Home Blog

ប៉ារវល់តែពូទំនេរ រឿងបែបកំប្លែងនិងមកដល់ឆាប់ៗនេះ

0

ប៉ារវល់តែពូទំនេរ พ่อยุ่งลุงไม่ว่าง

Also Known as: Dad’s Busy, Uncle isn’t Free;Por Yung Lung Mai Warng;Por Yoong Loong Mai Wang

ជារឿងបែបកំប្លែងសើចជ្រួញមុខ ដែលសម្ដែងដោយលោក ភព តាណាវ៉ាត់ និងកញ្ញា មែវ នីថា គ្រាន់តែស្ដាប់ក៏ដឹងថាជិតបានមើលរឿងសប្បាយៗហើយ។

តេង (សម្ដែងដោយភព តាណាវ៉ាត់) មានតួនាទីជាអ្នកសម្រប់សម្រួល និងផលិតកររាង្គសង្ហារនៅលីវមួយរូប គេតែងតែរវល់ ព្រោះចំណាយពេលស្ទើរទាំងស្រុងលើការងារ។ តេងមានប្អូនប្រុសម្នាក់ឈ្មោះតូដ ដែលបានទៅសិក្សាបន្តនៅសហរដ្ឋអាមេរិក ហើយបានជ្រុលជ្រួសធ្វើអោយមិត្តស្រីជានារីហាយសូររបស់គេមានផ្ទៃពោះ។ តូដនិងសង្សារមិនទាន់បានត្រៀមខ្លួនសម្រាប់បង្កើតគ្រួសារនៅឡើយទេ ហើយពួកគេក៏រឹតតែមិនដាច់ចិត្តរំលូតកូនចេញ ដំណោះស្រាយគឺពួកគេបានត្រឡប់មកប្រទេសថៃវិញ ហើយសុំអោយតេងជួយ ពួកគេបានបង្ខំអោយតេងលាក់រឿងនេះជាសម្ងាត់ដោយមិនអោយអ្នកដទៃដឹងជាដាច់ខាត។ ក្រោយសម្រាលកូនរួច តូដនិងសង្សារក៏ត្រឡប់ទៅអាមេរិកវិញ ដោយទុកអោយក្មេងតូចនៅជាមួយតេង រឿងរ៉ាវបែបកំប្លែងៗរបស់តារាមុខប្រជាប្រិយភព និងនាងមែវ ក៏ចាប់ផ្ដើមឡើង។ ដាវ (សម្ដែងដោយមែវ នីថា) ជាអ្នកមើលថែរទារក និងក្មេងៗ បានមកជួយមើលថែរក្មួយរបស់តេង ហើយមិត្តិភាពរវាងតេង និងដាវក៏ចេះតែខិតជិតគ្នាទៅតាមពេលវេលា…។

ប៉ារវល់តែពូទំនេរ

ចុចអាន រឿងល្ខោនថ្មីៗ ១០រឿងសម្រាប់ចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨

សូមរងចាំទស្សនាលើគេហទំព័រភូមិខ្មែរ នាពេលឆាប់ៗនេះបន្ទាប់ពីរឿង ទេពធីតាព្រៃឈើ

ស្នេហ៍ប្រលែងភ្លើងគំនុំ

0

ស្នេហ៍ប្រលែងភ្លើងគំនុំ – Ra Rerng Fai (Thai Drama)

ចំណងជើងដើម: ระเริงไฟ
រឿងថ្មីកំពុងចាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍លេខ៣ថៃ គឺរឿង”ស្នេហ៍ប្រឡែងភ្លើងគំនុំ”
សម្ដែងដោយ៖
Ken Theeradeth៖ សម្ដែងជាចាគ្រីត
Noon៖ សម្ដែងជាយ៉ាដា
Wasukraipaisarn៖ សម្ដែងជា
Ice Amena៖ សម្ដែងជា ខេម

ចុចអាន៖ ស្នេហាគ្មានកំហុស…តែខុសព្រោះមិត្តភាព

សង្ខេប៖ ឪពុករបស់ យ៉ាដាបានជ្រុលដៃសម្លាប់គូរកនរួមជំនួយ រួចបានទម្លាក់កំហុសទៅអោយឪពុករបស់ចាគ្រីត ហើយក៏ត្រូវប៉ូលីសចាប់ខ្លួន។​ ប៉ុន្មានឆ្នាំក្រោយមកចាគ្រីតចង់សងសឹកទៅលើគ្រួសាររបស់យ៉ាដាវិញ គេបានចាប់ផ្ដើមពីការតាមចែរចង់ប្អូនស្រីរបស់យ៉ាដា ហើយបានបោះបង់នាងក្នុងថ្ងៃរៀបការ ធ្វើអោយគ្រួសារនាងរងការអាម៉ាស់នៅមុខភ្ញៀវកិត្តិយសដែលបានមកចូលរួម។ យ៉ាដាក៏ផ្ទុះកំហឹងជាមួយនឹងអ្នកដែលបានធ្វើអោយគ្រួសាររបស់នាងបាក់មុខ ហើយក៏រៀបគម្រោងសងសឹកទៅវិញ។
យ៉ាដា និងចាគ្រីតចាប់ផ្ដើមផ្ទុះសង្គ្រាមដាក់គ្នាដោយម្នាក់ៗមើលឃើញតែល្បិចរបស់ដៃគូរខ្លួន មិនយូរប៉ុន្មានបងប្អូនរបស់ពួកគេក៏បានចូលរួមក្នុងការសងសឹកនេះផងដែរ វាបានក្លាយទៅជាជម្លោះ និងសង្គ្រាមសម្ដីពោពេញដោយល្បិច។

សាច់រឿង៖ ប្អូន​ស្រីរបស់យ៉ាដាបានរងភាពអាម៉ាស់ក្នុងពិធីរៀបការរបស់ខ្លួន​ ព្រោះក្នុងពិធីគ្មានកូនកំលោះ​ដោយគ្មាននរណាម្នាក់ដឹងឬទាក់ទងបាន ដោយខូចចិត្តយ៉ាងខ្លាំងរហូតលែងចង់រស់ទៀត។ នាងគិតចង់បញ្ចប់ជីវិតរបស់ខ្លួនប៉ុន្តែតួររងឯកប្រុសក៏ចេញមុខ​មកជួយយកអាសារនាងទាន់ពេល នាងបានសន្លប់បាត់ស្មារតីហើយបុរសសង្ហារយើងក៏បានបីនាងទៅផ្ទះរបស់គេ។ តួរឯកស្រីនាងយ៉ាដាទើបត្រឡប់មកពី​ក្រៅ​ប្រទេស​ ដើម្បីមកចូលរួមពីធីមង្គលការរបស់ប្អូនស្រី តាមផ្លូវនាងបានជួបមនុស្សចម្លែកម្នាក់ នាងបានប្រទាក់សម្ដី២ ៣ម៉ាត់រួចក៏បន្តដំណើររបស់នាង ដោយមិនបានដឹងថាមនុស្សចម្លែកនោះគីជាប្រុសដែលទើបតែធ្វើអោយប្អូន​ស្រីរបស់នាងខ្មាស់គេ​ស្ទើរស្លាប់នោះឡើយ ពេលនាងទៅដល់ពិធីមនុស្សម្នារបានត្រឡប់ទៅវិញអស់ទៅហើយ សល់តែអ្នករៀបចំឆាកប៉ុន្មាននាក់តែប៉ុណ្ណោះ។ ចាគ្រីត​ជាមនុស្សតែម្នាក់គត់ដែលបានរៀបចំគម្រោងគ្រប់យ៉ាង​ដើម្បីអោយប្អូនស្រីយ៉ាដាជាប់អន្ទាក់ក្នុងថ្ងៃរៀបការនេះ។ តួរឯកស្រី និងតួរ​ឯកប្រុសបានជួបគ្នាប៉ុន្មានដងទៀត តែយ៉ាដានៅតែមិនទាន់ដឹងថាចាគ្រីតជាមនុស្សដែលបំផ្លាញបេះដូងប្អូនស្រីរបស់នាងទៀត។ ប្អូនស្រីនាងបានបាត់ខ្លួនដោយគ្មាននរណាដឹងថានាងទៅណានោះទេ យ៉ាដានិងប្អូនប្រុសនាងបានដើររកគ្រប់ច្រកល្ហកតែនៅតែគ្មានតម្រុយ។ មួយរយៈក្រោយមកទើបយ៉ាដាដឹងរឿងរបស់ចាគ្រីត និងប្អូនស្រីនាង យ៉ាដាបានសួរនាំដើមហេតុពីចាគ្រីត តែចាគ្រីតបដិសេធមិនប្រាប់ដោយអោយនាងទៅសួរឪពុករបស់នាងវិញ ព្រោះគាត់ជាមនុស្សតែម្នាក់គត់ដែលដឹងរឿងគ្រប់យ៉ាង តែឪពុកនាងនៅស្ងៀមមិនព្រមនិយាយអ្វីទាំងអស់។ បន្ទុកគ្រប់យ៉ាងបានធ្លាក់មកលើយ៉ាដា និងចាគ្រីតដែលដំណាងក្នុងការសងសឹករវៀងគ្រួសារទាំងពីរ។

