Home Lakorn Thai Thai TV3 ស្វាមីរក្សាសិទ្ធិ ឬ ស្វាមីបោះត្រា

ស្វាមីរក្សាសិទ្ធិ ឬ ស្វាមីបោះត្រា

133
0
ពេញចិត្ត
Contact us, for Ads Here!

ស្វាមីបោះត្រា មិត្តៗនារីៗប្រហែលជាមិនរំលងរឿងមួយនេះទេ ព្រោះវាចេញតាំងពីឆ្នាំ ២០១៤ ឯណោះ


ស្វាមីបោះត្រា ជារឿងភាគថៃដែលត្រូវបានចាត់ទុកជាប្រភេទរឿង មិត្តភក្ដិដណ្ដើមប្ដី ល្អមើលបំផុត។ នារីដែលគោរអោយអាណិតក្នុងរឿងនេះគឺនាងការ៉ាត់ ដែលសម្ដែងដោយ នាង ផ្លយ(Ploy Chermarn) ដែលជាមនុស្សស្រីមានទ្រព្យស្ដុកស្ដម ក្រអឺតក្រទម ប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ពីវិបត្ត​ និងស្នាមរបួសក្នុងបេះដូងដ៏ចាក់ស្រេះរបស់នាង។ ការ៉ាត់ធ្លាប់រៀបការចំនួន២លើករួចមកហើយ ដល់ប្ដីទី៣របស់នាងក៏ត្រូវមិត្តល្អរបស់នាងគឺ ភឹង (សម្ដែងដោយ ចយ Jooy Warattaya)។
ទស្សនារឿង ស្វាមីរក្សាសិទ្ធិ ឬ ស្វាមីបោះត្រា

ការ៉ាត់ និងភឹង ជាមិត្តនឹងគ្នាតាំងតែពីនៅក្មេង។ សំណាងអាក្រក់ ប្ដីទីបីរបស់ការ៉ាត់ ត្រូវស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ នៅពេលនោះការ៉ាត់ក៏បានដឹងថាភឹងមានទម្ងន់។ ការពិតដ៏ឈឺចាប់នេះ បានឆក់យកមិត្តភាពរបស់ពួកនាង អារម្មណ៍ដូចបងប្អូនតាំងពីដើមមករបស់ការ៉ាត់មានចំពោះភឹងបានប្រែក្លាយទៅជាសត្រូវ។ រាល់ពេលជួបមុខគ្នាពួកគេតែងតែឌឺដងដាក់គ្នាទៅវិញទៅមកដោយសម្ដីធ្ងន់ៗ។

 

ឆ្លងកាត់ព្យុះភ្លៀងមិនយូរប៉ុន្មាន ការ៉ាត់ក៏រកឃើញនិស្ស័យស្នេហ៍ពិតសម្រាប់ជីវិតនាង គឺលោក ភិសុទ្ធ (សម្ដែងដោយ ភព Pope Tanawat) ដែលជាបុរសសាមញ្ញ និងជាគូរស្នេហ៍ដ៏សាកសមបំផុតសម្រាប់នាង។ ស្រមោចនិងស្ករ ស្នេហ៍មិនឈ្នះស្និទ្ធ ពួកគេក៏បានស្រលាញ់គ្នាដោយ ភិសុទ្ធក៏សម្រេចចិត្តព្រមរៀបការជាមួយការ៉ាត់ក្រោយត្រូវការ៉ាត់តាមញែរ តែភិសុទ្ធ​ក៏មានចិត្តស្រលាញ់ និងអាណិតការ៉ាត់ដែរ។ អ្វីៗមិនល្អទាំងព្រមនោះទេ ព្រោះម្ដាយរបស់ភិសុទ្ធ មិនបានពេញចិត្តនិងអនាគតកូនប្រសាររបស់គាត់។ ក្រោយឃើញការតស៊ូរបស់កូន ម្ដាយភិសុទ្ធក៏យល់ព្រម ពួកគេក៏បានរៀបការនឹងគ្នា។
(គ្រប់គ្នាមិនសូវពេញចិត្តនិងម្ដាយរបស់ភិសុទ្ធទេ ដោយគិតថាជាគូរស្នេហ៍ចាស់របស់ឪពុកអ្នកនាង ការ៉ាត់។ ឯភិសុទ្ធជាគ្រួសាររាជវង្សមានតែយស្ស តែក្សត់ទ្រព្យ ភិសុទ្ធក៏ត្រូវឪពុក និងយាយសុំអោយរៀបការដើម្បីជាថ្នូរ នឹងថ្លៃទឹកដោះពីខាងស្រី។)

