បេះដូងចាំស្នេហ៍

0
850
ពេញចិត្ត
Contact us, for Ads Here!
រាកណាការ៉ា ឬ បេះដូងចាំស្នេហ៍

បេះដូងចាំស្នេហ៍ ឬ រាកណាការ៉ា រឿងល្ខោនបែបប្រវត្តសាស្ត្រកាឡៃ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ  ដែលកំពុងទទួលបានប្រជាប្រិយយ៉ាងខ្លាំង!

ព្រះបេតុលា​ ម៉ែនមឿង(ក្រុងឈៀងងឹន)ទើបតែសុគ្គត់ ហើយព្រះអង្គម្ចាស់សុខៈវង្ស(បុត្រាក្រុងឈៀងប្រាក់ខាំ) ក៏ត្រូវទៅចូលរួមពិធីបុណ្យព្រះសពនៅរាជវាំងឈៀងងឹន។ សុខៈវង្សបានជួបភ្លាមស្រលាញ់ភ្លេត ជាមួយសម្រស់របស់ម៉ែនមឿង បើទោះជាបងប្រុសរបស់ម៉ែនមឿង និងរូបនាងផ្ទាល់មិនសូវជាពេញចិត្ត និងរូបគេដែលបាននាំពួកបរទេសចូលមកក្នុងទឹកដីរបស់គេក៏ដោយ។  ព្រោះសុខៈវង្ស គិតថាដើម្បីអោយប្រទេសគេមានស្ថេរភាពគឺត្រូវតែចង់មិត្តជាមួយបារាំង។

ម៉ែនមឿង មានប្អូនស្រីម្ដាយទីទៃម្នាក់ឈ្មោះ មីងឡា ហើយម៉ែនមឿងហ៊ានលះបង់គ្រប់យ៉ាងអោយទៅប្អូនស្រីសរបស់នាង ដែលជាធម្មតាទទួលបានការថ្នាក់ថ្នមហួសហេតុពីមាតា ដូចសុតចាំសម្បុក។  មីងរបស់ម៉ែនមឿង (មាតា មីងឡា) មិនចង់អោយម៉ែនមឿង លេចមុខលេចមាត់ជាងកូនរបស់ខ្លួន ទើបគាត់តែងតែព្រមាននាង ហើយម៉ែនមឿងក៏យល់ព្រមតាមគ្រប់យ៉ាងដើម្បីមីងឡា។ នៅពេលដែលមីងឡា បានជួបព្រះអង្គម្ចាស់សុខៈវង្ស នាងក៏បានចាប់ចិត្តស្រលាញ់ទ្រង់ តែសុខៈវង្សមានម៉ែនមឿងក្នុងចិត្តទៅហើយ ដោយដឹងថា​មីងឡា​ស្រលាញ់ ម៉ែនមឿងក៏ព្យាយាមនៅអោយឆ្ងាយទុកអោយ មីងឡា មានឱកាសជាមួយសុខៈវង្ស។ មួយរយៈក្រោយមកស្តេចក្រុងម៉ាន់(មន) ក៏បានស្នើររៀបអភិសេកជាមួយនិង មីងឡា ព្រះបីតានាងក៏យល់ព្រមព្រោះចង់បានអំណាចអោយកាន់តែរឹងមាំជាមួយសម្ព័នមិត្ត លើសពីនេះលោកក៏ចង់អោយម៉ែនមឿង រៀបអភិសេកជាមួយសុខៈវង្សថែមទៀតផង។ មីងឡាបានអង្វរម៉ែនមឿន អោយប្ដូរដំណែងរៀបការរបស់ខ្លួន ដើម្បីអោយបាននៅក្បែរសុខៈវង្ស។ ម៉ែនមឿងក៏យល់ព្រម តែមាតាមីងឡាបែរជាមិនព្រមទៅវិញ ព្រោះគាត់ចង់អោយមីងឡារៀបអភិសេកទៅនគរធំជាង ម៉ែនមឿង។
យប់មួយមីងឡា បានទៅរកសុខៈវង្ស ហើយសុំអោយគេជួយនាងដោយពង្រត់នាងពីក្នុងពិធីរៀបអភិសេក សុខៈវង្សបានបដិសេធ តែដោយនាងទទូចអង្វរ និងគម្រាមសម្លាប់ខ្លួនគេក៏បង្ខំចិត្តយល់ព្រម។ ម៉ែនមឿងបានដឹងពីគម្រោងរបស់មីងឡា​ ហើយក៏ត្រូវមីងឡាបង្ខំអោតរក្សាការសម្ងាត់ដោយស្បថថាមិនប្រាប់អោយនរណាដឹង បើក្បត់សម្បថសូមអោតស្លាប់។ ក្រោយមករឿងក៏បែកការដឹងដល់ បងប្រុស និងព្រះបិតារបស់ពួកគេ ហើយក៏បានប្ដូរផែនការនោះអោយទៅជាការពង្រត់ម៉ែនមឿងទៅវិញ។ ព្រះបិតារបស់ម៉ែនមឿង បានព្រះរាជទានទោសអោយពួកគេដោយអោយសុខៈវង្ស រៀបអភិសេកជាមួយម៉ែនមឿងតែម្ដងដូចគម្រោងដែលទ្រង់ចង់បានស្រាប់។

