Home PhumiKhmer Lakorn Thai អូនជាវាសនាបង You’re My Destiny (2017)

អូនជាវាសនាបង You’re My Destiny (2017)

214
0
ពេញចិត្ត
Contact us, for Ads Here!

រឿងភាគបែបកំប្លែង ក្រម៉ិចក្រម៉ើម ដែលកំពុងល្បីល្បាញក្នុងស្រទាប់យុវវ័យអាស៊ី ជាពិសេសអ្នកតាមដានរឿងកូរ៉េ និងអ្នកគាំទ្រលោក Bie និងកញ្ញា Esther Supreeleela។ វាជារឿងដែលយកលំនាំតាមរឿងដែលទទួលបានការពេញនិយម ២ដងរួចមកហើយគឺតៃវ៉ាន់ និកកូរ៉េ។
សង្ខេបសាច់រឿងត្រួសៗ៖
ផាវុត្ថ ជាអ្នកជំនួយដ៏ជោគជ័យម្នាក់ ក្នុងក្រុមហ៊ុនដ៏ធំមួយ។ វណ្ណីដាជាលេខនៃក្រុមអ្នកច្បាប់ ពួកគេបានរួមដំណើរដោយចៃដន្យនៅលើនាវាកំសាន្តមួយ ដោយម្នាក់សុទ្ធតែមានគម្រោងរៀងខ្លួន។ លោកផាវុត្ថគ្រោងនឹងប្រកាស់សុំរៀបការជាមួយសង្សារបស់លោកគឺអ្នកនាង កែរកៃ រី​ឯវណ្ណីដាក៏មានផែនការចង់ព្រមប្រគល់ភាពបរិសុទ្ធទៅអោយមិត្តប្រុសរបស់នាងដែរ។ ប៉ុន្តែមានរឿងនឹកស្មានមិនដល់ដោយ វណ្ណីដា និងលោកផាវុត្ថស្រវឹកដូចគ្នា ហើយនាងបានច្រឡំចូលទៅក្នុងបន្ទប់របស់លោកផាវុត្ថ ពួកគេក៏បានគេងជាមួយគ្នាពេញមួយយប់តែម្ដងទៅ។ បីខែក្រោយមកទើប វណ្ណីដាដឹងថានាងមានផ្ទៃពោះ ក្រោយពីយប់ដែលនាងនិងលោកផាវុត្ថគេងជាមួយគ្នា សាច់រឿងក៏ចាប់ផ្ដើមចាក់ស្រេះជាហូរហែរក្រោយពេលពួកគេរៀបការទាំងមិនបានស្រលាញ់គ្នាបន្តិចសោះ។ ស្នេហ៍មិនឈ្នះស្និត ទំនាក់ទំនងរបស់ពួកគេក៏ចាប់ផ្ដើមល្អបន្តិចម្ដងៗ ហើយចុងក្រោយគេហ៊ានសារភាពថាស្រលាញ់គ្នាទៅវិញទៅមកក្រោយពេលដែលពួកគេឃ្លាតឆ្ងាយពីគ្នា ទើបដឹងពីអារម្មណ៍ខ្លួនឯងថាមិនអាចខ្វះគ្នាបាន។

Bie Sukrit & Esther Supreeleela

សម្រាប់អ្នកដែលធ្លាប់ទស្សនារឿង You’re My Destiny ដែលសម្ដែងដោយតារាចិនតៃវ៉ាន់ និងកូរ៉េ ប្រហែលជាអាចទាយសាច់រឿងបាន ព្រោះវាមិនខុសគ្នាប៉ុន្មានទេ គ្រាន់តែថាទេពកោសល្យនៃការសម្ដែងរបស់តារាម្នាក់ៗវាខុសៗគ្នាតែប៉ុណ្ណោះ។

Contact us, for Ads Here!

រួមសម្ដែងដោយ:

SHARE