ផ្លែ​ឈើ​ធម្មជាតិ ១០ប្រភេទ ជួយថែរក្សាស្បែកអោយ ​ស ស្អាត ម៉ត់ រលោង

464
ពេញចិត្ត
Contact us, for Ads Here!

នរណាមិនចង់ បានស្បែក​​ ស​ ស្អាត​ ម៉ត់​ រលោង​ គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​​គ្រប់​រូប​ត្រូវ​ការ។​ ហេតុ​ដូច្នេះ​​ហើយ​ទើប​​ ទី​ផ្សារ​គ្រឿង​សម្អាង​​ថែ​រក្សា​សម្រស់​ស្បែក ​កំពុង​ជា​ទី​ពេញ​និយម​​សម្រាប់​មនុស្ស​ស្រី​សម័យ​ថ្មី​។​ យ៉ាង​ណា​មិញ​ ក្រៅ​ពី​គ្រឿង​សម្អាង​ទាំង​នោះ​​​​ចំណី​អាហារ​ដែល​អ្នក​ញ៉ាំ​រាល់​ថ្ងៃ​ក៏​អាច​​ផ្តល់​ វីតាមីន​​ចិញ្ចឹម​ស្បែក​​​ដ៏​វិសេស​វិសាល​សម្រាប់​អ្នក​ផង​ដែរ ថែមទាំងគ្មានសារជាតិគីមីបន្ថែមដែលអាចប៉ះពាល់ស្បែរយើងផងដែរ​​​​។​ ​ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​ផ្លែ​​ឈើ​ដែល​អ្នក​គួរ​ញ៉ាំ​ ដើម្បី​ជួយ​បំប៉ន​​​ស្បែក​ឲ្យ​រឹត​តែ​​ស្អាត​៖​

១. ផ្លែ​ប៉ោម ​

apple

ប្រភេទ​អាស៊ីដ​ម៉្យាង​នៅ​ក្នុង​ផ្លែ​ប៉ោម​ជួយ​ឲ្យ​ស្បែក តឹង​ណែន​ រក្សា​ភាព​​ក្មេង​ជាង​វ័យ​។​

​២. ផ្លែ​ប័រ​

វីតាមីន​​B7 នៅ​ក្នុង​ផ្លែ​ប័រ​ ជួយ​ជួស​ជុល​កោសិកា​ស្បែក​ចាស់ៗ​​។

avocado

​៣. ផ្លែ​ចេក​​

ប៉ូតាស្យូម​នៅ​ក្នុង​ចេក​ជួយ​​ឲ្យ​ស្បែក​មានសំណើមនិង​ជាតិទឹក​គ្រប់​គ្រាន់​។​

Banana

៤. ផ្លែ​គីវី​​

វីតាមីន C ជួយជម្រុញប្រព័ន្ធភាពស៊ាំ​របស់​រាង​កាយ​។

Kiwi

​៥. ផ្លែ​ក្រូច​​ឆ្មា

ជួយ​ឲ្យ​ស្បែក​​​ភ្លឺ​​រលោង​ និង​បន្តឹងស្បែក​​​​កុំ​ឲ្យ​ឆាប់​ជ្រីវជ្រួញ​។

Orange and Lime

​៦. ផ្លែ​ល្ហុង​​

ល្ហុង​ផ្តល់​​អង់ហ្ស៉ីម​ ដែល​ជួយ​ទប់ស្កាត់ការបំផ្លាញស្បែក​ដោយ​ពន្លឺ​ថ្ងៃ​ ឬ​គ្រឿង​សម្អាង​​គ្មាន​គុណភាព​។

Papaya

​៧. ផ្លែ​ទទឹម​​

​ប្រឆាំង​ជាមួយ​ការ​បំផ្លាញ​ស្បែក​​ដូច​ផ្លែ​ល្ហុង​ដែរ​។​

​៨. ផ្លែ​ផ្លាំ​​

ជំរុញ​ការ​រំលាយ​អាហារ​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​រាង​កាយ​។

​៩. ម្នាស់​​

ប្រឆាំង​ភាព​ចាស់​ ​រក្សា​ស្បែក​​ឲ្យ​នៅ​តែ​​ស្អាត​​ផូរផង់​​​​ដូច​មនុស្ស​វ័យ​ក្មេង​។​

pineapple

​១០. ស្ត្រប៊េរី​

ស្រ្តប៊េរី​មាន​សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែល​ជួយ​​កុំ​ឲ្យ​ស្បែក​​មាន​ភាព​ជ្រីវជ្រួញ យា​ធ្លាក់​។

strawberry

​​អស្ចារ្យ​ណាស់​ទាំង​​ឆ្ងាញ់​ ទាំង​ជំនួយ​ស្បែក អ្នក​ពិត​ជា​គួរ​ញ៉ាំ​ផ្លែ​ឈើ​ទាំង​១០​មុខ​នេះ​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​ដ៏​ច្រើន​ទាំង​នេះ​ ៕

Contact us, for Ads Here!
Loading...