រៀបចំខ្លួនអោយស្ថិតនៅលំដាប់កំពូល ក្នុងក្រសែភ្នែកបុរស

2392
ពេញចិត្ត
Contact us, for Ads Here!

សម្រស់ស្រស់ស្អាត មិនមែនជាកត្តាតែមួយមុខដែលអាចអោយអ្នកក្លាយជានារីនៅជូរមុខ សម្រាប់មនុស្សប្រុសនោះទេ

វាត្រូវគួបផ្សំនឹងចំណុចវិជ្ជមានជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់ដល់ភាពទាក់ទាញរបស់អ្នក ហើយខាងក្រោម​នេះ ភូមិខ្មែរនឹង​ស្រង់យកពី​របៀប​ដែល​អ្នក​អាច​ក្លាយ​ជា​នារី​ម្នាក់​ដែល​មាន​ភាព​ទាក់ទាញ​បំផុតក្នុងសង្គមបចុប្បន្ននេះ ៖
(អានហើយជួយចែករំលែក ឬក៏មានមតិរិះគន់ក៏អាចចូលរួមបាននៅខាងក្រោម)

​យល់ច្បាស់​ពី​ខ្លួនឯង​

​ការចេះ​ស្វែង​យល់​ច្បាស់​ពី​ខ្លួនឯង​គឺជា​អ្វី​ដែល​នារី​ត្រូវតែ​ដឹង​ជា​ចាំបាច់ អ្នក​ត្រូវ​តែ​ដឹងថា​តើ​អ្នក​មាន​ចំនុច​ល្អ និង​មិន​ល្អ​អ្វីខ្លះ ទើប​អ្នក​អាច​ដឹង​ពី​កន្លែង​ដែល​អាច​ទាក់ទាញ​អ្នក​ដទៃ​បាន​។​

​ត្រូវតែ​មាន​ចំណូល​ខ្លួនឯង​

​អ្នក​ត្រូវ​តែមាន​ចំណូល​ខ្លួនឯង មិន​ត្រូវ​ពឹង​លើ​គ្រួសារ ឬបងប្អូន​ឡើយ ម្យ៉ាងទៀត​អ្នក​ត្រូវ​តែ​ចេះ​គ្រប់គ្រងពីចំណូលរបស់អ្នកអោយបានត្រឹមត្រូវ មិនគួរចាយខ្ជះខ្ជាយទៅលើសម្ភារៈនិយមដេញម៉ូដពេកនោះទេ។

គ្រប់គ្រងអារម្មណ៍

អារម្មណ៍ និង​កំហឹង​របស់​ខ្លួនអ្នកមិនត្រូវបញ្ចេញមកអោយអស់ពេកនោះទេ ឧទាហរណ៍៖
– បើគេ​មិន​ទូរស័ព្ទ​មក​រក​អ្នក ឬរវល់ការងារផ្សេងៗ អ្នក​មិន​ត្រូវ​ខឹង ហើយរ​ករឿង​ទេ អ្នក​ត្រូវ​តែ​រក​ការងារ​មក​ធ្វើបន្លប់
– បើគេទៅផឹកស៊ីខាងក្រៅជាមួយមិត្តភក្តិ(យូរៗម្ដង) មិនគួរខាមឃាត់ទេ អ្នកគ្រាន់តែCallទៅរម្លឹកថា “កុំនៅយប់ពេកខ្ញុំបារម្ភ…”
– បើគេអោយការដូរ Brand Brand ទប់អារម្មណ៍អោយបាន កុំរំភើបហួស ហើយប្រាបើគេវិញថា “ទិញធ្វើអី! របស់ថ្លៃបែបនេះ”
– បើគេហៅទៅញាំបាយនៅផ្ទះគេជុំឪពុកម្ដាយ មិនត្រូវភ័យពេក ហើយក៏កុំភ្លេចរបស់ជាប់ដៃ(អំណោយ)…
នារី​បែបនេះហើយ​ជា​នារី​ដែល​មាន​ភាព​ទាក់ទាញ​បំផុត​។​

លំដាប់កំពូល នារីក្នុងចិត្តបុរស ^_^
លំដាប់កំពូល នារីក្នុងចិត្តបុរស

​សង្កត់ធ្ងន់​លើ​ខ្លួនឯង

​នៅពេល​ដែល​អ្នក​នៅ​ជាមួយ​មនុស្ស​ប្រុស អ្នក​មិន​ត្រូវ​ដេញ​ដោរ​សួរ​គេ​ពី​មិត្តស្រី​ចាស់​របស់​គេ​ឡើយ ហើយក៏​មិន​ត្រូវ​យក​ខ្លួនឯង​ទៅ​ប្រៀប​ជាមួយ​សង្សារ​ចាស់​គេ​ទេ ផ្ទុយទៅវិញ អ្នក​ត្រូវ​តែ​ធ្វើ​ជា​នារី​ដែល​ទន់ភ្លន់ ហើយ​មិន​ចង់​ចេះដឹង​រឿង​អ្នក​ដទៃ ទើប​ជា​នារី​ដែល​មាន​ភាព​ទាក់ទាញ​។​

​ធ្វើ​ជា​នារី​ដែល​សប្បាយ​

​មានន័យ​ថា​អ្នក​ត្រូវតែ​ធ្វើ​ជា​នារី​ដែល​សប្បាយ មិន​ត្រូវ​ធ្វើ​ជា​នារី​ដែល​មានទុក្ខ​ច្រើន​នោះ​ទេ ទើប​អ្នក​អាច​មាន​ភាព​ទាក់ទាញ​បាន ដោយសារ​តែ​នៅពេលដែល​គេ​នៅ​ជាមួយ​អ្នក គេ​តែងតែ​មាន​ភាពសប្បាយ​ជានិច្ច ហើយ​ថែមទាំង​អាច​បំបាត់ទុក្ខ​ទាំងអស់​ទៀត​ផង ព្រោះ​អ្នក​ជា​មនុស្ស​ដែល​អាច​ធ្វើឲ្យ​គេ​មាន​អារម្មណ៍ល្អ​បាននៅ​ពេលដែល​គេ​ស្មុគ​ស្មា​គ និង​ពិបាកចិត្ត​។

(ចុចអាន៖ រំសាយចិត្ត “ទុក្ខ” ចេញពីខ្លួនអ្នក)

សង្គមFacebook

ពាក្យចាស់លោកថា “ធ្វើស្រែអោយមើលរដូវ ទុកដាក់កូនចៅអោយមើលផៅសណ្ដាន” តែសង្គមបច្ចុប្បន្នគេមើលបណ្ដាញសង្គម!
ជួនកាលចរិកខាងក្រៅអ្នកអាចសម្ដែងបាន តែចរិកពិតលើបណ្ដាញសង្គមអ្នកអាចភ្លេចខ្លួនបាន។ មនុស្សប្រុសឥឡូវ ចូលចិត្តចូលឆែក Profile មនុស្សស្រីដែលគេចាប់អារម្មណ៍ ឬមានចិត្តលើ គេតែងពិនិត្យដូចជា Status, Photo, Friends និង Comments ពីមុនៗរបស់អ្នក ដូច្នេះគួរតែរៀបចំនិងគ្រប់គ្រង Facebook អ្នកអោយបានល្អ៕

Contact us, for Ads Here!