ក្រោយរៀបអភិសេក ម៉ែនមឿងត្រូវធ្វើដំណើរទៅនៅក្រុងឈាងប្រាក់ខាំជាមួយសុខៈវង្ស ហើយនៅតាមផ្លូវពួកគេបានរួមសុខរួមទុក្ខជាមួយគ្នាជាហូរហែរ។ យប់មួយម៉ែនមឿងបានយល់សុបិន្តឃើញមីងឡា នាងក៏ភ្ញាក់ខ្លួនថា នាងបានក្បត់ពាក្យសម្បថ ហើយថែមទាំងបានលួចយកបេះដូងរបស់មីងឡា។ នាងស្រលាញ់សុខៈវង្ស ប៉ុន្តែក៏មិនអាចក្បត់មីងឡា ដូច្នេះនាងក៏ចាប់ផ្ដើមនៅអោយឆ្ងាយពី​សុខៈវង្សសារជាថ្មី ហើយនាងបានប្រាប់ទៅបងប្រុសនាងថា នាងនៅជាមួយសុខៈវង្សគ្រាន់តែជាការបូរជាដើម្បីព្រះនគរ ដើម្បីចង់សម្ព័ន្តមិត្តប៉ុណ្ណោះ។

ពេលវេលាចេះតែកន្លងទៅមុខមីងឡាក៏ត្រូវបញ្ជូនទៅក្រុងម៉ាន់ទាំងខូចចិត្ត នាងបដិសេធគ្រប់យ៉ាងពីក្រុងម៉ាន់ តែក្រោយពេលដែលនាងបានជួបព្រះរាជា នាងក៏ព្រមថ្វាយខ្លួនបម្រើទ្រង់​ ហើយក៏ក្លាយជាអ្នកម្នាងដែលទ្រង់សព្វព្រះទ័យជាងគេ។ ព្រះមហេសី មិនពេញចិត្តនិងមីងឡានោះទេ ថែមទាំង​មិនចង់អោយព្រះរាជាមានបុត្រថែមទៀតនោះដែរ ដូច្នេះទ្រង់ក៏បានអោយអ្នកបម្រើរបស់មីងឡាតាមដាននិង ការពារមិនអោយមានពូជនាគជាមួយព្រះរាជាជាដាច់ខាត។ បើទោះជាមានក៏ត្រូវរំលូតចោល តែមីងឡាដឹងរឿងមុន ក៏បានសូកប៉ាន់ស្រីបម្រើនោះកុំអោយរំលូតកូននាង ហើយនាងក៏មានគ៌តបានសម្រេច។

និយាយពីម៉ែនមឿង ក៏មានគ៌តហើយប្រសូត្របានកូនប្រុសមួយ តែនាងនិងសុខៈវង្ស ក៏មានរឿងយល់ច្រឡំនិងគ្នា ដោយម៉ែនមឿងគិតថា សុខៈវង្សមិនដែលស្រលាញ់នាងនោះទេទ្រងចង់ពង្រត់មីងឡាមិនមែននាងនោះទេ។ រី​​ឯសុខៈវង្សគិតថា ម៉ែនមឿងក៏មិនបានស្រលាញ់ទ្រងដែរ គ្រាន់តែធ្វើដើម្បីតួនាទី និងដើម្បីប្រទេសរបស់ខ្លួនប៉ុណ្ណោះ។

អ្នកបម្រើមីងឡា បានលួចផ្ញើរសារមកប្រាប់ម៉ែនមឿង និងសុខៈវង្សថា មីងឡាកំពុងមានគ្រោះថ្នាក់ដោយសារព្រះមហេសីធ្វើបាប់ និងចង់សម្លាប់។ សុខៈវង្សបានទៅរំដោះមីងឡាដោយជោគជ័យ ហើយយកមក នគរឈាងប្រាក់ខាំក្រោមការមើលថែររបស់ ម៉ែនមឿង។ បងប្រុសរបស់ម៉ែនមឿងបានខឹងនឹងសុខៈវង្សយ៉ាងខ្លាំង ថែមទាំងចង់សម្លាប់ទ្រង់ចោល ព្រោះសុខៈវង្សបានបំផ្លាញឯករាជនគរឈៀងងឹន ម៉ែនមឿងក៏បានប្រាប់ទៅបងប្រុសរបស់នាងថា នាងសម្រេចចិត្តស្លាប់ជាមួយស្វាមី។ នាងបានយកកូនទៅទុកនៅបន្ទប់មីងឡា ហើយចងមីងឡាដើម្បីកុំអោយឃាតនាងបាន។ ម៉ែនមឿងបានស្លៀកសំលៀកបំពាក់ បន្លំជាសុខៈវង្ស រួចចូលទៅក្នុងព្រៃ​ លុះបងប្រុសនាងឃើញស្មានថាជាសុខៈវង្ស ក៏បានបាញ់សម្លាប់នាងតែម្ដង។ សុខៈវង្សបានដឹងរឿងនេះក៏ស្រូតដំណើរទៅរកម៉ែនមឿង តែវាយឺតពេលទៅហើយ សុខៈវង្សក៏បានបូរជានាងនៅក្នុងព្រៃនោះតែម្ដង។

ពេលនេះគ្មានអ្វីសេះសល់សម្រាប់សុខៈវង្សទៀតទេ ក្រៅពីរូបថតមួយសន្លឹក និងកូនប្រុសរបស់គេជាមួយ ម៉ែនមឿង។ មុនពេលដែលសុខៈវង្សសោយទីវង្គត់ បានប្រាប់អោយដុតរូបថតរបស់ទ្រង់ និងម៉ែនមឿង ដើម្បីអោយការចងចាំរបស់ទ្រងនិងមហេសីស្លាប់ទៅជាមួយជាគ្នា។

Contact us, for Ads Here!

LEAVE A REPLY

Please enter your comment!
Please enter your name here