Home Lakorn Thai GMM25 ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព

ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព

135
0
ពេញចិត្ត
Contact us, for Ads Here!

ជារឿងភាគថៃ បែបមនោសញ្ចេតនា ដណ្ដើមស្នេហាមិត្តភក្ដិ ដែលយុវវ័យខ្មែរមួយចំនួនធ្លាប់បានទស្សនារួចមកហើយ (ភូមិខ្មែរ មិនមានរឿងនេះទេ) ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព។ រឿងល្ខោនភាគនេះមិនមែនជារឿងប្រឌិតនោះទេ វាជារឿងពិតដែលនារីម្នាក់ត្រូវមិត្តជិតស្និតជាង ២០ឆ្នាំប្លន់យកប្រុសដែលនាងស្រលាញ់ និងជាមេរៀនជីវិតដ៏មានតម្លៃថែមទៀតផង។

សម្ដែងដោយ៖
Gybzy (ហ្គីបហ្សី) សម្ដែងតួរ កាទូន
Saiparn (សាយប៉ាន) សម្ដែងតួរ លី
Golf (ហ្គោល) សម្ដែងតួរ មែន
Bie (ប៊ី) សម្ដែងតួរ ណាត

តួរឯកពីរដួងក្នុងរឿងនេះ គឺជាមិត្តភក្ដិជិតស្និតនិងគ្នាឈ្មោះ កាទូន និង លី។ ទាំងពីរនាក់សុទ្ធតែជាស្រីស្អាត មានសមត្ថភាព និងភាពទាក់ទាញរៀងៗខ្លួន ពួកគេបានរាប់អានគ្នាជាង ២០ឆ្នាំ ធំឡើងជាមួយគ្នាហើយក៏រៀនសាលាជាមួយគ្នាដែរ។ ដំណើររឿងចាប់ផ្ដើមនៅពេលដែល លីត្រូវមិត្តប្រុសបោះបង់ចោលយ៉ាងឈឺចាប់ ហើយកាទូន ជាអ្នកនៅក្បែរជួយលួងលោមនាង រហូតដល់លីមានសេចក្ដីក្លាហានចូលអុកឡុកពិធីមង្គលការរបស់សង្សារចាស់ហើយ “ទះកំភ្លៀង” និងជេរស្ដីកូនកំឡោះកណ្ដាលហ្វូងមនុស្សក្នុងពិធី។ ក្រោយមកសង្សាររបស់ កាទូនឈ្មោះមែន ស្ម័គ្រចិត្តជួយមើលថែរ លើកទឹកចិត្ត និងជួយលីអោយមានភាពរីករាយឡើងវិញ ប៉ុន្តែភ្លើងនៅក្បែរចម្បើងយូរៗ ក៏បណ្ដាលជាភ្លើងស្នេហាធ្វើអោយលីមានចិត្តទៅលើសង្សារមិត្តភក្ដិ។

ចាប់ពីពេលនោញ មែន និងលីលួចលាក់មានស្នេហាស្ងាត់ៗ ក្បត់មិត្តភក្ដិ សេចក្ដីស្រលាញ់ និងការទុកចិត្តរបស់កាទូន។

គ្មានអ្វីឈឺចាប់ជាងនៅពេលដែលមនុស្សដែលយើងទុកចិត្តបំផុត មិនដែលសង្ស័យ មិនដែលធ្វើអ្វីលើសលួស បែរជាហ៊ានជ្រើសរើសយកផ្លូវក្បត់យើងនោះទេ។ នារីដ៏គួរអោយអាណិតក្នុងរឿងនេះគឺនាង កាទូនដែលទទួលបានការអាណិតអាសូរយ៉ាងឆាប់រហ័សពីសំណាក់ទស្សនិកជនដែលទស្សនារឿងភាគនេះ។

មែនបាននិយាយពាក្យសុំបែកទៅកាន់ កាទូនហើយជ្រើសរើសនៅជាមួយលី ចំណងស្នេហ៍៥ឆ្នាំរបស់កាទូនត្រូវបញ្ចប់ត្រឹមនេះ ដោយនាងមិនទាន់ដឹងការពិតនៅឡើយទេ។ រហូតដល់ពេលដឹងថា លីជាអ្នក”ជ្រាតជ្រែក” និងលួចយកសង្សារពីខ្លួន កាទូនតក់ស្លុតយ៉ាងខ្លាំង។ ចុងបញ្ចប់ក្នុងភាគទីមួយនៃរឿង ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព ធ្វើអោយអ្នកទស្សនារំភើបដោយភាពរឹកមាំរបស់កាទូនបានស្លៀករូបព៌ណក្រហមមុត ចូលរួមពិធីមង្គលការរបស់អតីតសង្សារនិងមិត្តល្អបំផុតរបស់ខ្លួន…។

ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព

រឿងមិនទាន់ចប់នៅឡើងទេ! “ហ្គេម” រវាងកាទូន និងលីចាប់ផ្ដើុមស៊ីចង្វាក់គ្នាអង្រួនអោយទស្សនិកជនអង្គុយមិនជាប់ មាត់ប្រើសម្ដីខឹងនិងតួរសម្ដែងដែលហាក់សមឥតខ្ចោះក្នុងភាគទី២។ តួរប្រុសម្នាក់ទៀតក៏ចេញមក ណាត បានធ្វើអោយបេះដូងដែលរីងស្ងួតរបស់កាទូនមានទឹកសន្សើមឡើងវិញ។ រីឯចំណងអាពាហ៍ពិពាហ៍របស់មែន និងលីមិនមានសុភមង្គលនោះទេ។ លើកនេះលី ក៏បានលេងល្បែង “ដណ្ដើមប្រុស” ពីកាទូនម្ដងទៀត។


ចុងបញ្ចប់ លីទទួលបានកម្មផលពីទង្វើដែលនាងបានសាង នាងត្រូវខូចមុខមួយចំហ៊ាង ហើយបានទៅរកកាទូន និងមែនដើម្បីសងសឹក​ នាងបានសម្លាប់មែន រួចក៏ត្រូវប៉ូលីសចាប់។ ចំណែកកាទូន ក៏រស់នៅមានក្ដីសុខជាមួយ ណាត។


Contact us, for Ads Here!
SHARE