Home មនោសញ្ចេតនា ស្នេហា ​អ្នក​មាន​ស្នេហា​ឆ្លើយចេញអត់ សំណួរងាយៗប៉ុណ្ណឹង

​អ្នក​មាន​ស្នេហា​ឆ្លើយចេញអត់ សំណួរងាយៗប៉ុណ្ណឹង

74
0
ពេញចិត្ត
Contact us, for Ads Here!

ជាទូទៅអ្នក​មាន​ស្នេហា រមែងតែបញ្ចេញអោយគេដឹងតាមរយៈផ្ទៃ​មុខ ​ក៏ដូចជាស្នាមញញឹម​ពោរពេញ​ដោយ​សេចក្ដី​ស្នេហា។ នៅពេលដែលអ្នកស្លុងនឹងពាក្យថា “ស្នេហា” មួយម៉ាត់នេះ វាបានធ្វើអោយអ្នកគិតរឿងអ្វីក្នុងផ្លូវល្អទាំងអស់ ដែលចាស់ៗទម្លាប់ហៅថាមោបិទមោបាំង និង​ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​រឿង​ស្នេហា។ សុំសួរមួយថា! តើ​អ្នក​មាន​ស្នេហា​ទាំង​ឡាយ អាច​រកចម្លើយ​ពិបាកៗ​ខាង​ក្រោម​នេះបានទេ? សម្រាប់​ឆ្លើយ​ទៅ​កាន់​ដៃ​គូ​របស់​អ្នក​ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​គេ​សួរ​អ្នក៖

  1. សម្រាប់​បុរស ៖
    – ម៉េចបានស្រឡាញ់​អូន​?
    – បងមានធ្លាប់កុហក់អូនទេ?
    – ធ្លាប់គេងជាមួយសង្សាចាស់អត់?
    – ប្រសិន​បើ​ថ្ងៃ​ណា​មួយ អូនលែងស្អាត់ ធាត់ដូចជ្រូក តើ​បង​នៅ​តែ​ស្រឡាញ់​អូន​​ទេ?
    – តើ​បង​ហ៊ាន​លះ​បង់​អ្វី​ខ្លះ​សម្រាប់​អូន?
    – តើបងស្រលាញ់អូន មានដែរគិតថាចង់រៀបការជាមួយអូនអត់?
    – បង​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​អូន​សុំបែកពីបង?…
  2. សម្រាប់​នារី ៖
    – ហេតុ​អ្វី​បាន​ជា​អូនព្រម​ស្រឡាញ់​បង?
    – ធ្លាប់មានសង្សាទេ?
    – បើ​បង​គ្មាន​លុយ គ្មាន​ទ្រព្យ​សម្បត្តិ និង​រូប​រាង​មិន​ស្អាត តើ​អូន​ស្រឡាញ់​បង​ទេ?
    – អូន​ហ៊ាន​លះ​បង់​អ្វី​ខ្លះ​សម្រាប់​បង?
    – រវាង​បង និង​គ្រួសារ តើ​អូន​ជ្រើស​យក​មួយ​ណា?
    – ម៉ាក់ប៉ាអូន យល់ព្រមនឹងពួកយើងអត់?
    – គ្រួសារអូនបង្គាប់ថ្លៃទឹកដោះប៉ុន្មាន?…

សំណួរ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ស្ដាប់ទៅហាក់​ដូច​ជា​សាមញ្ញ ប៉ុន្តែ​ប្រសិន​បើ​អ្នក  ជាមនុស្សដែលត្រូវគេសួរ អ្នក​នឹង​ពិបាក​រក​ចម្លើយ​មក​ឆ្លើយ​ណាស់។ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា ប្រសិន​បើ​សំណួរ​ទាំង​នេះ ត្រូវ​បាន​ដៃ​គូ​ស្នេហា​របស់​អ្នក​សួរ? ហើយ​ចម្លើយ​របស់​អ្នក ត្រូវ​ឆ្លើយ​ដោយ​ស្មោះ​អស់​ពី​ចិត្ត?

Contact us, for Ads Here!
SHARE