ស្វាមីរក្សាសិទ្ធិ ឬ ស្វាមីបោះត្រា

ឯខាងភឹង ក្រោយបានជួបភិសុទ្ធប៉ុន្មានដង អ្នកមេម៉ាយយើងក៏លងចិត្តស្រលាញ់គេដែរ។ រឿងដដែលចាប់ផ្ដើមជាថ្មី មិត្តល្អម្នាក់នេះក៏ត្រឡប់មកបំផ្លាញសុភមង្គលរបស់ការ៉ាត់។ មិនតិចដងទេដែលភឹងបានទៅស្និទ្ធស្នាលជាមួយ ភិសុទ្ធដើម្បីអោយការ៉ាត់យល់ច្រឡំ។

ភឹងនៅតែបន្តចាក់សាំងលើចំបើង ដោយបានប្រាប់ភិសុទ្ធថាការ៉ាត់មិនដែលស្រលាញ់គាត់ទេ។ រាល់ពេលដែលភិសុទ្ធ ឈ្លោះគ្នាជាមួយការ៉ាត់ គេតែងតែសួរថា “អូនស្រលាញ់បងទេ?” ហើយការ៉ាត់ក៏ឆ្លើយថា “ទេ”។ រហូតដល់ពួកគេចែកផ្លូវគ្នា… ហើយភឹង “មុខក្រាស់” បានរើទៅនៅជាមួយភិសុទ្ធនិងម្ដាយគេ ប៉ុន្តែភិសុទ្ធក៏បានរើចេញពីទីនោះ ហើយភឹងក៏នៅតែម្នាក់​ឯង។
(ក្នុងរឿងនេះតួរប្រុស លោកភិសុទ្ធ ចរិកមិនដូចលោករឹក[ភ្លើងបុណ្យ]​បន្តិចសោះឡើយ! គិតថាខុសគ្នាឆ្ងាយ ព្រោះភិសុទ្ធជាសុភាពបុរសពិតដែលជាទីប្រាថ្នារបស់នារីគ្រប់រូប គាត់តែងតែអោយតម្ដៃភរិយាជានិច្ច ហើយក៏មិនដែលក្បត់ភរិយាដែរ។ ឯភឹង មិនត្រឹមតែចង់ឆក់ស្វាមីការ៉ាត់ប៉ុណ្ណោះទេ តែនាងថែមទាំងបានឆក់គូរដណ្ដឹងប្អូនស្រីរបស់ការ៉ាត់ទៀតផង។)

មួយរយៈក្រោយមក ការ៉ាត់ហៅទូរស័ព្ទទៅផ្ទះភិសុទ្ធ តែភឹងជាអ្នកលើក ដោយភឹងក៏កុហកថា “យើងកំពុងរស់នៅជុំគ្នា យ៉ាងមានក្ដីសុខជាមួយបងភិសុទ្ធប្ដីរបស់នាង…)។ ចុងក្រោយភឹងត្រូវរលាកខូចមុខអស់ ហើយត្រូវរស់នៅយ៉ាងឈឺចាប់ អ្វីៗដែលនាងបានទទួលពេលនេះគឺដោយសារតែភាពច្រណែន។ ឯការ៉ាត់ និងភិសុទ្ធក៏ត្រឡប់មកត្រូវគ្នាវិញក្រោយពីឌឺដង ញេះញ៉ោះគ្នាមួយចាស់ដៃ ពួកគេមិនអាចកុហកខ្លួន​​​ឯងបានទេ ថាពួកគេមិនអាចរស់ខ្វះគ្នាបាន ពួកគេក៏រស់នៅយ៉ាងមានក្ដីសុខបំផុតក្រោយពីរឿងរ៉ាវយល់ច្រឡំទាំងអស់ត្រូវបានលាតត្រដាង៕

Contact us, for Ads Here!
SHARE