  • ឪពុករបស់យ៉ាដា និងឪពុករបស់ចាគ្រីត ជាគួរកនចាស់នឹងគ្នាក្នុងការរកស៊ីជាមួយមនុស្សមួយក្រុមទៀត។ ឪពុកយ៉ាដាមាន​ជម្លោះជាមួយមនុស្សទីបីហើយក៏ជ្រុលដៃបាញ់សម្លាប់គេចោល។ ពេលប៉ូលីសមកដល់ឪពុកយ៉ដាក៏ទម្លាក់កំហុសទៅអោយ ឪពុករបស់ចាគ្រីតទៅវិញ។

យ៉ាដាចង់សងសឹកក៏ព្រោះតែបច្ចុប្បន្នចាគ្រីតព្យាយាមបំផ្លាញគ្រួសាររបស់នាង​ លើសពីនេះមិត្តប្រុសរបស់នាងបានដាក់សម្ពាធបន្ងែមមកអោយនាង​កាន់តែធ្ងន់មួយ​កម្រិតទៀតដោ​យ​គេ​បាន​លួចលាក់ទាក់ទងជាមួយប្អូនស្រីម្ដាយចុងរបស់នាង រួចក៏បានភ្ជាប់ពាក្យនិងគ្នា។ តួរឯកស្រី និងតួរឯកប្រុស​កាន់​តែ​បំផ្លាញគ្នាទៅវិញទៅមកទាំង​ជីវិត​ជំនួយ ជីវិតស្នេហា និងមុខមាត់ក្នុងសង្គមជាដើម…។ ប្អូនស្រី​ចាគ្រីត និងប្អូន​ប្រុស​យ៉ាដា​ក៏បានលូកដៃចូលក្នុងរឿងនេះដែរ។ ដោយចង់ឈ្នះលើគូរបដិបពួកគេបានធ្វើជាចូលចិត្តគ្នា ក្រោយពេលបានចូលជិតហើយពួកគេនឹងធ្វើបាបចិត្តដៃគូរម្ខាងទៀត។ តែចុងក្រោយពួកគេបញ្ចប់ដោយចិត្តលង់ស្រលាញ់គ្នាទៅវិញទៅមក 🙂 ទៅវិញ។

ស្នេហ៍ប្រលែងភ្លើងគំនុំ

យ៉ាដាត្រូវចាប់ជម្រិតដោយចាគ្រីតយកទៅកោះឯកជនរបស់គេ​​ យប់មួយនាងបានលួចរត់ចេញតែត្រូវចាគ្រីតតាមចាប់បានមកវិញដោយពួកគេក៏បានគេងជាមួយគ្នានាយប់នោះទៅ។ យ៉ាដាបានប្រកែកថានេះជាការចាប់រំលោភ តែតាមពិតគឺពួកគេយល់ព្រមទាំងសងខាង។ រឿងក្រោយមកទៀតគឺឪពុករបស់ចាគ្រីតបាន​ចេញពីគុក ស្រប់ពេលដែលយ៉ាដាមានផ្ទៃពោះ ហើយចាគ្រីតព្រមទទួលខុសត្រូវគ្រប់យ៉ាង តែយ៉ាដាបដិសេធហើយថានឹងបន្តការសងសឹកជារាងរហូត នាងថានាងនិងបង្រៀនកូនអោយស្អប់ និងតាមសងសឹកចាគ្រីត។ ងាកទៅមើលនារីខូចចិត្តពីដើមរឿងវិញ ប្អូនស្រីរបស់យ៉ាដាបានភ្ជាប់ពាក្យជាមួយតួរឯករងប្រុស ហើយយ៉ាដាក៏បានត្រឡប់ទៅនៅបរទេសវិញ។ ក្រោយពេលសម្រាលកូនរួចយ៉ាដាបានត្រឡប់មកប្រទេសថៃវិញ តែគ្មាននរណាព្រមប្រាប់ទីកន្លែងដែលនាង​ស្នាក់នៅទៅកាន់​ចាគ្រីតនោះទេ។ តាមពិតគឺនាង​ស្នាក់នៅលើកោះដែលចាគ្រីតបានចាប់នាងទៅកាលពីលើកមុន ចាគ្រីតបានដឹងរឿងនេះហើយក៏បាន​ទៅជួប​នាង​​ដោយសុំត្រឹមឃើញមុខកូន ហើយគេក៏បានអរគុណយ៉ាដាដែលបានអោយគេឃើញ​មុខ​កូន​ រួច​ក៏​បែរខ្នងរៀប​ដែរចេញទៅ! យ៉ដាក៏សួរថា”តើលោកមិនចង់អោបកូនបន្តិចទេឬ?”…
សាចរឿងទាំងស្រុងនិងមាននៅលើគេហទំព័រភូមិខ្មែរឆាប់ៗនេះ

 

១៨ យ៉ាង ដែល​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​មួយ​គូ អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​យូរ​អង្វែង

0

អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ គឺ​អស្ចារ្យ​លើស​អ្វីៗ​ទាំង​អស់។ មិន​ខុស​គ្នា​ប៉ុន្មាន អំពី​អ្វី​ដែល​ជា​ការ​ស្រឡាញ់​គ្នា រវាង​ប្ដី​ប្រពន្ធ ដែល​ឈាន​ទៅ​ដល់​ការ​រួម​រស់​នៅ​ជា​មួយ​គ្នា​បាន​យូរ​អង្វែង អាច​និយាយ​បាន​ថា រក្សា​ស្នេហ៍​អមតៈ។ តើ​អ្នក​ដឹង​អ្វី​ខ្លះ ដែល​គូស្វាមី​ភរិយា​មួយ​គូ អាច​រក្សា​ចិត្ត​ស្រឡាញ់​គ្នា​បាន​យូរ​អង្វែង និង​មិន​សូវ​ទាស់​ទែង​គ្នា
ចំណុច​ទាំង ១៨ នេះ នឹង​បង្ហាញ​អ្វី​ដែល​នៅ​ពី​ក្រោយ​ខ្នង ការ​រក្សា​ចំណង​ស្នេហ៍​បាន​យូរ​អង្វែង ៖

