Home ចំនេះដឹង អារម្មណ៍ ពាក្យ​៩​ឃ្លា​​ផ្ដល់​កម្លាំង​ចិត្តដល់​ខ្លួន​ឯង​ ​ដើម្បី​ជីវិត​ធូរស្រាល និង​មាន​សុភមង្គល

ពាក្យ​៩​ឃ្លា​​ផ្ដល់​កម្លាំង​ចិត្តដល់​ខ្លួន​ឯង​ ​ដើម្បី​ជីវិត​ធូរស្រាល និង​មាន​សុភមង្គល

121
0
ពេញចិត្ត
Contact us, for Ads Here!

ស្រី​ៗ​ត្រូវ​ចង​ចាំ​ឃ្លា​ទាំង​នេះ​ណា ដើម្បី​ឲ្យ​ជីវិត​យើង​រស់​នៅ​ទៅ​ធ្ងន់ធ្ងរ​ខ្លាំង​ពេក។
ចុចអាន៖ រំសាយចិត្ត “ទុក្ខ” ចេញពីខ្លួនអ្នក

១. នៅ​លើ​លោក​នេះ មាន​រឿង​មួយ​ចំនួន ដាច់​ខាត​យើង​ត្រូវ​តែ​ធ្វើ​ខ្លួន​ឯង។

២. ហេតុ​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ពី​រឿង​ដែល​យើង​មិន​អាច​ផ្លាស់​ប្ដូរ​បាន? ត្រូវ​តែ​បន្ត​រស់​នៅ​ទៀត ព្រោះ​ជីវិត​គ្មាន​រង់​ចាំ​អ្នក​ណា​ទាំង​អស់។

៣. ជីវិត​នេះ​គឺ​ខ្លី​ខ្លាំង​ណាស់ កុំ​បង្ហិន​វា​ដោយ​ការ​ពិបាក​ចិត្ត​អី។ ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ទាន់​នៅ​មាន​ពេល។

៤. ប្រហែល​ជា​ជីវិត​នេះ​ចង់​ឲ្យ​យើង​ជួប​ខុស​មនុស្ស​មុន​ពេល​ជួប​មនុស្ស​ដែល​ត្រូវ ទើប​យើង​ដឹង​គុណ​ទេវតា​ដែល​ប្រទាន​អ្វី​ដែល​ល្អ​ឲ្យ​យើង។

៥. ត្រូវ​ចង​ចាំ​ថា គ្មាន​មនុស្ស​ច្រើន​ចាំ​សង្កេត​យើង​ទេ ដូចនេះ​មិន​បាច់​ខំ​ប្រឹង​សម្ដែង​ឡើយ។

៦. អ្នក​ដែល​មាន​សុភមង្គល​បំផុត​មិន​ប្រាកដ​ថា​ជា​អ្នក​មាន​អ្វី​គ្រប់​យ៉ាង​នោះ​ទេ តែ​ជា​អ្នក​ដែល​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ទៅ​វិញ​ទេ។

៧. រៀន​ពី​ការ​រស់​នៅ​គឺ​រៀន​ទទួល​យក​ថា​អ្វី​ដែល​ត្រូវ​មក​ដល់ គង់​តែ​មក​ដល់​នៅ​ថ្ងៃ​ណា​មួយ។

៨. កុំ​ធ្វើ​ឲ្យ​សឹក​តម្លៃ​ខ្លួន​ឯង​ដោយ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ព្រោះ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​តម្លៃ​ផ្សេង​គ្នា។

៩. ទោះ​បី​ជា​អ្នក​ណា ធ្លាប់​ធ្វើ​អ្វី​ក៏​ដោយ តែ​អ្នក​នៅ​តែ​អាច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​អ្នក​នៅ​ថ្ងៃ​ម្សិលមិញ៕

Contact us, for Ads Here!
SOURCEកញ្ញា
SHARE