អ្នក​កំពុង​មានបញ្ហា​មុខ​ឡើង​ខ្លាញ់ អាច​សាក​វិធី​នេះ​បាន!

0
317
ពេញចិត្ត
Contact us, for Ads Here!

មុខ​ឡើង​ខ្លាញ់​គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ស្រី​មិន​ចង់​ជួប ហើយក៏​មិន​ចង់​ឲ្យ​កើត​មាន​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​ការ​តុបតែង​មុខ​មិន​បាន​ស្រស់​ស្អាត​ ហើយ​ថែម​ទាំង​រំខាន​ដល់​យើង​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ​បើ​អ្នក​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​នេះ​ អ្នក​គួរ​តែ​សាកល្បង​នូវ​វិធី​ខាង​ក្រោម​នេះ ៖

១. វិធី​ទី​១

លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត កុំ​ប្រើ​ម្សៅ ឬគ្រឿង Makeup ខ្លាំង​ពេក​ទៅ​លើ​មុខ។ យក​ល្អ​បើ​អាច​កុំ​ប្រើ​តែ​ម្ដង បើ​មិន​ចាំ​បាច់។

២. វិធី​ទី​២

បិទ​ម៉ាស​ថែរក្សា​មុខមុន​ពេល​ចូល​គេង ដើម្បី​ជំនួយ​ដល់​ស្បែក​មុខ និង​សារធាតុ​មិន​ល្អ​ដែល​បង្ក​ឲ្យ​មុខ​ឡើង​ខ្លាញ់។ អាច​ប្រើ​ ២ ទៅ​ ៣ ដង​ក្នុង​មួយ​សប្តាហ៍។

៣. វិធី​ទី​៣

ត្រសក់​មួយ​ផ្លែ និង ស្ត្រប៊័រី​ ២​ ផ្លែ លាង​ទឹក​ឲ្យ​បាន​ស្អាត​ រួច​យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ផ្លែឈើ​ ឲ្យ​ម៉ដ្ឋ​ បន្ទាប់​មក​ទៀត​ យក​វា​មក​បិទ​លើ​មុខ​ ទុក​រយៈពេល​ប្រហែល​ជា​២០​នាទី រួច​ហើយ​លាង​ចេញ ហើយ​លាង​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​សា​ទៀត។ ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ អ្នក​ត្រូវ​តែ​ព្យាយាម អនុវត្ត​វិធី​នេះ​ ក្នុង​ ១ អាទិត្យ​ឲ្យ​បាន​ ២​ ដង។

៤. វិធី​ទី​៤

យក​ផ្លែ​ម្នាស់​ចិត​ឲ្យ​ស្ដើង​ៗ ដាក់​ក្លាសេ​ឲ្យ​ត្រជាក់​ រួច​យក​វា​មក​បិទ​លើ​មុខ​អ្នក​ឲ្យ​ពេញ​ផ្ទៃ​មុខ ទុក​ប្រហែល​ជា​ ១០​ នាទី នោះ​វា​នឹង​ជួយ​បំបាត់​​បញ្ហា​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​អ្នក បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ អ្នក​ត្រូវ​តែ​ព្យាយាម អនុវត្ត​វិធី​នេះ​ ក្នុង​ ១ អាទិត្យ​ឲ្យ​បាន​ ២​ ដង។

៥.វិធីទី​៥

តម​អាហារដែលសម្បូរទៅដោយជាតិខ្លាញ់ ស្ករ និងប្រេង ព្រោះ​វា​មិនល្អ​ដល់​ស្បែក​មុខ​ឡើយហើយអាចបណ្តាលឱ្យមានប្រតិកម្មអវិជ្ជមានលើស្បែករបស់អ្នក។ ជ្រើសរើសផ្លែឈើ និងបន្លែដែលមានសុខភាពល្អ និងប្រូតេអ៊ីនគ្មានខ្លាញ់ ហើយកាត់បន្ថយភេសជ្ជៈដែលមានជាតិស្ករ។

Contact us, for Ads Here!