  1. ការ​ប្រើ​ប្រាស់​បន្ទប់​ទឹក​រួម​គ្នាក្នុងពេលតែមួយ
  2. នៅ​ពេល​ដែល​ដៃ​គូ​របស់​ខ្លួន​កើត​ជម្ងឺ​ផ្សេងៗ អ្នក​ដទៃ​អាច​ខ្ពើម តែ​ចំពោះ​គេ​គឺ​នៅ​តែ​ល្អ និង​ស្និទ្ធស្នាលជា​និច្ច
  3. វា​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ព្រោះ​ពួក​គេ តែង​តែ​ពាក់​សម្លៀក​បំពាក់​ពណ៌​ដូច​គ្នា
  4. ក្នុង​ករណី​ចំបាច់​ណា​មួយ ពួក​គេ​អាច​ចែក​រំលែក​ទាំង​ច្រាស​ដុស​ធ្មេញ​ឲ្យ​គ្នា
  5. មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​សៀវភៅ និង​ខ្សែ​ភាព​យន្ត​ដូច​គ្នា
  6. ពេល​កើត​ទុក្ខ គេ​បំភ្លេច​ទុក​កង្វល់​ផ្សេងៗ​ជា​មួយ​គ្នា
  7. អ្វីៗ​គ្រប់​យ៉ាង​គឺ​គ្រប់​គ្រាន់ និង​គ្មាន​ការ​ស្នើ​សុំ​បន្ថែម​ទៀត
  8. គេង​ទល់​មុខ​ដាក់​គ្នា ហើយ​តែង​តែ​សម្លឹង​មើល​មុខ​គ្នា
  9. គ្មាន​អារម្មណ៍​ច្រណែន​គ្នា ព្រោះ​អ្វីៗ​កើត​ឡើង​ពី​ការ​ទុក​ចិត្ត​គ្នា
  10. ពួក​គេ​បាន​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា កូន​ជ្រូក, ខ្លាឃ្មុំ… ជា​ដើម
  11. តែង​តែ​ទៅ​មើល​កុន ឬ​ចូល​រួម​ពិធី​ផ្សេងៗ​ជា​មួយ​គ្នា
  12. យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គេង ទៅ​វិញ​ទៅមក
  13. ហាត់​ប្រាណ និង​រក្សា​អារម្មណ៍​ក្រោយ​ពី​ការ​ហាត់​ប្រាណ​ជា​មួយ​គ្នា
  14. ពួក​គេ​ងូត​ទឹក​ជា​មួយ​គ្នា ដុស​ខ្នង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក
  15. ប្រលែង​លេង​ជា​មួយ​គ្នា សើច​ជា​មួយ​គ្នា
  16. ស្លៀក​សម្លៀក​បំពាក់​ក្នុង​ពេល​តែ​មួយ
  17. ចេះ​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត
  18. ពួក​គេ​ចែក​រំលែក​ម្ហូប​ និងលុយកាក់ឲ្យ​គ្នា ពេល​ខ្វះ​ខាត៕

សម្រស់Miss Earth កម្ពុជាក្នុងឈុត​គោព្រៃ ដែលយក​ទៅ​បង្ហាញ​អន្តរជាតិ​ មាន​អត្ថន័យ​ជ្រាលជ្រៅបំផុត

0

លោក ម៉ែន និមលរតន៍ ដែល​ជា​អ្នក​គ្រប់គ្រង និង​ជា​គ្រូ​បង្វឹក Miss Earth កម្ពុជា បាន​បញ្ជាក់​ពី​អត្ថន័យ​ឈុត​គោព្រៃ​ដែល​បវរកញ្ញា​ អែម គុនថង យក​ទៅ​បង្ហាញ​កម្មវិធី “កញ្ញា​ឯក​ផែន​ដី” ឬ Miss Earth ប្រចាំ​ឆ្នាំ​២០១៧ ពិតជា​មាន​ន័យ​ជ្រាលជ្រៅ​ខ្លាំង​ណាស់។

លោក​បាន​រ៉ាយរ៉ាប់​ថា៖”នាង​ឧសភី ជា​ឈុត​តំណាង​ជាតិ (National Costume) ដែល​សម្រាប់​ចូល​ប្រកួត​ក្នុង​កម្មវិធី Miss Earth 2017​នៅ​ប្រទេស​ហ្វីលីពីន។ ឈុត​នេះ​គឺ​ច្នៃ​ដោយ​ក្រុម La Chhouk Recycled & Creative Fashion ដោយ​មួយ​ផ្នែក​ធំ​នៃ​រ៉ូប​នេះ ត្រូវ​បាន​ច្នៃ​ចេញ​ពី​សំរាម​ស្ងួត ឬ​សម្ភារៈ​ដែល​គេ​ប្រើប្រាស់​រួច (Recycled Materials) មាន​ដូចជា​ឌីស គម្រប​ដប បាវ​ជាដើម។ ជា​ការពិត​ណាស់ ឈុត​នេះ​បាន​ផ្សារ​ភ្ជាប់​ពី​អត្តសញ្ញាណ​ខ្មែរ ដោយ​យក​លំនាំ​តាម​សត្វ​គោព្រៃ ដែល​ជា​សត្វ​មួយ​តំណាង​ជាតិ ហើយ​យើង​ក៏​បាន​បន្ថែម​ផ្នែក​ខ្លះ​នៃ​សំលៀកបំពាក់​របាំ​ខ្មែរ ដូចជា​សរុងក ខ្សែ​ឈៀង ។ល។ រី​ឯ​ឈ្មោះ នាង​ឧសភី បាន​ដល់​ន័យ​ជា​ស្ដេច​គោ​ញី ដោយ​យោង​តាម​ពាក្យ​ថា ឧសភ ឬ​ឧសភរាជ ប្រែ​ន័យ​សេចក្ដី​ថា ស្ដេច​គោ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឈុត​នេះ​ផង​ដែរ​នៅ​ពេល​បង្ហាញ​វា​នឹង​ឮ​សំឡេង​កណ្ដឹង​យោល​ទៅ​យោល​មក ប្រៀប​បាន​នឹង​សំឡេង​សត្វ​គោ​ពេល​ធ្វើ​ដំណើរ​ផង​ ហើយ​ក៏​ជា​ចំណុច​ដែល​បង្កើន​នូវ​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត​ដល់​អ្នក​ទស្សនា។ ជាពិសេស​ជាង​នេះ​ទៅទៀត ហេតុ​បាន​ជា​យើង​យក​សត្វ​ព្រៃ និង​វត្ថុ​ដែល​ប្រើប្រាស់​រួច (Recycled Material ) ជា​ទស្សនា​ទាន (Concept ) ក៏​ហេតុ​ចង់​បង្ហាញ​អត្ថន័យ​ពី​ការ​ចូលរួម ការ​ការពារ​សត្វព្រៃ និង​បរិស្ថាន ឲ្យ​សមស្រប​ទៅ​តាម​កម្មវិធី Miss Earth 2017 ដែល​គោលដៅ​ធំ​របស់​កម្មវិធី​ការអប់រំ ការ​ការពារ​បរិស្ថាន។ ជាចុងក្រោយ​យើង​សង្ឃឹម​ថា ឈុត​មួយ​នេះ​នឹង​បាន​ចូល​រួម​ចំណែក លើក​មុខ​ប្រទេសជាតិ តាមរយៈ​ការ​បង្ហាញ​របស់ Miss Earth Cambodia ​ទៅ​ដល់​បណ្ដា​ជន​នៃ​ប្រទេស​ដទៃ៕ សូម​អរគុណ​!”

