យល់ពីអ្វី​ដែល​ភរិយា​ចង់បាន ដែលនាង​មិន​ហ៊ាន​…និយាយ

0
258
ពេញចិត្ត
Contact us, for Ads Here!

ជីវិត​គូ ជា​ផ្លូវ​មួយ​ដ៏​វែងឆ្ងាយ ដែល​អ្នក​ត្រូវ​ដើរ​ជាមួយ​គ្នា ប៉ុន្តែបើ​អ្នក​មិនចេះ​ថែរក្សា ឬ​អត់ធ្មត់ នោះច្បាស់​ណាស់ផ្លូវ​មួយនេះនឹង​ឆាប់​ដល់​ទីបញ្ចប់​។ ក្នុងនាម​ជា​ប្តី ឬ​ប្រពន្ធអ្នក​ត្រូវ​ដឹង​អំពី​អ្វី ដែល​ដៃគូ​របស់​អ្នក​ចង់​បាន ហើយ​គួរទេបំពេញអោយគ្នាទៅវិញទៅមក។​

​ខាងក្រោម​នេះគឺជា​រឿង​ងាយៗ​មួយចំនួន ដែល​ភរិយា​គ្រប់រូប​ប្រាថ្នា​ចង់បាន ប៉ុន្តែគាត់ពិបាកនិងនិយាយប្រាប់​អ្នក​ ដូច្នេះហើយជាស្វាមីល្អ​មួយរូប គួរតែ​បំពេញចិត្ត​នាង​ខ្លះ​ផង​។​

  • ១. អោប​ចង្កេះ​នាង ឲ្យបាន​ញឹកញាប់​
  • ២. និយាយ​លេង និង​ចំណាយ​ពេលវេលា ឲ្យបាន​ច្រើន នៅ​ជាមួយ​នាង​
  • ៣. ចែករំលែក​ទុក្ខសោក ក្តីរីករាយ និង​រឿង​សម្ងាត់​របស់​អ្នក​
  • ៤. គ្រប​ភួយ​ឲ្យ​នាង ពេល​យប់​ជ្រៅ​
  • ៥. ថើប​នាង​ថ្នមៗ ឲ្យបាន​រាល់​ថ្ងៃ​
  • ៦. អោប​នាង ដោយ​សេចក្តីស្រឡាញ់​
  • ៧. កាន់​ដៃ​គ្នា ពេល​ដើរ​ផ្សារ និង​គ្រប់​ទីកន្លែង​ទាំងអស់​
  • ៨. សើច​សប្បាយ​ជាមួយ​នាង​
  • ៩. នាំ​នាង​ទៅកាន់​កន្លែង ដែល​នាង​ប្រាថ្នា​ចង់ទៅ​
  • ១០. ដើរលេង​ជាមួយ​មិត្តភក្តិ ឬ​បងប្អូន​ទាំងអស់គ្នា​
  • ១១. ថត​រូបឲ្យនាង​
  • ១២. សរសើរ​ថា នាង​ស្អាត និង​ជា​ភរិយា​ល្អ​
  • ១៣. កុំ​សម្លឹងមើល​ស្រី​ផ្សេង ពេល​កំពុង​នៅ​ក្បែរ​នាង​
  • ១៤. ប្រាប់​នាង អំពី​អារម្មណ៍​របស់​អ្នក ទៅ​លើ​រូប​នាង​
  • ១៥. បើក​ទ្វារ​ឡាន​ឲ្យ​នាង​៕
Contact us, for Ads Here!