Home PhumiKhmer Lakorn Thai ស្នេហ៍ឆ្លងវេលា

ស្នេហ៍ឆ្លងវេលា

380
0
ពេញចិត្ត
Contact us, for Ads Here!
“ស្នេហ៍ឆ្លងវេលា” ឬ “គ្រែឆ្លងភព”

ស្នេហ៍ឆ្លងវេលាជាឈ្មោះរឿងល្ខោនថ្មី ដែលរឿងចាស់មានជាប់ក្ដីក្ដាំមមិនអាចថតសារជាថ្មីបាន ធ្លាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍លេខ៧ កាលពីឆ្នាំ២០០២។ ដោយសារតែមានហេតុផលនយោបាយ ផលិករ និងអ្នកនិពន្ធក៏សម្រេចចិត្ត មិនអោយប្រើឈ្មោះពិតនៃប្រទេសណាមួយក្នុងរឿងនេះទេ ដូចជាប្រទេស ឈៀងទុង និង ភូមាទៀតទេ ដោយនឹងប្រើឈ្មោះផ្សេងដើម្បីកុំអោយមានទំនាស់ល្អក់កកររវៀងប្រទេសទាំងពីរ។
វាជាប្រភេទរឿងឆ្លងពេលវេលា បែបអភីនីហា ផលិតករសម្រេចចិត្តជ្រើសយកតួរលោក Mario និង អ្នកនាង Davika ក៏ព្រោះតែអ្នកទាំង២ សម្ដែងសមគ្នា និងទទួលបានប្រជាប្រិភាពខ្លាំងក្រោយសម្ដែងរួមគ្នា​ក្នុងរឿង ម៉ែណាត។ ស្នេហ៍ឆ្លងវេលាក៏មានតួល្បីៗជាច្រើនរួមសម្ដែងដូចជា៖

Mario Maurer សម្ដែងជាតួព្រះអង្គម្ចាស់ ឡាវពឹង ដែលជាកូនចុងរបស់ស្ដេច ឈៀងទុង
Mai Davika សម្ដែងជានាង ផ្រេ
Panjan Kawin Imanothai ជា ខេដ អតីតស្វាមីនាងផ្រេ

សង្ខេបរឿង៖ ផ្រេ បានសម្រេចចិត្តគេចពីប្ដីរបស់នាងឈ្មោះ ខេត ក្រោយពីពួកគេបានរៀបការជាមួយគ្នាក្នុងពេលកំពុងរៀននៅចក្រភពអង់គ្លេស។ ដោយខកចិត្តព្រោះស្នេហានាងបានធ្វើដំណើរទៅផ្ទះចាស់ដែលជាមរតករបស់ឪពុកនាង នៅឯខេត្តឈៀងរ៉ៃបណ្ដោះអាសន្ន។ ហើយរាល់ពេកនាងបានគេងលើគ្រែបុរាណមួយក្នុងបន្ទប់ វាបាននាំនាងឆ្លងពេលវេលាទៅកាន់សម័យសង្គ្រាមលោកទី២។ នាងក៏បានជួបជាមួយព្រះអង្គម្ចាស់ ឡាវពឹង(ម៉ារីអូ) ដែលជាវិរៈបុរសក្នុងនគរតូចមួយ ចន្លោះថៃ​ និងចិន ធ្វើអោយនាងបាក់ចិត្តស្រលាញ់។ ថងរាវព្រះនាងមានរូបសម្ផស្សស្រស់ស្អាត់ក្នុងនគរ ត្រូវបានលើកទៅអោយបុត្រាស្ដេចភូមា ព្រះនាមឧសរ(ជាមនុស្សអាក្រក់ និងជាសត្រូវរបស់ ឡាវពឹង) ទាំងដែលនាងមិនបានស្រលាញ់ ព្រោះមាន សានផែង(មិត្តភ័ក្ដឡាវពឹង) ក្នុងចិត្តរួចទៅហើយ។ ឧសរជាមនុស្សដែលចូលចិត្តយកមនុស្សស្រីធ្វើជាលល្បែងកំសាន្ត ទើបថងរាវរត់ទៅ ឈៀងទុង ដើម្បីលាក់ខ្លួន ហើយក៏បានសុំអោយ ឡាវពឹង ជួយ។ ក្នុងនោះក៏មានតួ ជីងកែវ ដែលជាប្រពន្ធដើមរបស់ឪពុករបស់​ ឡាវពឹង ដែលជាមនុស្សដំបូងដែលគេងលើគ្រែឆ្លងភពនេះមុន ផ្រេ ទៅទៀត, ដោយនាងបាននៅក្នុងអាតីតកាលលើស ៧ថ្ងៃ ទើបជាប់មិនអាចត្រឡប់ទៅកាន់បច្ចុប្បន្នកាលវិញបាន ទើបនាងប្រាប់អោយផ្រេប្រយ័ត្ន និងដាច់ខាតមិនត្រូវនៅអោយលើស៧ថ្ងៃនោះទេ។


រឿងអាក្រក់ក៏កើតមានឡើងនៅពេលដែលអតីតស្វាមីរបស់ ផ្រេ មកសុំផ្សះផ្សាជាមួយនាងវិញ ហើយ ខេត​ ក៏បានប្រើគ្រប់វិធីដើម្បីរារាំងផ្រេ មិនអោយឆ្លងពេលវេលាទៀតបាន ហើយគេក៏បានដុតគ្រែនោះចោល។ ផ្រេបានលឺសំលេងស្រែកហៅរបស់ ឡាវពឹងពីក្នុងភ្នួកភ្លើងដ៏សន្ធោសន្ធៅ នាងបានសម្រេចចិត្តលោតចូលទៅក្នុងភ្នួកភ្លើងនោះ នាងក៏ស្លាប់ក្នុងគ្រាននោះឯង ភូមិខ្មែរមិនប្រាកដថានាងបានវិលត្រឡប់ទៅកាន់អតីតកាលរស់នៅជាមួយ ឡាវពឹង ឬអត់នោះទេ ដូច្នេះសូមរងចាំទស្សនាសាចរឿងទាំងមូលលើគេហទំព័រភូមិខ្មែរនាពេលឆាបៗនេះ

Contact us, for Ads Here!

រួមសម្ដែងដោយ:

SHARE