គួរ​ចំណាយ​ពេល​ទៅ​លើ​អ្វី​ខ្លះ​ទើប​ជីវិត​មាន​ន័យ?

0

មួយ​ជីវិត​នេះ​តើ​អ្នក​ចំណាយ​ពេល​ទៅ​លើ​អ្វី​ខ្លះ​ហើយ? ការ​ពិត​អ្នក​ប្រហែល​ជា​ដឹង​នូវ​អ្វី​ដែល​អ្នក​គួរ​ចំណាយ​ពេល​ទៅ​លើ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​មិន​អាច​ធ្វើ​បាន ហើយ​ក៏​អាច​ភ្លេច​ខ្លួន។ មិន​ចង់​ឲ្យ​ជីវិត​នេះ​មាន​វិប្បដិសារី​អ្នក​គួរ​តែ​ចំណាយ​ពេល​ទៅ​លើ​រឿង​ខាង​ក្រោម​នេះ ៖

១. ការ​សិក្សា

ជីវិត​នេះ​បើ​អ្នក​រំលង​ការ​សិក្សា នោះ​ពិត​ជា​រស់​នៅ​គ្មាន​ន័យ​អ្វី​ឡើយ។ ការ​សិក្សា​អាច​ឲ្យ​អ្នក​មើល​ឃើញ​ពី​ពិភព​លោក​កាន់​តែ​ច្បាស់ យល់​ពី​សង្គម​ដែល​ខ្លួន​រស់​នៅ​ ហើយ​អាច​ឲ្យ​អ្នក​ដក​ខ្លួន​ចេញ​ពីការ​មើល​ងាយ ការ​ជាន់​ឈ្លី ល្ងង់​ខ្លៅ និង​ភាព​ក្រី​ក្រ​បាន។

២. ការងារ

ការងារ​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ព្រោះ​បើ​អ្នក​គ្មាន​ការ​ងារ​មួយ​ឲ្យ​ច្បាស់​នោះ​ទេ ជីវិត​អ្នក​នឹង​រសាត់​អណ្ដែត​មិន​ដឹង​កោះ​មិន​ដឹង​ត្រើយ​នៅ​ឯ​ណា ហើយ​ក៏​គ្មាន​លទ្ធភាព​អាច​ផ្គត់ផ្គង់​គ្រួសារ និង​ខ្លួន​ឯង​ឲ្យ​មាន​សេចក្ដី​សុខ​បាន​ដែរ។

៣. គ្រួសារ

ទន្ទឹម​នឹង​ការ​សិក្សា ការងារ អ្នក​មិន​អាច​ចោល​គ្រួសារ​បាន​ទេ អ្នក​ត្រូវ​តែ​មាន​ពេល​សម្រាប់​ពួក​គេ។ បើ​អ្នក​គិត​តែ​ធ្វើ​ការ រក​លុយ​ឲ្យ​ចោល​គ្រួសារ​ទាំង​ស្រុង​នោះ លុយ​ដែល​អ្នក​រក​បាន​ក៏​វា​មិន​អាច​ឲ្យ​គ្រួសារ​មាន​សុភមង្គល​បាន​ដែរ។

៤. ឪពុកម្ដាយ

ពួក​គាត់​ក៏​ត្រូវ​ការ​អ្នក​ដែរ​ គាត់​ក៏​ចង់​មាន​ពេល​នៅ​ជាមួយ​អ្នក​​ដែរ ដូច្នេះ​ទាន់​នៅ​មាន​ឱកាស​អ្នក​គួរ​តែ​តបស្នង​សង​គុណ​គាត់ មើល​ថែ​គាត់ និង​មាន​ពេល​រីករាយ​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន។ ត្រូវ​ចាំ​ថា​គាត់​ចាស់​ហើយ ស្ទើរ​តែ​មួយ​ជីវិត​គាត់​ទៅហើយ​ដែល​ព្យាយាម​ដើម្បី​កូនៗ គាត់​គ្មាន​ពេល​សប្បាយ​គ្មាន​ពេល​ហ៊ឺហា​ក៏​ដោយសារ​កូន​ដែរ។

៥. ខ្លួន​ឯង

ជីវិត​នេះ​ក៏​មិន​មែន​កើត​មក​សម្រាប់​តែ​អ្នក​ដទៃ​ដែរ ដូច្នេះ​អ្នក​ក៏​ត្រូវ​មាន​ពេល​សម្រាប់​ខ្លួន​ឯង​ដូចគ្នា។ អ្នក​អាច​ចំណាយ​ពេល​ដែល​មាន​ជាមួយ​មិត្តភក្តិ​អ្នក ដើរ​លេង​សប្បាយ​ និង​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​ដក​ស្រង់​នូវ​បទពិសោធន៍​ថ្មី​ក្នុង​ជីវិត​នេះ។

មាន​ពេល​ធ្វើ​គួរ​តែ​ធ្វើ​ឲ្យ​ហើយ ព្រោះ​យើង​មិន​អាច​ដឹង​ថា​ថ្ងៃ​ស្អែក​មាន​រឿង​អី​កើត​ឡើង​ទេ៕​

១០ចំណុចនេះ ដែលមនុស្សពូកែរកលុយ ហើយជោគជ័យតែងធ្វើ

0

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានលុយ ប៉ុន្តែការប្រឹងប្រែងរកលុយរបស់មនុស្សម្នាក់ៗមានរបៀបខុសៗគ្នា ដោយអ្នកខ្លះចង់រកត្រឹមមួយរស់ អ្នកខ្លះរកដើម្បីតែរក និងអ្នកខ្លះរកលុយបានកាន់តែច្រើនហើយមានគោលដៅច្បាស់លាស់ថែមទៀត។ តើមនុស្សដែលពូកែរកលុយជោគជ័យដល់ម្លឹង ពួកគេធ្វើអ្វីខ្លះ?

១. ពួកគេមិនដែលខ្ជះខ្ជាយពេលវេលាមើលទូរទស្សន៍។
២. ពួកគេតស៊ូអំណត់អត់ធន់ និងមិនខ្ជះខ្ជាយប្រាក់លើការចាយវាយអត់ប្រយោជន៍។
៣. ពួកគេមិនដែលរអ៊ូរឿងក្រខ្សត់ តែខិតខំប្រឹងរកដើម្បីកុំឱ្យក្រ។
៤. ពួកគេសន្សំប្រាក់ និងរកបានលុយភ្លាមសងបំណុលភ្លែត។
៥. ពួកគេមិនបន្ទោសអ្នកដទៃឡើយចំពោះជោគវាសនាបច្ចុប្បន្នរបស់ពួកគេ តែផ្ទុយទៅវិញ ពួកគេប្រឹងប្រែងដើម្បីជម្នះជោគវាសនាក្រីក្រ។
៦. ពួកគេដាក់ចេញផែនការយូរអង្វែងលើអាជីវកម្មរបស់ខ្លួន ជាជាងយកលុយទៅចាយវាយលឿនៗមិនគិតមុខក្រោយ។
៧. ពួកគេមិនត្រឹមតែពូកែលក់ទេ ថែមទាំងពូកែច្នៃឱ្យផលិតផលមានគេចង់ទិញគ្រប់គ្នាថែមទៀត។
៨. ពួកគេជឿថាការអប់រំជារឿងសំខាន់ ដូច្នេះទោះបីពួកគេមិនបានរៀនចប់ ក៏ពួកគេនៅឆ្លៀតអានសៀវភៅ ស្តាប់ឬតាមដានកម្មវិធីដែលធ្វើឱ្យពួកគេចម្រើន។
៩. ពួកគេធ្វើការច្រើនម៉ោង មិនខ្វល់ពីម៉ោងចូល ឬ ម៉ោងចេញពីធ្វើការឡើយដូចមនុស្សធម្មតា។
១០. ពួកគេស្រឡាញ់នូវអ្វីដែលពួកគេកំពុងធ្វើ៕

ចង់អោយទម្រងមុខស្អាត! តម្លៃសមរម្យ!

