Home មនោសញ្ចេតនា សញ្ញា ៤យ៉ាងដែលគួរចាប់អារម្មណ៍ក្នុងជីវិតគូរស្នេហ៍

សញ្ញា ៤យ៉ាងដែលគួរចាប់អារម្មណ៍ក្នុងជីវិតគូរស្នេហ៍

604
0
ពេញចិត្ត
Contact us, for Ads Here!

កុំមើលរំលងការប្រែប្រួលតិចតួចនេះដោយគិតថាមិនអី! អ្នកអាចបង្រួមវាតូចបើសិនអ្នកចាប់ផ្ដើមសង្កេតពីពេលនេះ

ទំនាក់ទំនងប្រចាំថ្ងៃរវាងនឹងដៃគូរស្នេហា ប្រហែលជាអាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ​ដោយមូលហេតុផ្សេងៗ បូករួមទាំងពេលវេលាផងដែរ។
អ្នកគួរចាប់អារម្មណ៍ ពីទង្វើរប្លែកៗ ហើយព្រងើយកន្តើយរហូតក្លាយទៅជាបញ្ហាធំ។
មានបញ្ហាមួយចំនួនអាចអោយអ្នកសង្កេតដឹងថា ក្តីស្រលាញ់របស់ដៃគូអ្នកមិនមានដូចពីមុនទៀតនោះទេ៖

១. គ្មានប្រធានបទសម្រាប់ការសន្ទនា៖
តាមការសង្កេតភាគច្រើននៃគូរស្នេហ៍តែងតែ សោះអង្គើយលែងសូវយកចិត្តទុកដាក់លើដៃគូរស្ទើរគ្រប់រឿងសូម្បីតែក្នុងជីវភាពប្រចាំថ្ងៃក៏គេលែងអើពើ ថ្ងៃខ្លះរកតែប្រធានបទមួយមកនិយាយក៏ស្ទើរតែរកមិនបាន ឬពេលនិយាយចេះតែយករឿងផ្សេងមកបូកបញ្ចូល និយាយទៅគឺចេះតែនិយាយអោយតែរួចៗ។ ទាំងនេះជាឥរិយាបទដែលអាចអោយអ្នកដឹងថាគេមានភាពប្រែប្រួល។

២. ចាប់កំហុស៖
គេចាប់ផ្ដើមចាប់កំហុស រួចស្ដីបន្ទោសអោយអ្នក នឹងចេះតែនិយាយប្រៀបធៀបអ្នកជាមួយអ្នកដ៏ទៃ ដែលទង្វើរនេះចង់បញ្ជាក់ថាគេចាប់ផ្ដើមរកឃើញមនុស្សថ្មីដែលគួរអោយចាប់អារម្មណ៍ជាងអ្នក។

៣. រកលេសមិនចង់ជួប៖
គេតែងតែរកលេសចង់ចេញទៅក្រៅ ឬក៏ប្រាប់ថាជាប់រវល់នៅកន្លែងធ្វើការ មិនមានពេលជួបអ្នក។
គេចាប់ផ្ដើមចង់មានពេលផ្ទាល់ខ្លួនជាងមុន មិនចង់អោយមានវត្តមានអ្នកតាមគេគ្រប់កម្មវិធីផ្សេងៗជាដើម។

៤. ការមិនជឿរបស់អ្នកធ្វើអោយអ្នកឈឺ៖
ចំណុចនេះមានន័យថាការដែលអ្នកមិនយកចិត្តទុកដាក់ទៅលើ ការប្រែប្រួលរបស់ដៃគូអ្នក អាចធ្វើអោយអ្នកទាំង២ឈានដល់ផ្លូវបំបែក ហើយរឿងនឹងកាន់តែដុនដាបទៀតនោះ បើសិនអ្នកមិនទទួលស្គាល់ថា Game is over៕

Contact us, for Ads Here!
SHARE