Home PhumiKhmer Lakorn Thai ចង្វាក់បេះដូង

ចង្វាក់បេះដូង

184
0
ពេញចិត្ត
Contact us, for Ads Here!
Mint & Jamesma

สายธารหัวใจ ចង្វាក់បេះដូង ឬ ចរន្តបេះដូង ជារឿងល្ខោនភាគប្រភេទស្នេហា
រួមសម្ដែងដោយតារាល្បី៖
James Ma សម្ដែងជា ណារាំង (ណាត់)
Mint Chalida សម្ដែងជា កាន់យ៉ា
Alex Rendell សម្ដែងជា គ្រូសាវត្ថ
Prim Prima សម្ដែងជា ឡាមន្ត
Oun Rangsit សម្ដែងជា កេតធិសក្ក័
Carissa Springett សម្ដែងជា ឃុនយីង
Chai Chatayodom សម្ដែងជា ធុនឆាយ


សង្ខេបសាច់រឿងត្រួសៗ៖
សាច់រឿងទាំងមូលចង់និយាយពី ណារាំង (James Ma) ដែលទើបត្រឡប់មកពីអាមេរិក ព្រោះឪពុកមារឈ្មោះ ធុនឆាយ ចង់អោយគេជួយគ្រប់គ្រងរឿងជំនួញសណ្ឋាគារដែលបម្រុងខ្ស័យធន ហើយត្រូវការលុយ ២០លាន ដើម្បីសង្គ្រោះសណ្ឋាគារនោះ។ តួរឯកប្រុសយើងក៏បានទៅខ្ចីលុយពីអ្នកនាង ស៊ូណាន់ថា(ក្រមុំចាស់ស្ដុកស្ដុំដែលមានចិត្តស្រលាញ់ ណារាំងដែរ) ហើយនាងក៏បានអោយខ្ចីដោយដាក់លក្ខ័ណ​ថានាងត្រូវមានចំណែកគ្រប់គ្រងសណ្ឋាគារនេះជាមួយណារាំងដែរ ហើយត្រូវប្រើលេខាដែលនាងជ្រើសរើសជាដាច់ខាត។ ណារាំងបានជួបជាមួយលេខាថ្មីរបស់ខ្លួនដែលអ្នកនាង ស៊ូណាន់ថា បានរើសអោយគឺអ្នកនាង កាន់យ៉ា (Mint Chalida) ដែលដំបូងៗនាងមានចរិកឆ្មើងឆ្មៃ និងក្រអឺតក្រទម មិនខុសអីពីចៅហ្វាយស្រីអ្នកនាង ស៊ូណាន់ថានោះទេ។
ណារាំង តែងតែរកពេលនិយាយជាមួយ កាន់យ៉ា បើទោះជានាងឆ្មើងឆ្មៃនិងស្អប់មុខគេយ៉ាងណាក៏ដោយ ហើយរាំងក៏មានអារម្មណ៍អាណិតនាងដែរ ដែលខំប្រឹងធ្វើការយ៉ាងលំបាកតាមបញ្ជាររបស់ ស៊ូណាន់ថា ទាំងគេចាត់ទុកនាងត្រឹមជាអ្នកបម្រើ។ រាំងក៏បានណែនាំការងារថ្មីអោយនាងដែរ តែនាងបានបដិសេធ។