0

អ្នកណា​ដែល​ថា​មិន​ចង់​ស្អាត​ ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​កែ​សម្ផស្ស​កំពុង​តែ​ពេញ​និយម​សម្រាប់​មនុស្ស​ស្រី​​សម័យ​ថ្មី​។ ​​ចំពោះ​​អ្នក​ដែល​មិន​មាន​លទ្ធភាព​ចំណាយ​លុយ​​លើ​​ការ​វះកាត់ ​​​ឧបករណ៍​​​កែ​​សម្រស់​​​​ដែល​មាន​តម្លៃ​សមរម្យ​ ព្រម​ទាំង​​ការ​ឃោសនា​ធានា​​​ប្រសិទ្ធភាព​​ពិត​ជា​​​អាច​ធ្វើ​ឲ្យ​​ស្រី​ដែល​ចង់​ស្អាត​​ស្លុង​អារម្មណ៍​មួយ​ពេល​បាន​​។ ខាង​ក្រោម​នេះ​​ជា​ឧបករណ៍​ចម្លែកៗ​ដែល​​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ថា​​តើ​​​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ដូច​ការ​ឃោសនា​ដែរ​​ទេ?

​១. ឧបករណ៍​ធ្វើ​ឲ្យ​មាត់ធំ

២. ម៉ាស​បិត​មុខ​​​បំបាត់​ភាព​ជ្រីវជ្រួញ​

៣. ឧបករណ៍​បំបាត់​ចង្កា​ពីរ​ជាន់​

៤. ឧបករណ៍​ធ្វើ​ឲ្យ​ចុងច្រមុះ​ស្រួច​

៥. ឧបករណ៍​​​ហ្វឹកហាត់​ការ​ញញឹម​

៦. ឧបករណ៍​ជួយ​លើក​ទម្រង់​មុខ​

៧. ឧបករណ៍​​ជួយ​ឲ្យ​មាន​ត្របក​ភ្នែក​

៨. ឧបករណ៍​ជួយ​ឲ្យ​បបូរ​មាត់​ទ្រលុកទ្រលន់​ស្អាត​

៩. ឧបករណ៍​ជួយ​រោម​ចិញ្ចើម​​ឲ្យ​មាន​ទម្រង់​​ស្អាត​

១០. ម៉ាស​ប្រឆាំង​ភាព​ជ្រីវជ្រួញ​

១១. ម៉ាស​បិត​មុខ​

១២. ឧបករណ៍​ម៉ាស្សា​មុខ

១៣. ឧបករណ៍​វាស់​ទម្រង់​មុខ

១៤. ម៉ាស​បិត​មុខ​ពណ៌​មាស

១៥. ឧបករណ៍​ជំនួយ​បបូរ​មាត់​ឲ្យ​មាន​សំណើម​

១៦. ឧបករណ៍​ធ្វើ​ឲ្យ​ច្រមុះតូច មិនរីកធំ

១៧. ឧបករណ៍​ធ្វើ​ឲ្យ​ច្រមុះ​ស្រួច​ឡើងខ្ទង់

១៨. ម៉ាស​បិត​មុខ​​ដែល​មាន​សារធាតុ​ស៊ីលីខន​

យ៉ាង​ម៉េចហើយ​បន្ទាប់​ពី​ឃើញ​ឧបករណ៍​ទាំង​នេះ​ហើយ​ ​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​? ចង់​ទិញ​យក​មក​ប្រើ​ដែរ ឫ​ក៏​ចង់​សើច?

ស្មានមិនដល់! ថាសម្រស់បវរកញ្ញា​កែ​ភេទ​ថ្មីស្អាតដល់ម្លឹង

0

បើ​ទោះ​បី​ជា​ពេល​នេះ បវរកញ្ញា​កែភេទ​ថៃ​ឆ្នាំ​២០១៧ បាន​ក្លាយ​ជា​រាជិនី​កំពូល​សម្រស់​ហើយ​ក៏​ដោយ តែ Yoshi នៅ​តែ​ភ័យ​ខ្លាច​នៅ​ពេល​និយាយ​ពី​រឿង​ស្នេហា​របស់​ខ្លួន។

កាល​ពី​យប់​ថ្ងៃ​ទី​២៦​ខែ​តុលា​កន្លង​ទៅ​នេះ បវរកញ្ញា​កែភេទ​ថៃ​ឆ្នាំ​២០១៧ Yoshi Rinrada Thurapan បាន​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ដើម្បី​សម្ពោធ​ហាង​តែ​គុជ​​មួយ។ មាន​មុខ​នៅ​ទី​នេះ ស្រី​ស្អាត​វ័យ​២០​ឆ្នាំ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​កាសែត​នៅ​ទី​នេះ។ នាង​ក៏​បាន​ចែក​រំលែក​ខ្លះ​ពី​ជីវិត​របស់​ខ្លួន​ក្រោយ​ទទួល​ពាន​ផង​ដែរ។

និយាយ​ពី​រឿង​ស្នេហា​របស់​ខ្លួន តារា​កើត​ឆ្នាំ​១៩៩៧​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រុស​ច្រើន​ដែល​តាម​ស្រលាញ់​នាង ហើយ​រូប​នាង​ផ្ទាល់​ក៏​ឆ្លង​កាត់​ស្នេហា​ច្រើន​ដែរ តែ​សុទ្ធ​តែ​មិន​អាច​បាន​យូរ​ទាំង​អស់។ រីឯ​អ្វី​ដែល​នាង​ចង់​បាន​នៅ​​ពេល​នេះ​នោះ​គឺ គ្រាន់​តែ​ចង់​មាន​បុរស​ម្នាក់​ដែល​អាច​ទទួល​យក​បាន​ថា​មិត្ត​ស្រី​របស់​ខ្លួន ជា​អ្នក​កែ​ភេទ គឺ​គ្មាន​អ្វី​ខ្ពង់ខ្ពស់​ជាង​នេះ​នោះ​ទេ៕

រឿង១៦ យ៉ាង​មនុស្ស​ស្រី​ៗ​ត្រូវ​តែ​ធ្វើពេលនៅលីវ

0

រៀបការ​ ជា​រឿង​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត ព្រោះការ​រស់​នៅ​មុន និង​ក្រោយ​ពេល​ការ​គឺ​ខុស​គ្នា​ទាំង​ស្រុង។ មាន​រឿង​ជា​ច្រើន ដែល​យើង​ធ្លាប់​ធ្វើ​កាល​នៅ​លីវ តែ​មិន​អាច​ធ្វើ​បាន​នៅ​ពេល​មាន​គ្រួសារ​ឡើយ។ ដូច​នេះ​ប្រសិន​បើ​អ្នក​កំពុង​នៅ​លីវ គួរ​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​ហើយ មុន​ពេល​យក​ប្ដី។

