វិធីចងចិត្តស្វាមី កុំអោយបែកឆ្វេង

0
395
ពេញចិត្ត
Contact us, for Ads Here!

ជាមនុស្សស្រីក្រោយមានគ្រួសារនរណាដែលថា មិនបារម្ភរឿងប្ដីមានស្រីខាងក្រៅ ត្បិតអីទាំងព័ត៌មាន ទាំងរឿងគេលេងអោយមើល(ភ្លើងបុណ្យ) និងសង្គមសព្វថ្ងៃនេះឃើញមានសឹងតែរាល់ថ្ងៃ។ ហើយបើថាប្ដីមានចរិកល្អនោះកាន់តែខ្លាចបាត់បង!
(អត្ថបទនេះគ្រាន់តែជាបទពិសោធន៍តិចតួចដែល នាងខ្ញុំ(ឈ្មោះក្រៅ៖ស្ត្រីខ្មែរ) បញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនក្រោយពីបានអានអត្ថបទមួយដែលគេរៀបរាបតាមវិធីផ្សេង បើមានការខុសឆ្គងសូមជួយ Comment ណែនាំផង)

វិធីចងចិត្តស្វាមី
វិធីចងចិត្តស្វាមី

វិធីចងចិត្តស្វាមី៖ ចំណង​អាពាហ៍ពិពាហ៍ គឺជា​ទំនាក់ទំនង​ដ៏​សុំា​ញ៉ាំ​មួយ ដែលតម្រូវអោយយើងចេះចាប់អារម្មណ៍និងដៃគូជីវិតរបស់យើងជាប្រចាំ​។ អ្នក​ត្រូវ​តែ​ដឹងថា ភាពស្មោះត្រង់ និងការទុកចិត្ត​គ្នា​ទៅវិញទៅមកគឺជា សសរ​គ្រឹះពីរដ៏​សំខាន់ ដែល​អាច​រក្សា​នូវ​ចំណង​នេះ​អោយបាន​រឹងមាំ​បាន​។ តែ​ទោះជា​យ៉ាងណា ក៏ដោយ ប្រសិនបើ​អ្នក​ហាក់​មាន​អារម្មណ៍​ថា ស្វាមី​របស់​អ្នក កំពុង​តែ​មិន​មាន​ភាពស្មោះត្រង់​ចំពោះ​អ្នក បើទោះជា​វា​គ្រាន់តែ ជាការ​លាក់បាំង​មួយ ដែល​ស្វាមី​អ្នក​មិន​ចង់អោយ​អ្នក​មាន​ការព្រួយបារម្ភក៏ដោយ តែវាក៏មានវិធីដែល​អ្នក​អាច​ដោះស្រាយ​បាន​ចំពោះ​បញ្ហា​នេះ ។ ខាងក្រោម​នេះ គឺជា​ចំណុច ដែល​អ្នក​អាចអនុវត្ត​បាន ដើម្បី​ធ្វើអោយ​ពួកគាត់​មាន​ភាពស្មោះត្រង់​នឹង​អ្នក​វិញ ៖

១. បង្កើត​នូវ​ទំនុកចិត្ត​
ប្រសិនបើ​ស្វាមី​អ្នក ជឿជាក់​អ្នក​ពេញ​មួយ​ជីវិត​របស់​គាត់ នោះ​គាត់​ក៏​នឹង ស្មោះត្រង់​នឹង​អ្នកជា​រៀងដរាប​ដែរ​។ គាត់​នឹង​ចែករំលែក​រាល់​រឿងរ៉ាវ​ជីវិត និងបញ្ហា​ទាំងអស់​របស់​គាត់ជាមួយ​នឹង​អ្នក​។ ដូច្នេះប្រសិនបើ​អ្នក​ចង់​អោយគាត់​ស្មោះត្រង់​នឹង​អ្នក នោះ​អ្នក​ត្រូវតែ​បង្កើត​នូវសេចក្តី​ទុកចិត្ត​រវាង​អ្នក និងគាត់។ ត្រូវ​បង្ហាញ​ថា អ្នក​ជឿទុកចិត្ត​គាត់ មាន​ភាព​អត់ធន់ និងតែងតែ​ផ្តល់ឱកាស​អោយ​គាត់​ជានិច្ច​។ ការបង្កើត​សេចក្តី​ទុកចិត្ត​បាន គឺ​មិនមែន​អាចធ្វើ​បាន តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នោះ​ទេ​។ អ្នក​ត្រូវតែព្យាយាមធ្វើ​វា​អោយបាន​អស់ពី​ចិត្ត នោះ​រាល់​សេចក្តីប្រាថ្នា​របស់​អ្នកនឹងក្លាយជា​ការពិត​។​

២. ព្យាយាម​ស្តាប់ ដោយ​មិន​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ​តាមអារម្មណ៍
នៅពេលណា ដែល​គាត់​ចង់​និយាយ​ពី​បញ្ហា​អ្វី​របស់​គាត់​ទៅកាន់​អ្នក នោះ​អ្នក​គ្រាន់តែ​ចាំ​ស្តាប់ និង គាំទ្រ​គាត់​ទៅ​គឺ​បាន​ហើយ​។ អ្នក​មិន​ត្រូវ​សម្តែង​នូវ អា​ការៈចង់​វែកញែក និងបញ្ចេញ​យោបល់​ចំពោះ​អ្វី ដែល​គាត់​បាន​ធ្វើ និងបង្គាប់​អោយ​គាត់​ធ្វើ​អ្វី​តាម​អ្នក​ភ្លាមៗ​នោះទេ​។ គឺថាអ្នក​គ្រាន់តែធ្វើជា​អ្នក​ស្តាប់ដ៏​ល្អ​ម្នាក់ សម្រាប់​គាត់​គឺ​គ្រប់គ្រាន់​ហើយ​។ វិធី​នេះគឺ​នឹង​អាច​ធ្វើអោយ​គាត់​គិតថា បើទោះជា​មាន​រឿង​អ្វី កើតឡើង​ចំពោះ​គាត់ ក៏​គាត់​នូវតែ​មាន​ភរិយា​ដ៏​ល្អ​ម្នាក់​ជួយស្តាប់ និងគាំទ្រ​លើកទឹកចិត្ត​គាត់​។ ហើយ​ជា លទ្ធផល​នោះ​គឺថា គាត់​នឹង​បន្ត​ស្មោះត្រង់​ចំពោះ​អ្នក​ជានិច្ច។​

