Home មនោសញ្ចេតនា ស្រលាញ់គេតែម្ខាង ឱកាសជោគជ័យតិចជាងបរាជ័យ

ស្រលាញ់គេតែម្ខាង ឱកាសជោគជ័យតិចជាងបរាជ័យ

75
0
ពេញចិត្ត
Contact us, for Ads Here!

ខ្ញុំធ្លាប់ស្រលាញ់គ្នាជាមួយ អតីតមិត្តប្រុសកាលនៅធ្វើការកន្លែងចាស់ជាមួយគ្នា។ វាជារឿងឆ្កួតបំផុតសម្រាប់ខ្ញុំ ដែលបានចំណាយពេលជាង ១ឆ្នាំកន្លះ ទៅស្រលាញ់ប្រុសម្នាក់ដែលទុកខ្ញុំគ្រាន់តែជាអ្នកតាមរំខានគេ រករឿងគេ និងបិទសិទ្ធិគេ គ្រប់យ៉ាងខ្ញុំតែងតែខុស… គេព្រមស្រលាញ់ខ្ញុំគឺដោយសារតែគេអាណិតខ្ញុំតែប៉ុណ្ណោះ…
រហូតដល់ពេលនេះទើបខ្ញុំដឹងថាការស្រលាញ់គេតែម្ខាងវាមិនអាចឈានដល់ការរៀបការនោះទេ ទោះបីជាអាចក៏វាគ្មានសុភមង្គលដែរ។

យើង​ម្នាក់ៗ​ច្បាស់​ជា​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា សេចក្ដីរឿង​ស្នេហាដែលសមប្រកប ទាល់​តែ​ភាគី​ទាំង​សង​ខាង​មាន​ការ​ឯកភាព​គ្នា ទាំង​ផ្នែក​ចិត្ត​គំនិត និង​សេចក្ដី​ស្មោះ​ត្រង់​រវាង​គ្នា​និង​គ្នា។ ផ្ដើម​ចេញ​ពី​សេក្ដី​ស្មោះ​ត្រង់​ទាំង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ស្នេហា​មួយ​អាច​សម្រេច​ជោគជ័យ​ទៅ​បាន និង​ក្លាយ​ជា​អ្នក​ដែល​អាច​សាង​សុភមង្គល​ជា​មួយ​គ្នា​ជា​រៀង​រហូត។

ខុស​ស្រឡះ​អំពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ប្រសិន​បើ​គូ​ស្នេហ៍​មួយ មាន​ម្នាក់​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​ស្នេហា​មួយ​នេះ​ទេ នោះ​គឺ​មិន​អាច​ឈាន​ដល់​សេចក្ដី​សុខ និង​សុភមង្គល​បាន​ឡើយ។ មិន​ថា​អ្នក​ណា​ឡើយ ទោះ​បុរស ឬ​នារី​ក្ដី បើ​កើត​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ដៃគូស្នេហា​​ហើយ គេ​ច្បាស់​ជា​នឹង​ចាក​ចេញ​ពីម្នាក់ទៀតនៅ​ថ្ងៃ​ណា​មួយ​ដោយ​មិន​បាន​ព្រៀង​ទុក ឬ​ឲ្យ​ដំណឹង​ដល់​គេមុន​នោះ​ឡើយ។ ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ដៃ​គូ​ស្នេហា​នេះ អាចបង្ហាញ​តាម​រយៈ​ការ​និយាយ​មិន​សម​រម្យ ការ​ខ្វែង​គំនិត​គ្នា មិន​ឯកភាព​គ្នា​ជា​ញឹក​ញាប់ ការមមារញឹកនឹងការងារជ្រុល គ្មានពេលជួបគ្នា និង​ជួន​កាល​អាច​កើត​ឡើង​ដោយ​សារ​រនាំង​វណ្ណៈ ឬ​កិត្តិយស កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​សង្គម​ជា​ដើម…។

មនុស្ស​ដែល​ស្រឡាញ់​គេ​តែ​ម្ខាង ភាគ​ច្រើន​ពិបាក​ស្ទើរ​គ្រប់​រឿង​រ៉ាវ ដែល​មាន​ទាំង​ការ​យក​ចិត្ត​គេ, ការ​ថែរក្សា, ការ​គោរព​តាម​បញ្ជា​របស់​ដៃ​គូ ជួន​កាល​ត្រូវ​សំងំ​ ទប់​អារម្មណ៍​ខ្លួន​ឯង​ស្ទើរ​ប្រះ​ទ្រូង​បែក​ជា​ពីរ​ក៏​មាន។ ទិដ្ឋភាព​ដែល​បង្ហាញ​ចេញ​មក នឹង​អាច​ឲ្យ​អ្នក​ដឹង​ដោយ​ខ្លួន​ឯង​ថា តើ​អ្នក​កំពុង​តែ​ស្រឡាញ់​គេ​តែ​ម្ខាង ឬ​ទេ? តើ​គេ​ពេញ​ចិត្ត​នឹង​អ្នក​ដែរ ឬ​អត់? ស្នេហា​របស់​អ្នក​អាច​ជោគ​ជ័យ​ដែរ​ទេ?

តាម​ការ​ក្រឡេក​មើល​ស្ទើរ​គ្រប់​មនុស្ស​ដែល​មាន​ស្នេហា​តែ​ម្ខាង ភាព​ជោគជ័យ គឺ​មាន​តិច​បំផុត ទោះ​បី​ជា​មាន​ទស្សនៈ​ខ្លះ​លើក​ឡើង​ថា “សេចក្ដី​ស្រឡាញ់ អាច​កើត​ឡើង​ពី​ការ​អាណិត​អាសូរ” ក៏​ដោយ។ ពេល​ខ្លះ អ្នក​ខំ​ប្រឹង​ធ្វើ​ខ្លួន​ឲ្យ​គេ​អាណិត​យ៉ាង​ណា ក៏​វា​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​ការ​ស្រឡាញ់ គឺ​ស្រឡាញ់ មិន​អាច​យក​ពាក្យ​ស្រឡាញ់ មកបន្លំ​ជា​មួយ​នឹង​ពាក្យ​អាណិត​បាន​ឡើយ។

Contact us, for Ads Here!
SHARE