Home PhumiKhmer Lakorn Thai រាជនីម្កុដរាជ

រាជនីម្កុដរាជ

237
0
ពេញចិត្ត
Contact us, for Ads Here!

បន្ទាប់ពីរឿង “ស្នេហ៍ប្រែរូប” រួចមក! កាពីទែនរ៉ាមីន និងអ្នកនាងផេ បានជួបគ្នាជាថ្មីម្ដងទៀតក្នុងរឿងល្ខោនភាគរបស់ស្ថានីយ៍ប៉ុស្តិ៍លេខ៣ គឺរឿងลิขิต รัก ឬ រាជនីម្កុដរាជ ដែលនឹងចាក់ផ្សាយឆាប់ៗនេះ។

រាជនីម្កុដរាជ សម្ដែងដោយ Yaya និង​ Nadech

Nadech និង Yaya ដៃគូរដែលគ្រប់គ្នាសរសើមិនដាច់ពីមាត់ថាសមគ្នានោះ និងអង្រួនខ្សែរចក្ខុរបស់ទស្សនិកជនជាក់ជាមិនខាន៖
Alice (សម្ដែងដោយ យ៉ាយ៉ា) ជាព្រះនាងម្ចាស់តែមួយអង្គគត់នៅក្នុងប្រទេស ដែលនាងជានារីម្នាក់ទាំងស្រស់ស្អាត ទាំងពូកែរ ចេះច្រើនភាសាយ៉ាងស្ទាត់ជំនាញ តែនាងអន់ម្យ៉ាងត្រង់…មិនចេះធ្វើម្ហូប។
ក្រោយពេលដែល Alice ត្រូវបានតែងតាំងជាទាយាទគ្រងរាជ ស្ថានភាពនយោបាយក្នុងប្រទេសក៏វឹកវ ហើយ Alice ក៏ត្រូវធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ នាងត្រូវគេចខ្លួនទៅកាន់ប្រទេសថៃមួយរយៈ។ គ្រាននោះហើយដែលនាងត្រូវជួបជាមួយកំលោះសង្ហារខ្ពស់ស្រលះ Dawin (ណាដេក) ដែលមានភារកិច្ចការពារសុវត្ថិភាពរបស់ព្រះនាងម្ចាស់។ ក្រោយមករឿងរ៉ាវស្នេហារវាងអង្គរក្ស និងព្រះនាងម្ចាស់ក៏ចាប់ផ្ដើមលេចឡើង។

ចុងក្រោយក៏បែកការដឹងដល់គ្រួសាររាជវង្ស តើស្នេហារបស់ព្រះនាងម្ចាស់ Alice និងអង្គរក្ស Dawin និងទៅជាយ៉ាងណា?
រងចាំតាមដានលើគេហទំព័រ ភូមិខ្មែរទាំងអស់គ្នា។

Contact us, for Ads Here!
SHARE