  • ១. ប្រើ​ជីវិត​នៅ​លីវ​ឲ្យ​សប្បាយ
  • ២. ស្វែង​យល់​ដៃ​គូ​ឲ្យ​បាន​ច្បាស់​បំផុត មុន​ពេល​សម្រេច​ចិត្ត​ក្លាយ​ជា​ប្ដី​ប្រពន្ធ
  • ៣. ចំណាយ​ពេល​វេលា​មើល​ថែ​ទាំ ឪពុក​ម្ដាយ​បង្កើត​ឲ្យ​បាន​ច្រើន
  • ៤. ដើរ​ទេសចរណ៍​ជាមួយ​បង​ប្អូន ឬ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ
  • ៥. មាន​គណនី​សន្សំ​លុយ​មួយ​ចំនួន​តូច​ផ្ទាល់​ខ្លួន
  • ៦. និយាយ​រឿង​លុយ​កាក់​ជាមួយ​អនាគត​ប្ដី​ឲ្យ​បាន​ច្បាស់
  • ៧. ថែ​ទាំ​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត និង​សុខភាព​ល្អ​ជាង​មុន
  • ៨. ស្វែង​យល់ និង​បង្ក​ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​ខាង​ប្ដី
  • ៩. រៀន​ធ្វើ​ម្ហូប

  • ១០. ប្រាប់​ពី​គោលដៅ​ជីវិត​របស់​ខ្លួន​ឲ្យ​អនាគត​ប្ដី​បាន​ដឹង
  • ១១. និយាយ​ពី​កន្លែង​រស់​នៅ​របស់​អ្នក​ទាំង​២​ឲ្យ​ហើយ ថា​ត្រូវ​នៅ​ខាង​ណា ឬ​ចេញ​នៅ​ក្រៅ
  • ១២. ត្រៀម​ចិត្ត​សម្រាប់​ជីវិត​អ្នក​មាន​គ្រួសារ
  • ១៣. គិត​ពី​ចំនួន​កូន​ដែល​ចង់​បាន​ដែល​ខ្លួន​មាន​លទ្ធភាព​ផ្គត់ផ្គង់
  • ១៤. ផ្លាស់​ប្ដូ​ស្ទីល​ស្លៀកពាក់ និង​ម៉ូដ​សក់
  • ១៥. បំភ្លេច​ចោល​រឿង​កើត​ទក្ខ​ក្នុង​អតីតកាល​ទាំង​អស់
  • ១៦. កុំ​បោះបង់​ចោល​អាជីព​របស់​ខ្លួន​ឲ្យ​សោះ៕

ចុចអាន៖​ ស្រលាញ់គេតែម្ខាង ឱកាសជោគជ័យតិចជាងបរាជ័យ

៦ ដំណាក់​កាល​​ដែល​មនុស្ស​បែក​បាក់​ស្នេហា​ត្រូវ​តែ​ឆ្លង​កាត់

0

បែក​គ្នា​ជា​រឿង​មួយ​ដែល​គូ​ស្នេហ៍​មិន​ចង់​ជួប​ តែ​ពេល​ខ្លះ​យើង​នៅ​តែ​មិន​អាច​ឃាត់​បាន ដូច្នេះ​ហើយ​មាន​តែ​ទទួល​យក​ការ​ពិត។ ៦​ដំណាក់​កាល​នេះ​គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​ឆ្លង​កាត់ ក្រោម​បែក​បាក់​ស្នេហា ៖

១. បេះដូង​អ្នក​ខ្ទេចខ្ទី​គ្មាន​សល់

ដំណាក់​នេះ​គឺ​ជា​ការ​បែក​គ្នា​ភ្លាមៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ខ្លាំង​រហូត​ពេល​ខ្លះ​អាច​ធ្វើ​អី​ផ្ដេសផ្ដាស​ទៀត​ផង។ អ្នក​យំ​អ្នក​ខូច​ចិត្ត​ខ្លាំង​សូម្បី​ដែល​បាយ​ក៏​មិន​ចង់​ញ៉ាំ អ្នក​ណា​ក៏​មិន​ចង់​ជួប អ្វី​ក៏​មិន​ចង់​ធ្វើ។

២. ចាប់​ផ្ដើម​មាន​អារម្មណ៍​ឯកា​ខ្លាំង​ឡើង​ៗ

អ្នក​ចាប់​ផ្ដើម​ឯកា​ខ្លាំង មាន​អារម្មណ៍​ថា​ពិភព​លោក​នេះ​មាន​តែ​យើង​ម្នាក់។ ភាព​ស្ងប់​ស្ងាត់​កាន់​តែ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ឡើងៗ ព្រោះ​ពីមុន​អ្នក​មាន​គ្នា ទៅ​ណា​មក​ណា​ជាមួយ​គ្នា ញ៉ាំ​អី​ជាមួយ​គ្នា តែ​ពេល​នេះ​អ្នក​ធ្វើ​វា​តែ​ម្នាក់​ឯង​ទាំង​អស់។

៣. អ្នក​ចាប់​ផ្ដើម​ស៊ាំ​នឹង​ការ​នៅ​ម្នាក់​ឯង​បាន​ខ្លះ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​អាច​បន្ត​រស់​នៅ និង​ធ្វើ​អ្វី​តែ​ឯង​បាន​ម្ដង​បន្តិច​ៗ រហូត​អាច​ចេញ​ក្រៅ​ និង​ទទួល​ការ​ពិត​បាន​ខ្លះ។ អ្នក​មិន​អាច​ញញឹម​បាន តែ​អ្នក​អាច​ក្រោក​ឈរ​ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​ខ្លួន​ឯង​ឡើង​វិញ។ អ្នក​អាច​ញ៉ាំ​អាហារ អ្នក​អាច​មើល​កុន ឬ​ទៅ​ដើរ​លេង​ខ្លះ​ដើម្បី​រំសាយ​ភាព​ឈឺចាប់​ដែល​អ្នក​មាន។
៤. មាន​អារម្មណ៍​ដូច​ចុះ​នរក​ម្ដង​ម្កាល

ពេល​ខ្លះ​អ្នក​អាច​រឹង​មាំ តែ​ពេល​ដែល​នឹក​គេ ឬ​រំឮក​អតីតកាល​អ្នក​មាន​អារម្មណ៍​ថា​ដូច​ចុះ​នរក​អី​ចឹង គេ​នឹក​គេ​ខ្លាំង ចង់​ជួប​គេ​ខ្លាំង ហើយ​ពេល​ខ្លះ​អាច​មុខ​ក្រាស់​ Call ឬ Chat ទៅ​គេ​មុន​ក៏​មាន។ នេះ​ជា​ដំណាក់​កាល​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង បើ​មិន​អីចឹង​ទេ​អ្នក​អាច​ធ្វើ​អី​តាម​ចិត្ត​ដោយ​មិន​គិត​អី​ក៏​ថា​បាន។

