រំសាយចិត្ត “ទុក្ខ” ចេញពីខ្លួនអ្នក

634
ពេញចិត្ត
Contact us, for Ads Here!

ក្នុងជីវិតរបស់មនុស្សម្នាក់ៗ នរណាដែលថាមិនមានទុក្ខ គ្រាន់តែតិចឬច្រើន អាស្រ័យលើកទម្លាប់ វិធីសាស្រ្តនៃការចេះរំងាប់ និងរំសាយវាទៅវិញបានប៉ុណ្ណា។ ខាងក្រោមនេះពាក្យពេជខ្លះដែលអ្នកអានហើយធ្វើការពិចារណា និងព្យាយាមអនុវត្តតាមដើម្បីបន្ថយភាពតានតឹង “ទុក្ខ” ចេញពីខ្លួនបាន៖

មិន​សំខាន់​ថា​អ្នក​មាន​ទ្រព្យ​តិច​ឬ​ច្រើន តែ​អ្វីដែល​សំខាន់​គឺ​​ត្រូវ​ចាយ​ឲ្យ​តិច​ទៅ​វិញ​ទេ​ទើប​ជីវិត​​អាច​មាន​សល់​ច្រើន​ជាង​ខ្វះ។
អ្នក​ក្រ​កាន់​តែ​ក្រ​ព្រោះ​ធ្វើ​ជា​មាន អ្នកមាន​កាន់​តែ​មាន​ព្រោះ​ធ្វើ​ក្រ
ធ្វើខ្លួន​ធម្មតា​ៗ​ចាយ​វាយ​តែ​អ្វី​ដែល​ចាំបាច់ ជីវិត​នឹង​ដំណើរ​ទៅ​តាម​ធម្មតា។
បុគ្គល​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​ទទួល​បាន គឺ​ជា​មនុស្ស​អភ័ព្វ​បំផុត​ក្នុង​លោក។
បុគ្គល​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​ទទួល​បាន គឺ​ជា​បុគ្គល​ដែល​សំណាង​ល្អ​បំផុត​ក្នុង​លោក។
អត់​ធ្មត់​បាន​ត្រូវ​អត់​ធ្មត់ សង្កត់​ចិត្ត​បាន​ត្រូវ​សង្កត់ មិន​ចេះ​អត់​ធ្មត់​មិនចេះ​សង្កត់​ចិត្ត​រឿង​តូច​ៗ​ក៏​អាច​ក្លាយ​ជា​រឿង​ធំ។
អ្នក​មាន​ក្ដី​សុខ​មិន​មែន​អ្នក​ដែល​មាន​ច្រើន​ជាង​គេ​បំផុត​ទេ ប៉ុន្តែ​ជា​អ្នក​ដែល​ត្រូវ​ការ​តិច​បំផុត
តម្រូវ​ការ​កាន់​តែ​តិចឮ ទ្រព្យ​សម្បត្តិ​ដែល​មាន​​នឹង​មើល​ទៅ​ហាក់​មាន​កាន់​តែ​ច្រើន ក្ដី​សុខ​ឬ​ទុក្ខ​ក្នុង​ជីវិត​ពេល​ខ្លះ​វា​ក៏​ដូច​ជា​ការ​ឆ្លុះ​កញ្ចក់ បើ​កញ្ចក់​ថ្លា​ស្អាត​មើល​អ្វី​​ៗ​ក៏​ឃើញ​ស្អាត​​ថ្លា​ច្បាស់​មាន​តែ​ក្ដី​សុខ បើ​កញ្ចក់​ប្រឡាក់​ស្រអាប់​មើល​អ្វី​ៗ​ក៏​ឃើញ​តែ​ស្នាម​ប្រឡាក់​មាន​តែ​ក្ដី​ទុក្ខ ក្ដី​សុខ​នៅ​មិន​ឆ្ងាយ​ទេ​​បើ​អ្នក​ចេះ​​ជូត​កញ្ចក់​ឲ្យ​ស្អាត​ឬ​ជូត​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត​៕

Contact us, for Ads Here!
Loading...