត្រូវធ្វើដូចម្ដេច ត្រូវដោះស្រាយបែបណា?

 

Contact us, for Ads Here!
SOURCETrue Stories
SHARE