៥. ចាប់​ផ្ដើម​​ធូរស្រាល​

អ្នក​ចាប់​ផ្ដើម​ចេះ​គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​ ហើយ​អាច​ញញឹម​បាន​ខ្លះ​ទោះ​បី​ជា​ឃើញ​មុខ​គេ​ក៏​អ្នក​អាច​ទប់​ចិត្ត​ទប់​ទឹក​ភ្នែក​ខ្លួន​ឯង​បាន​ដែរ។​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​ខ្លួន​ឯង​កាន់​តែ​ខ្លាំង និង​ធ្វើ​ខ្លួន​កាន់​តែ​រឹងមាំ​ជាង​មុន។ អ្នក​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ព្យាយាម​អ្វី​ដើម្បី​ខ្លួន​ឯង។

៦. ឆ្លង​កាត់​វា​បាន

ដំណាក់​កាល​ដែល​អ្នក​អាច​ទទួល​យក​ការពិត​ទាំង​ស្រុង​ហើយ​ចាប់​ផ្ដើម​ជីវិត​ដ៏​ស្រស់​ស្អាត​ម្ដង​ទៀត អ្នក​ចាប់​ផ្ដើម​លែង​មើល​ឃើញ​គេ​មាន​តម្លៃ​ទៀត ហើយ​ក៏​លែង​មាន​អារម្មណ៍​ថា​គេ​សំខាន់​ទៀត។ អ្នក​លែង​ខ្វល់​ពី​រឿង​ដែល​បាន​កើត​ឡើង​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​ឡើង​វិញ។

​បាន​ដល់​ដំណាក់​កាល​ណា​ទៅ​ហើយ? ព្យាយាម​ឡើង​មិន​អ្នក​នឹង​ឆ្លង​ផុត៕

អ្នកបង្ហាញម៉ូដដុះក្បាលពោះដ៏គួរអោយស្រលាញ់

0

អ្នកបង្ហាញម៉ូដដុះក្បាលពោះ តុបតែងCosplay តាមឪពុកមា មើលទៅឡើង Cute។

មនុស្សម្នាក់ៗតែងតែចូលចិត្តលេងសើច ញេះញោះ ឌឺដងជាមួយបងប្អូនរបស់ខ្លួន តួយ៉ាងអ្នកស្រី Karina Belmមកពីសហរដ្ឋអាមេរិក បើទោះជាក្លាយជាម្ដាយម្នាក់ទៅហើយក្ដីក៏នៅតែមានចិត្តលេងសើចជាមួយប្អូនប្រុសដែលជាអ្នកបង្ហាញម៉ូដ ដោយគាត់បានតុបតែងកូនប្រុសអាយុ ១ខួបកន្លះរបស់គាត់ឈ្មោះ Augie។

Karina បានបង្ហោះរូបកូនប្រុសដ៏សង្ហារដុះក្បាលពោះក្រអ៊ុចៗរបស់នាង ឲ្យត្រាប់តាមប្អូនប្រុសជាតារាបង្ហាញម៉ូដ Aristotle Polites រួចបង្ហោះក្នុង Instagram ដែលធ្វើអោយល្បីរហូតដល់មានអ្នកFollowដល់ទៅជាង ៣ម៉ឺននាក់។ ទស្សនារូបភាពដែលកំពុងតែល្បីល្បាញតាមប្រព័ន្ធបណ្ដាយសង្គម Instagram មួយនេះទាំងអស់គ្នា៖

ទប់ទឹកភ្នែកមិនជាប់ទេ! ក្រោមមេឃភ្លៀងរលឹម ម្ដាយម្នាក់ជិះម៉ូតូដឹកអីវ៉ាន់សំពីងសំពោង ដៃម្ខាងខំឱបកូន (មានវីដេអូ)

0

មើលហើយពិតជាគួរឲ្យអាសូរណាស់ ក្នុងនាមជាស្រ្តីទន់ខ្សោយម្នាក់ ប៉ុន្តែខិតខំតស៊ូលក់ដូរ ដៃម្ខាងខំឱបកូនឲ្យជាប់ រួចធ្វើដំណើរនៅតាមផ្លូវក្រោមអាកាសធាតុមេឃរលឹម។ វីដេអូនេះត្រូវបានធ្វើការបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឈឹម ស្រីមុំ ដែលបានលួចថត ព្រមទាំងសម្តែងការអាណិតថា៖ លំបាកជាងអ្នក ១លានដង ខ្លួនជាម្ដាយរលឹមស្រិចៗពីរនាក់កូនតូច នេះហើយហៅថាការតស៊ូក្នុងជីវិត ធ្វើមនុស្សកុំសំលឹងខ្ពស់ពេកគ្មានអ្វីបានដូចចិត្តត្រូវការទេ សូមទោសម្ចាស់រូបខ្ញុំគ្រាន់តែចង់បង្ហាញអោយមនុស្សដែលខ្ញុំស្គាល់បានឃើញហើយកុំអស់សង្ឃឹមមានថ្ងៃស្អែកត្រូវមានក្ដីសង្ឃឹម។ យ៉ាងណាមិញ ក៏មិនមានអ្នកស្គាល់អត្តសញ្ញាណស្រ្តីជាម្តាយនោះទេ ដោយគ្រាន់តែមានអ្នកលេងបណ្តាញសង្គមមួយចំនួនបានឲ្យដឹងថា គាត់ជាស្ត្រីម៉េម៉ាយ ដែលសព្វថ្ងៃមានមុខរបរលក់ផ្លែក្រូច។ តើអ្នកយល់យ៉ាងណាចំពោះវីដេអូមួយនេះ?

Style បែប​យុវវ័យ! ម៉ូដ​ក្រចកពណ៌លឿង ស្អាត​ប្លែក!

0

មនុស្ស​ស្រី​មួយ​ចំនួន​គឺ​ចូលចិត្តលេង Style ក្រចក​ណាស់ ដូច្នេះ​ថ្ងៃ​នេះ​ ម្ទេសទុំ នឹង​បង្ហាញ​ពីម៉ូដ​ក្រចក​ពណ៌​លឿង​​ថ្មី​មួយ​បែប​ដែល​សក្តិសម​បំផុត​សម្រាប់​នារី​ដែល​គាត់​ចូលចិត្ត​ Style បែប​យុវវ័យ។ មិន​ត្រឹម​តែ​ស្អាត ទាក់ទាញ ហើយ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​នោះ​ទេ វា​ថែម​ទាំង​កំពុង​អង្រួន​អ្នក​ដែលស្រឡាញ់​ពណ៌លឿង​ឲ្យ​ទប់​ចិត្ត​មិន​ធ្វើ​មិន​បាន​ទៀត​ផង។ ចង់​ដឹង​ថា​ប្លែក ហើយ​ស្អាត​យ៉ាង​ណា​នោះ តោះ! ទៅ​មើល​ពី​ម៉ូដ​ខាង​ក្រោម​ទាំង​អស់​គ្នា ៖

ចុចអាន៖ ក្រែម ៣ពណ៌​នេះ! ស៊ី​គ្នា​នឹង​ស្បែក​នារី​អាស៊ី​បំផុត មើលទៅគួរអោយទាក់ទាញ

😀 ថាអត់ស្អាតម៉ាម៉ាត់ហូវ!