៣.​អ្នក​មិន​ត្រូវ​ប្រាប់​គាត់​ពីអ្វី​ដែល​គាត់​ត្រូវធ្វើ​នោះ​ទេ​
នៅពេលណាដែល​ស្វាមី​អ្នក រៀបរាប់​ពី​រឿង​អ្វី​មួយ​ទៅ​កាន់​អ្នក នោះ​អ្នក​មិន​ត្រូវ​កាត់​សង្វាក់ ដោយបញ្ចេញយោបល់កាត់គាត់នោះទេ ប្រសិនបើ​គាត់​មិនបាន សាកសួរ​អ្នក​អ​ពី​ដំណោះស្រាយនៃចំណោទបញ្ហារ​។ បើ​ទោះ​ជា​អ្នក​គិតថា ការយល់ឃើញ​របស់​អ្នកគឺ​ត្រឹមត្រូវ ហើយប្រសិនបើ​អ្នកនៅតែ​ព្យាយាមលើកឡើង​នូវ​ពាក្យ “បង​គួរតែ​…” រាល់ពេល នោះ​គាត់​នឹង​ចាប់ផ្តើមខ្លាចរអារ នឹង​ការចែករំលែក​នូវ​បញ្ហា​របស់​គាត់ជាមួយ​នឹង​អ្នក​។ កត្តា​នេះ អាច​ធ្វើអោយ​គាត់លែង​មាន​ភាពស្មោះត្រង់​ចំពោះ​អ្នក​បាន។​

៤. សម្តែង​នូវ​អារម្មណ៍មិនខ្វល់ ហើយបំភ្លេចវាចោល
វិធី​នេះជា​ធម្មតា គឺ​តែងតែ​បាន​ជោគជ័យ​។ ប្រសិន​បើ​វិធី​ផ្សេង​ទៀត​ដូច​ដែល​បាន​រៀបរាប់មក​ពី​ខាងលើមិន​មាន​ប្រសិទ្ធភាព​ទេ នោះ​គឺថា ដល់ពេល​ដែល​អ្នក​ត្រូវ​សម្តែង​នូវ​ឧបាយកល​មួយ ដោយ​អ្នក​ត្រូវធ្វើអោយ​អារម្មណ៍​អោយ​ស្ងប់ ប្រសិនបើ​អ្នក​ពិតជា​ចង់ដឹង​នូវ​ការ​ពិត​ពី​គាត់។ អ្នក​មិន​ត្រូវ​បញ្ចេញ​កំហឹង ឬ ភាពមន្ទិលសង្ស័យ​ចំពោះ​គាត់​នោះ​ទេ​ ត្រូវធ្វើ​អារម្មណ៍​ធម្មតា និង ប្រើល្បិច​នូវ​ការ​ឌឺ​បញ្ឆោត ដោយ​និយាយថា “ខ្ញុំ​ក៏​មិន​ចង់​ដឹង​រឿង​នោះទេ…” ឬ “អូនមិនខ្វល់! សំខាន់អូនមានបងនៅក្បែរ…” ហើយក៏​បញ្ចប់រឿងដោយមិនដេញដោរច្រើន។​

៥. យំ ជា​វិធី​ដ៏​ចាស់កំរិល​មួយ តែ​អាច​យកជាការ​បាន​
នៅ​ចុងបញ្ចប់​ប្រសិនបើ រាល់​វិធី​អ្វី​ផ្សេង​ទៀត​មិនបាន​សម្រេច នោះ​អ្នក​អាច​ប្រើ​នូវ​អាវុធ​មួយ ដែលគួរអោយ​ទុកចិត្ត​បាន​បំផុត​នោះ​គឺ យំ។ តែ​ទោះជា​យ៉ាងណា អ្នក​មិន​ត្រូវ​ទ្រ​ហ៊ោ​យំខ្លាំង​ពេក​នោះ​ទេ​។ អ្នក​គ្រាន់តែបង្កើត​ទឹកភ្នែក​រលីងរលោង  ដោយ​ព្យាយាម​ដាក់​មនោសញ្ចេតនា​អោយបាន​ជ្រាលជ្រៅ និង​និយាយ​ថា “ហេតុ​អ្វី​បង​ធ្វើអោយ​ខ្ញុំ​ឈឺចាប់​បែបនេះ?” ឬ “​ខ្ញុំ​តែងតែ​គិតថា បង​ស្រលាញ់​ខ្ញុំ​!” វិធី​នេះ គឺ​ពិតជាមាន​ប្រសិទ្ធិភាព តែ​អ្នក​មិន​ត្រូវ​ប្រើ​វា​ញឹកញាប់​ពេក​នោះ​ទេ៕

Contact us, for Ads Here!

LEAVE A REPLY

Please enter your comment!
Please enter your name here