សណ្ឋាគារក៏ចាប់ផ្ដើមមានដំណើរការល្អឡើងវិញក្រោមការប្រឹងប្រែងរបស់ រាំង និង កាន់យ៉ា ស្រីស្រស់ធ្វើការយ៉ាងយកចិត្តទុកដាក់បើទោះជានាងមិនចូលចិត្ត រាំងក៏ដោយ។ មិនយូរប៉ុន្មានទំនាក់ទំនងរបស់ពួកគេក៏ចាប់ផ្ដើមល្អនឹងគ្នាបន្តិចម្ដងៗ ថ្ងៃមួយនាងត្រូវចៅហ្វាយស្រីបន្ទោសយ៉ាងចាស់ដៃ រាំងក៏ទៅលួងលោមនាង គ្រានោះឯងដែលតួរស្រីយើងចាប់ផ្ដើមបាក់ចិត្តលើតួរប្រុស តែនាងបានលាក់ក្ដីស្រលាញ់នេះទុកមិនអោយរាំងដឹងនោះឡើយ។
ឃុនយីង(កូនស្រីឪពុកមារ របស់ណារាំង ហើយក៏លួចស្រលាញ់រាំងដែរ) ចង់លេងសើចជាមួយ រាំងក៏ថ្លែងក្នុងកម្មវិធីមួយថា រាំង និងរៀបការជាមួយ ឡាមន្ត(កូនស្រីរបស់លោកស្រីគង់) ហើយរាំងក៏ឆ្លើយយល់ព្រមចាក់បណ្ដោយតាម។ វាបានធ្វើអោយ ស៊ូណាន់ថា និង កាន់យ៉ា ខូចចិត្តក្រោយបានលឺដំណឹងនេះ។
នៅពេលដែលជួបរាំង ឃុនយីងរអៀសខ្លួននូវអ្វីដែលនាងជ្រុលនិយាយ តែមិនដឹងត្រូវធ្វើម៉េច នាងក៏ធ្វើជាស្អប់មុខរាំង ទាំងដែរនាងក៏មានចិត្តស្រលាញ់លើគេស្ទើរលេប។ នាងក៏បានប្រាប់ឪពុកនាងអោយអនុញ្ញាតអោយ ឡាមន្ត និងរាំងរៀបការ។ ឡាមន្តក៏ស្រលាញ់រាំងដែរ តាំងពីនៅក្មេងៗមកម៉្លេះ តែរាំងចាត់ទុកនាងត្រឹមប្អូនស្រីប៉ុណ្ណោះ រាំងយល់ព្រមរៀបការជាមួយនាង ក៏ព្រោះតែ លោកស្រីគង់(ម្ដាយរបស់ ឡាមន្ត) ស្រលាញ់និងចាត់ទុករាំងដូចកូនបន្កើតអ៊ីចឹង ហើយម្យ៉ាងទៀតរាំងក៏មិនអាចឆ្លើយបដិសេធទៅកាន់ឪពុកមានរបស់ខ្លួន។
នៅថ្ងៃរៀបការឃុនយីងបានប្រាប់ឡាមន្តថារាំងនៅស្រលាញ់នាង ទើបឡាមន្តរត់គេចពីពិធី ហើយកាន់យ៉ាបានរកនាងឃើញក៏បាននាំនាងត្រឡប់ទៅផ្ទះវិញ។ ធុនឆាយធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ ហើយលោកស្រីគង់មានមើលថែរគាត់រហូតដល់គាត់ទទួលមរណភាពនៅថ្ងៃបន្ទាប់ លោកស្រីគង់ធ្វើខ្លួនប្លែកៗដូចមនុស្សឆ្កួតបន្ទាប់ពីការស្លាប់របស់ធុនឆាយ។

ក្រោយមកលោកស្រីគង់ ក៏បានដាក់ថ្នាំបំពុលឃុនយីង ក្រោយដឹងថានាងនឹងរៀបការជាមួយណារាំងព្រោះចង់បានភូមិគ្រឺះ(កេរ្តិ៍មរតរបស់ណារាំង) និងម្យ៉ាងចង់អោយណារាំង រៀបការជាមួយកូនស្រីខ្លួន(ឡាមន្ត)ជាង។ ណារាំងខូចចិត្តយ៉ាងខ្លាំងក្រោយការស្លាប់របស់ឃុនយីង ហើយកាន់យ៉ាបានមកមើលរាំងក្រោយពេលនាងបានដឹងព័ត៌មាននេះ ទាំងដែលរាំងខ្មាស់អៀននឹងកាន់យ៉ានៅឡើយ(ព្រោះរាំងបានទុកនាងចោល មិនបានខ្វល់ពីអារម្មណ៍នាង) ហើយរ៉ានបានប្រាប់នាងថាគាត់គ្មានសល់អ្នកណាទៀតទេ។
ប៉ូលីសបានមកសុំធ្វើកោសល្យវិច្ច័យសពឃុនយីង តែលោកស្រីគង់បានរារាំង, កាន់យ៉ាក៏មានការសង្ស័យហើយបានសើបដោយខ្លួនឯង នាងក៏រកឃើញថាឃុនយីងស្លាប់ដោយសារថ្នាំបំពុល។ នាងក៏បានទៅប្រាប់ណារាំងថាកុំលក់ភូមិគ្រឺះ​ ហើយនាងក៏ចង់ប្រាប់រឿងថ្នាំបំពុលដែរ ប៉ុន្តែនាងខ្លាចរាំងមិនអាចទទួលយកការពិតបានថាលោកស្រីគង់ជាអ្នកសំលាប់ឃុនយីង។ ណារាំងបានប្រាប់លោកស្រីគង់ថាគេ និងលក់ភូមិគ្រឹះនេះ ដើម្បីយកលុយសង ស៊ូណាន់ថា។ លោកស្រីគង់បានក្លាយជាមនុស្សឆ្កួតហើយក៏ដុតភូមិគ្រឹះចោលក្រោយអ្នករាល់គ្នាបានដឹងការពិត។