តោះ!​មក​រៀន​ពី​វីធី​ក្រង​សក់​​​​ដ៏​​ស្អាត​នេះ​ដោយ​ខ្លួន​ឯង មិន​បាច់​ហៅ​គេ​មក​ជួយ

0

ពេល​ខ្លះ​ក្រង​សក់​នៅ​តែ​ជា​ម៉ូដ​មួយ​ដែល​មិន​ចេះ​ហួស​សម័យ​ទោះ​បី​ជា​បច្ចប្បន្ន​មាន​ម៉ូដ​សក់​ថ្មី​ៗ​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ សម្រាប់​នារី​ៗ​ដែល​គាត់​ចង់​ចេះ​ក្រង​សក់​ដោយ​ខ្លួន​ឯង មិន​បាច់​ពឹង​អ្នក​ដទៃ​នោះ​អាច​មក​មើល​ពី​គន្លឹះ​ក្នុង​វីដេអូ​ខាង​ក្រោម​បាន ព្រោះ​វា​អាច​ឲ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ តោះ!​ទៅ​មើល​ពី​របៀប​ក្រង​សក់​ខាង​ក្រោម​ទាំង​អស់​គ្នា ៖

អាយុ ២៥ ឆ្នាំ​អស់​កម្ពស់​កុំ​បារម្ភ ញ៉ាំ​អាហារ​ទាំង​នេះ​អាច​ជួយ​ពន្លូត​បាន

0

មិន​ពេញ​ចិត្ត​នឹង​កម្ពស់​ខ្លួន​ឯង​មែន​ទេ? ធុញ​នឹង​គេ​ហៅ​ស្រី​តឿ​មែនទេ? អាយុ​នោះ​ក៏ ២០ ឆ្នាំ​ក្រាស់​ទៀត តើ​ធ្វើ​បែប​ណា​ទៅ? កុំ​បារម្ភ ញ៉ាំ​អាហារ​ទាំង​នេះ​ពិតជា​អាច​ជួយ​ពន្លូត​កម្ពស់​បាន ទោះ​មាន​វ័យ ២៥ ឆ្នាំ​ហើយ​ក៏​ដោយ៖

១.ទឹក​ក្រូចថ្លុង

  • ក្រូចថ្លុង ២ ផ្លែ
  • អំបិល ១ ស្លាបព្រា​កាហ្វេ
  • ឧបករណ៍​ចម្រុះ និង​ដក​មួយ

វិធី​ធ្វើ

បក​សំបក និង​យក​តែ​សាច់​ក្រូច​ទាំង ២ ផ្លែ​នោះ​ចេញ ហើយ​យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ដាក់​អំបិល​ចូល។ តែ​មុន​ពេល​កិន​អ្នក​គួរ​តែ​យក​គ្រាប់​ចេញ​ទាំងអស់ ដើម្បី​ពេល​ផឹក​មិន​ជូរចត់។ ចាក់​ទឹក​ក្រូចថ្លុង​ទៅ​ក្នុង​ដក​ជ័រ ​ដោយ​បិទ​ជិត ហើយ​រក្សា​ទុក​ក្នុង​ទូទឹកកក និង​ផឹក​ជា​ប្រចាំ។

២.បរិភោគ​​ក្រូចថ្លុង​ដោយ​ផ្ទាល់

នៅ​ពេល​ដែល​អ្នក​ទិញ​ក្រូចថ្លុង​អ្នក​គួរតែ​ជ្រើសរើស​ផ្លែ​ណា​ស្រស់ ទើប​វា​ល្អ​ចំពោះ​សុខភាព។ ពេល​អ្នក​ញ៉ាំ​ជ្រលក់​ជាមួយ​អំបិល ឈីស គឺ​ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។

ការ​ប្រើប្រាស់

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ គួរតែ​ញ៉ាំ​ក្រូចថ្លុង ហើយ​ផឹក​ទឹក​វា​នៅ​ពេល​ព្រឹក គឺ​ល្អ​បំផុត។ ដោយសារ​តែ​នោះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ប្រភព​ដ៏​អស្ចារ្យ​នៃ​ថាមពល។ អ្នក​ក៏​អាច​ញ៉ាំ​បន្ថែម​ទៀត​នៅ​ថ្ងៃត្រង់ ឬ​ល្ងាច​ក៏​ល្អ​ណាស់​ដែរ។

ការ​អត់ធ្មត់​ទទួល​ទាន​អាហារ​បែប​នេះ នឹង​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ​បង្កើន​ភាព​ធន់ទ្រាំ និង​ការ​បង្កើន​កម្ពស់ ព្រម​ទាំង​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព។

*ចំណាំ

  • លើក​កម្ពស់​ការ​ផឹក​ទឹកដោះគោ និង​រួម​បញ្ចូល​គ្នា​នូវ​លំហាត់​ប្រាណ​ដូចជា​ការ​ដើរ រត់ ហែលទឹក … ដើម្បី​អភិវឌ្ឍ​កម្ពស់​ឲ្យ​បាន​កាន់តែ​រហ័ស។
  • ពេល​ប្រើ​វិធីសាស្ត្រ​នេះ​អ្នក​មិន​អាច​ប្រើ​សារធាតុ​រំញោច ឬ​ថ្នាំ​អង់ទីប៊ីយោទិច​ឡើយ៕

ក្រែម ៣ពណ៌​នេះ! ស៊ី​គ្នា​នឹង​ស្បែក​នារី​អាស៊ី​បំផុត មើលទៅគួរអោយទាក់ទាញ

0

ពណ៌​សម្បុរ​ស្បែក​របស់​នារី​អាស៊ី ខុស​ពី​នារី​នៅ​ប៉ែក​អឺរ៉ុប អាមេរិក និងអាហ្វ្រិក ដូចនេះ​ការ​ជ្រើសរើស​ក្រែម ដើម្បី​លាប​ឲ្យ​សម​ពិតជា​ពិបាកខ្លាំង​បំផុត។ ​មិត្តៗ​នារីគួរតែដឹង​ថា ពណ៌​ស៊ី​គ្នា​នឹង​ស្បែក​មាន​មិន​សូវច្រើន​ឡើយ ហើយ​បើ ៣ ពណ៌​ខាងក្រោម​នេះ​ពិតជា​ស្អាត និងមានការពេញនិយម​បំផុត សម្រាបស្ត្រីក្នុងតំបន់អាស៊ីយើង៖
ចុចអាន៖ ម៉ូដ​សក់​ ដ៏គួរអោយស្រលាញ់សម្រាប់​នារី​សក់​ខ្លី មើលមិន​ចេះ​ស៊ាំ

១.ពណ៌​ទឹកក្រូច ឬ​ផ្កាឈូក៖ ពណ៌​នេះ​ពិតជា​សម​នឹង​ស្បែក​នារី​អាស៊ី​បំផុត ព្រោះ​ពេល​លាប​ទៅ​វា​ជួយ​លើក​ស្បែក​ឲ្យ​កាន់តែ​ភ្លឺ​រលោង​ស្អាត។

២.ពណ៌​ស្វាយ៖ សម្រាប់​ពណ៌​នេះ​វិញ​គួរតែ​លាប​ក្នុង​ពេល​ការ​ផាត់​មុខ​ចូលរួម​កម្មវិធី ព្រោះ​នឹង​ធ្វើឲ្យ​អ្នក​កាន់តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​មើល​ទៅ​រឹងមាំ។

ចុចអាន៖ ស្លៀកពាក់សមសួន សម្រាប់យុវត្តីមិន​សូវ​មាន​ពេល Makeup

៣.ពណ៌​សាច់៖ គ្មាន​នារី​ណា​ម្នាក់​បដិសេធ​ពណ៌​នេះ​បានឡើយ ព្រោះ​វា​មើល​ទៅ​ស្អាត​សមរម្យ និង​ថ្លៃថ្នូរ។