ចង់យល់សុបិន្តឃើញ Crush គួរតែសាកល្បងវិធីទាំង៥នេះ!

0
321
ពេញចិត្ត
Contact us, for Ads Here!

ក្ដី​សុបិន្ត​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើជីវិត​រស់​នៅ​របស់​យើង ពេល​ខ្លះ​សុបិន្ត​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ឡើង​ពាក់​កណ្ដាល​យប់​ក៏​មាន។ សុបិន្ត​មិន​អាច​សម​តាម​បំណង​របស់​អ្នក​នោះ​ទេ ដោយ​ពេល​ខ្លះ​អ្នក​អាចក៏អាចយល់​សុបិន្ត​ឃើញ​មនុស្ស​ដែល​អ្នក​មិន​ចង់​ឃើញ ហើយ​ពេល​ខ្លះ​យល់​សុបិន្ត​ភ័យ​ខ្លាច ដែល​អ្នក​មិន​ចង់​ជួប។ ខាងក្រោមនេះជា​វិធី​សាស្ត្រ​មួយ​ចំនួន ដែល​អាច​ឲ្យ​អ្នក​យល់​សុបិន្ត​ឃើញ​មនុស្ស​ដែល​អ្នក​ស្រឡាញ់(Crush) ដែល​អ្នក​ចង់​ឃើញបាន​ដូច​បំណង។

ចង់យល់សុបិន្តឃើញ Crush

១. សូម​ផ្លាស់​ប្ដូរ​ទម្លាប់​នៃ​ការ​ចូល​ដំណេក​​របស់​អ្នក។ ប្រសិន​បើ​ជា​រៀង​រាល់​ថ្ងៃ​អ្នក​ចូល​ដេក​នៅ​ម៉ោង ៩ ឬ ១០ អ្នក​អាច​ចូល​ដេក​មុន​ពេល​ធម្មតា​របស់​អ្នក ​ចំនួន​១​ម៉ោង។
២. ត្រួត​ពិនិត្យ​ទៅ​លើ​អាហារ​របស់​អ្នក។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​យល់​សប្តិ​អាក្រក់​កើត​ឡើង​ដោយ​សារ គ្រឿង​ស្រវឹង, ជាតិ​កាហ្វេ​អ៊ីន ឬ​ផ្សែង​បារី។ ដូច្នេះ​ដើម្បី​យល់​សុបិន្ត​ឲ្យ​បាន​ល្អ គួរ​គប្បី​ចៀស​វាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង និង​អាហារ​មួយ​ចំនួន។
៣. ដោះ​ស្រាយ​ភាព​តាន​តឹង ឲ្យ​បាន​ជ្រះ​ស្រឡះ។ ដើម្បី​ឲ្យ​អារម្ភ​ស្ងប់​ស្ងាត់ និង​យល់​សប្តិ​ឃើញ​អ្វី​ដែល​អ្នក​ប្រាថ្នា​នោះ គប្បី​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​នោះ​ឲ្យ​អស់ ហើយ​ចាំ​ដេក ទើប​រឿង​អាក្រក់​ទាំង​នោះ​មិន​ដក់​ជាប់​ក្នុង​ខួរក្បាល។
៤. មើល​តែ​ទិដ្ឋភាព​ល្អៗ។ មិន​ថា ទិដ្ឋភាព​នៅ​ជុំ​វិញ​ខ្លួន ឬ​ទិដ្ឋភាព​ដែលមាន​នៅ​ក្នុង​ខ្សែភាព​យន្ត​ទេ អ្នក​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ខ្សែ​ភាព​យន្ត ឬ​ទិដ្ឋភាព ដែល​បង្ហាញ​ពី​ភាព​ផិតក្បត់ អំពើ​ហឹង្សា…។ ដំណោះ​ស្រាយ​មួយ​ដែល​ល្អ គប្បី​អាន​សៀវភៅ ដែល​ធ្វើ​ឲ្យ​អារម្ភ​រីករាយ។
៥. រំលឹក​អនុស្សាវរីយ៍នានា​ជា​មួយ​ Crush របស់​អ្នក មុន​នឹង​ចូល​ដំណេក។ យើង​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា សកម្មភាព​ដែល​ធ្វើ​នៅ​ពេល​ថ្ងៃ អាច​នឹង​ឃើញ​នៅ​ក្នុង​សុបិន្ត​នា​ពេល​យប់។ ដូច្នេះ​ហើយ អ្នក​អាច​រំលឹក​រឿង​ចាស់ៗ ឬ​មើល​រូប​ថត​របស់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​មុន​នឹង​ចូល​ដេក៕

Contact us, for Ads Here!