Mint សម្ដែងជា កាន់យ៉ា

ណារាំងបានសារភាពថាចង់រៀបការជាមួយ កាន់យ៉ាក្រោយពេលគ្រប់យ៉ាងបានបញ្ចប់ តែនាងបែរជាខឹងនឹងឆ្លើយប្រាប់រាំងថា នាងមិនមែនជាតុក្កតា ដែលគេចង់ទុកចោលឬចង់មកយកវិញបានតាមចិត្តនោះទេ។ មិត្តរបស់ណារាំងបានហៅ រាំងត្រឡប់ទៅធ្វើការនៅអាមេរិកជាមួយគេវិញ ហើយរាំងក៏យល់ព្រមនៅពេលដែលគេក៏គ្មានសេសសល់អ្វីទៀតនៅទីនេះ។ ណារាំងបានទៅលា ឡាមន្ត ហើយនាងក៏បានឃាត់រ៉ានកុំអោយទៅ និងបានសួរនាំពីរឿងកាន់យ៉ា…

ឡាមន្តក៏បានទៅរកកាន់យ៉ា ហើយប្រាប់នាងពីរឿងណារាំងត្រូវត្រឡប់ទៅអាមេរិកវិញ និងពន្យល់នាងថាកុំទៅច្រណែននិងមនុស្សស្លាប់(ឃុនយីង)។ ឡាមន្តបានប្រាប់ កាន់យ៉ាថា ណារាំងត្រូវ ឃុនយីងពង្វក់តាំងពីនៅក្មេង ដូច្នេះហើយទើបរាំងធ្វើគ្រប់យ៉ាងតាមដែរ ឃុនយីងបញ្ជារ។ ប៉ុន្តែជាមួយកាន់យ៉ា រាំងគេធ្វើគ្រប់យ៉ាងបានដោយគ្មានការបញ្ជារពីនរណានោះទេ។ ជីវិតរបស់គាត់ប្រហែលជាត្រូវបញ្ចប់ទៅបែបនេះ និងមិនអាចស្រលាញ់នរណាបានទៀតទេក្រៅពីនាង កាន់យ៉ា។

Jamema សម្ដែងជា ណារាំង(ណាត់)

វាបានធ្វើអោយកាន់យ៉ា រារែកនិងគិតដល់ណារាំងទាំងដែលនាងត្រូវរៀបការស្អែកនេះទៅហើយ។ ណារាំងរៀបចំវ៉ាលីបំរុងនឹងចាកចេញ តែគាត់ក៏នឹកដល់កាន់យ៉ា ក៏សម្រេចចិត្តទៅជួបនាងជាលើកចុងក្រោយ។ ពេលទៅដល់យាយរបស់កាន់យ៉ា បានប្រាប់ថាថ្ងៃនេះជាថ្ងៃរៀបការរបស់កាន់យ៉ា។ ណារាំងដកដង្ហើមស្ទើរមិនដល់គ្នាស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ដើរសំដៅទៅមាត់ទន្លេតែម្នាក់ឯង… កាន់យ៉ាបានមកឈក្រោយខ្នងរាំង រាំងក្រឡេកទៅមើលម្រាមដៃរបស់កាន់យ៉ា មិនឃើញមានចិញ្ចៀន(ចិញ្ចៀនរៀបការ) គាត់ក៏សួរនាង។ កាន់យ៉ាក៏ប្រាប់ថានាងមិនបានរៀបការទេ រ៉ានញញឹមហើយក៏និយាយថា “បងក៏មិនទៅណា ដោយគ្មានតុក្កតាសំណព្វចិត្តបងដែរ, តើអូនព្រមទៅជាមួយបងទេ?”។ រាំងបានប្រាប់ កាន់យ៉ាថា គេនិងឃុនយីង បីដូចជាទន្សាយនិងព្រះច័ន្ទ តែសម្រាប់គេនិងកាន់យ៉ា គឺជាមិត្តភក្ដិ ជាដៃគូរ និងជាអ្វីគ្រប់យ៉ាងបំពេញអោយគ្នានិងគ្នា។ ពួកគេក៏បានអោបគ្នាយ៉ាណែនក្រោយបានយល់ចិត្តគ្នាទៅវិញទៅមក…ចប់ដោយបរិបូណ៌

Contact us, for Ads Here!
REVIEW OVERVIEW
មនោសញ្ចេតនា
កំសត់
SHARE